ថៅកែរោងពុម្ព U Ith Printing ខ្ចីលុយគេ៨០០$រកស៊ី ប្រើគ្រឹះជំនួញធំ៣ រហូតទាញអតិថិជនដល់លំដាប់អភិជន
ឡុង វឌ្ឍនៈNOVEMBER 2 20221.3 K views

បញ្ហារបស់មនុស្សភាគច្រើនមិនអាចចេញរកស៊ីបាន គឺពួកគាត់តែងតែលើកឡើងថា គ្មានដើមទុនរកស៊ី ប៉ុន្តែការពិតទៅ គំនិតក្នុងការស្វែងរកដើមទុន គំនិតក្នុងការរកស៊ីទៅវិញទេ ទើបជារឿងសំខាន់បំផុត ព្រោះក្នុងនាមជាសហគ្រិន គឺជាមនុស្សដែលខ្វះអ្វី អាចជប់របស់នោះបានដោយសមត្ថភាពខ្លួនឯងពិតៗ។

ជាបទពិសោធន៍របស់ថៅកែរោងពុម្ពល្បីឈ្មោះមួយកណ្ដាលក្រុងភ្នំពេញគឺ លោក យូ អុិត បច្ចុប្បន្នជាម្ចាស់ហាងបោះពុម្ព U Ith Printing ដែលមានជំនាញឯកទេសខ្ពស់ខាងច្នៃម៉ូតធៀបការនោះ បានបង្ហើបបទពិសោធន៍ថា លោកបានចេញរកស៊ីពីទុនដំបូង ៨០០ដុល្លារតែប៉ុណ្ណោះ ដែលទុនទាំងនោះ បានមកពីការខ្ចីម្ដាយមីងរបស់លោកផ្ទាល់តែម្ដង។

ថ្លែងប្រាប់ក្រុមការងារបក្សីក្រហម អតីតយុវជន ដែលមានដើមកំណើតពីស្រុកស្អាង ខេត្តកណ្ដាលរូបនេះ បានបង្ហើបថា នៅឆ្នាំ២០០៣ ក្រោយរៀនចប់ទី១២ លោកបានជិះកង់ពីស្រុកឡើងមកទីក្រុងភ្នំពេញមកធ្វើការនៅក្នុងហាងបោះពុម្ពរបស់ពូលោកផ្ទាល់ អស់រយៈពេល៣ឆ្នាំ ដែលពេលនោះលោកអាចរកចំណូលបាន ១សប្ដាហ៍ត្រឹម៣ម៉ឺនរៀល។ លោកបានបានរំលឹកថា ជារៀងរាល់ថ្ងៃលោកតែងតែជិះកង់ដើរមើលនេះមើលនោះ ដើម្បីប្រមូលគំនិតរកស៊ី ហើយក្រោយសង្កេតបរិស្ថានជុំវិញខ្លួនបានច្រើនហើយ លោកដឹងថានៅទីក្រុងភ្នំពេញបើសិនមានជំនាញមួយច្បាស់លាស់ ប្រាកដជាអាចរកចំណូលចិញ្ចឹមខ្លួនឯងរស់ហើយ។ អាស្រ័យហេតុនេះហើយ ក្រោយសន្សំបទពិសោធន៍ចំណេះ ជំនាញ បទពិសោធន៍សមល្មមហើយ លោកក៏បានបែកគំនិតសហគ្រិន រហូតចេញមករកស៊ីខ្លួនឯងក្នុងឆ្នាំ២០០៦ ជាមួយដើមទុន ៨០០ដុល្លារ។

រំលឹកទៅគ្រាចាប់ផ្ដើម លោកស្ទើរតែអួលដើមករ ព្រោះវាកំសត់ខ្លាំងចំពោះលោក ពោលគឺក្នុងរដូវភ្លៀង ហាងដែលមានទំហំ ៣ម៉ែត្រ គុណនឹង ៤ម៉ែត្ររបស់លោក ត្រូវភ្លៀងមកលិច រហូតគេងយប់មិនបាន និងត្រូវទ្រាំជាមួយនឹងកាកសំណល់ សំរាមស្អុយរលួយដែលហូរពីមាត់លូមកទៀតផង។

ក្រោយភ្លៀង មេឃក៏ស្រឡះ ក្រោយពេលឆ្លងកាត់បញ្ហាលំបាកតោកយ៉ាកជាច្រើន លោកក៏អាចដឹកនាំអាជីវកម្មខ្លួនឱ្យរីកចម្រើនខ្លាំង រហូតធ្វើឱ្យគេទទួលស្គាល់ គេជឿជាក់ ទុកចិត្ត លើផលិតផល សេវាកម្មរបស់ហាងលោក រហូតទាញអតិថិជនបានគ្រប់លំដាប់ថ្នាក់ ទាំងថ្នាក់ទាប ថ្នាក់កណ្ដាល រហូតដល់ថ្នាក់អភិជនទៀតផង។

ទាក់ទិននឹងគន្លឹះនៃភាពជោគជ័យក្នុងអាជីវកម្ម ពីដើមទុនតិចតួច រហូតក្លាយជាអាជីវកម្មល្បីឈ្មោះ ថៅកែហាងបោះពុម្ពរូបនេះបានបង្ហាញនូវគ្រឹះជំនួញធំៗរបស់លោកចំនួន ៣ ធ្វើឱ្យអាជីវកម្មរីកចម្រើនដូចបច្ចុប្បន្នរួមមាន៖

១. សន្សំអតិថិជន តាំងពីមុនបង្កើតអាជីវកម្ម៖ ពេលដែលធ្វើការឱ្យពូ លោកបានខំប្រឹងធ្វើការងារយ៉ាងខ្លាំង និងអាចថែរក្សាអតិថិជនល្អបានជាច្រើនក្នុងដៃ ហើយក្រោយពេលលោកចេញមករកស៊ី អតិថិជនល្អៗពីមុន ក៏នៅតែបន្តគាំទ្រលោករហូតមក។

២. គុណភាពខ្ពស់ សេវាកម្មទាន់ចិត្ត តម្លៃសមនឹងផលិតផល៖ រាល់ផលិតផលលោកគឺផ្ដោតលើការផ្ដល់អ្វីដែលមានគុណភាពខ្ពស់ជូនអតិថិជន ហើយគោរពតាមពេលវេលាកំណត់ដែលសន្យាជាមួយអតិថិជនជានិច្ច ហើយតម្លៃវិញ គឺលោកមិនកាត់ថ្លៃនោះទេ។ លោកបានសំណូមពរដល់អ្នករកស៊ីទាំងអស់ គួរផ្ដោតលើការប្រកួតប្រជែងគុណភាពផលិតផល ឬសេវាកម្ម ជាជាងប្រកួតប្រជែងតម្លៃ ព្រោះការប្រកួតប្រជែងតម្លៃ គឺមានន័យថាគាត់កំពុងសម្លាប់ខ្លួនឯងដោយមិនដឹងខ្លួនអ៊ីចឹងដែរ។

៣. ស្មោះត្រង់ជានិច្ចចំពោះអតិថិជន៖ តាំងតែពីថ្ងៃទី១មក លោកតែងប្រកាន់គោលការណ៍រកស៊ីស្មោះត្រង់ រីកចម្រើនទាំងអស់គ្នា ដែលជាហេតុធ្វើឱ្យអតិថិជនក៏ស្មោះត្រង់នឹងលោកវិញ រហូតជួយណែនាំគ្នាបន្តជាហូរហែរ រហូតរីកចម្រើនមកទល់បច្ចុប្បន្ន។

បើក្រឡេកមើលសេវាកម្មធំៗដែហាងលោកកំពុងធ្វើវិញ លោកបង្ហើបថា ហាងលោកមានឯកទេសខ្ពស់ខាងច្នៃធៀបការ ដែលអាចធ្វើបានម៉ូតស្អាត ពិសេស ថ្មី ប្លែកជាច្រើនម៉ូត ព្រមទាំងមានសេវាកម្មបោះពុម្ព J-Flag ទង់​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ ផលិត​ក្នុង​ស្រុក​ផ្ទាល់​ ផលិត​ដោយម៉ាស៊ីនស្វ័យ​ប្រវត្តិ​ ព្រីន​ច្បាស់​ល្អ​ទទួល​ធ្វើ​ចាប់​ពី​ ២ដើម​ឡើង​ រយៈពេល​លឿន​ត្រឹមតែ​ ២ថ្ងៃ​ប៉ុណ្ណោះ​សម្រាប់បណ្ដាក្រុមហ៊ុននានាជាច្រើនប្រភេទផងដែរ។ បន្ថែមពីនោះ លោកក៏មានផ្ដល់នូវសេវាកម្មមួយចំនួនទៀត ទាក់ទងនឹងការបោះពុម្ពផ្សេងៗផងដែរ។ ប្រសិនបើលោកអ្នកមានតម្រូវការសេវាកម្មខាងលើ លោកអ្នកអាចទំនាក់ទំនងតាមរយៈ

ហ្វេសប៊ុកផេក U Ith Wedding Invitation  

ទំនាក់ទំនងតាមតេឡេក្រាម 012 677 190 / 012 852 772 / 070 855 999

304806260 472555358220058 7558313716527741242 NPhoto 2022 11 02 15.12.04Photo 2022 11 02 15.09.29Photo 2022 11 02 15.09.38Photo 2022 11 02 15.09.48Photo 2022 11 02 15.12.07313763141 974715840598035 3292730911856616068 N

ឡុង វឌ្ឍនៈ
ក្រោយចំណាយពេលជាង ០៤ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713។ តាមដានគំនិតល្អៗជាច្រើនទៀតពីខ្ញុំតាមឆាណែលតេឡេក្រាម @LongVathanakOfficial ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ

អត្ថបទសរុប៖ 558

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia