ឈប់ឆ្ងល់! នេះជាប្រភេទបណ្ណបើកបរទាំងអស់ ដែលអ្នកបញ្ជាយានយន្ដប្រភេទនីមួយៗត្រូវមាន
Bunthoeun KoemAUGUST 30 2023252 views

ច្បាប់ចរាចរផ្លូវគោកនៃព្រះរាជាណាចក្រកម្ពុជា បានចែងថា អ្នកបើកបរយានយន្ដចាំបាច់ត្រូវមានបណ្ណបើកបរ ទើបអាចបញ្ជាយានយន្ដនៅលើផ្លូវសាធារណៈបាន។ ព្រោះថាអ្នកមានបណ្ណបើកការគឺបានឆ្លងកាត់ការរៀនច្បាប់ចរាចររួចរាល់ ដែលធ្វើឲ្យគួរគាត់យល់ពីការបើកបរលើកដងផ្លូវ ដើម្បីចៀងផុតពីគ្រោះថ្នាក់ផ្សេងៗ។

យ៉ាងណាចំពោះបណ្ណបើកបរនេះវិញ គឺបានបែងចែកជាប្រភេទផ្សេងៗគ្នា ទៅតាមទំហំស៊ីឡាំងនៃយានយន្ដនីមួយៗផងដែរ។ ហើយពេលនេះ យើងនឹងនាំប្រិយមិត្ដមកស្គាល់ប្រភេទបណ្ណបើកបរខាងលើថាប្រភេទបណ្ណបើកបរមួយណា ត្រូវប្រើសម្រាប់យានយន្ដទំហំស៊ីឡាំងតូច និងប្រភេទបណ្ណបើកបរមួយណាប្រើប្រាស់យានយន្ដមានទំហំស៊ីឡាំងធំ។

 

១. បណ្ណបើកបរប្រភេទ “ក”

 

បណ្ណបើកបរប្រភេទ “ក” គឺប្រើសម្រាប់អ្នកបើកបរយានយន្ដដូចជា៖

- ទោចក្រយានយន្តសណ្ដោងរ៉ឺម៉ក និង ត្រីចក្រយានយន្ត

- យានយន្តដែលមានទំហំស៊ីឡាំងលើសពី១២៥សង់ទីម៉ែត្រគូបឡើងទៅ ឬមានថាមពលអគ្គិសនីលើសពី១១គីឡូវ៉ាត់។

ចំពោះយានយន្ត ដែលមានទំហំស៊ីឡាំងចាប់ពី១២៥សង់ទីម៉ែត្រគូបចុះក្រោម ឬមានថាមពលអគ្គិសនីចាប់ពី១១គីឡូវ៉ាត់ចុះក្រោម អ្នកបើកបរមិនត្រូវឱ្យមានបណ្ណបើកបរឡើយ ប៉ុន្តែត្រូវមានអាយុយ៉ាងតិច១៥ឆ្នាំឡើងទៅ ដោយមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណណាមួយ។

 

២. បណ្ណបើកបរប្រភេទ “ខ”

 

បណ្ណបើកបរជាតិប្រភេទ “ខ” ប្រើសម្រាប់អ្នកបើកបរយានយន្តដូចជា៖

- រថយន្តដឹកអ្នកដំណើរមិនលើសពី ៩នាក់ ដោយគិតទាំងអ្នកបើកបរ

- រថយន្តដឹកទំនិញ ដែលមានទម្ងន់សរុបអតិបរមាមិនលើសពី ៣,៥ តោន

- រថយន្តក្នុងប្រភេទ "ខ" នេះ អាចសណ្ដោងរ៉ុម៉កដែលមានទម្ងន់សរុបអតិបរមាមិន លើសពី ០,៧៥តោន។

 

៣. បណ្ណបើកបរប្រភេទ “គ”

 

បណ្ណបើកបរជាតិប្រភេទ “គ” ប្រើសម្រាប់អ្នកបើកបរយានយន្តដូចជា៖

- រថយន្តដឹកទំនិញដែលមានទម្ងន់សរុបអតិបរមាលើសពី ៣,៥ តោន និងអាចសណ្ដោងរ៉ឺម៉កដែលមានទម្ងន់សរុបអតិបរមាមិនលើសពី ០,៧៥ តោន

- ចំពោះអ្នកបើកបរយានយន្តុបករណ៍ដែលមានល្បឿនអតិបរមាលើសពី ៤០គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវមានបណ្ណបើកបរប្រភេទ គ ។

 

៤. បណ្ណបើកបរប្រភេទ “ឃ”

 

បណ្ណបើកបរជាតិប្រភេទ “ឃ” ប្រើសម្រាប់អ្នកបើកបរយានយន្តដូចជាក្រោម៖

- ឃ១ : រថយន្តដឹកអ្នកដំណើរចាប់ពី ១០នាក់ ដល់២០នាក់  ដោយគិតទាំងអ្នកបើកបរ និងអាចសណ្ដោងរ៉ឺម៉កដែលមានទម្ងន់សរុបអតិបរមាមិនលើសពី ០,៧៥ តោន

-ឃ២ : រថយន្តដឹកអ្នកដំណើរលើសពី ២០នាក់ ដោយគិតទាំងអ្នកបើកបរ និងអាចសណ្ដោងរ៉ឺម៉កដែលមានទម្ងន់សរុបអតិបរមាមិនលើសពី ០,៧៥ តោន

 

៥. បណ្ណបើកបរប្រភេទ “ង”

 

ចំពោះបណ្ណបើកបរជាតិប្រភេទ “ង” គឺប្រើសម្រាប់អ្នកបើកបរយានយន្ដដូចខាងក្រោម៖

- ង(ខ) : រថយន្តប្រភេទ “ខ” មានសណ្ដោងរ៉ឺម៉កដែលមានទម្ងន់សរុបអតិបរមាលើសពី ០,៧៥ តោន

- ង(គ) : រថយន្តប្រភេទ “គ” មានសណ្ដោងរ៉ឺម៉កដែលមានទម្ងន់សរុបអតិបរមាលើសពី 0,៧៥ តោន

- ង(ឃ) : រថយន្តប្រភេទ “ឃ” មានសណ្ដោងរ៉ឺម៉កដេលមានទម្ងន់សរុបអតិបរមាលើសពី ០,៧៥ តោន

 

អ្នកមានបណ្ណបើកបរប្រភេទ “ង” អាចមានសិទ្ធិបើកបររថយន្តសណ្ដោងរ៉ឺម៉កដែលមានទម្ងន់សរុបអតិបរមា លើសពី ០,៧៥ តោនបាន ទៅតាមប្រភេទបណ្ណបើកបរ ដូចជា ង(ខ) ឬ ង(គ) ឬ ង(ឃ)។ ដើម្បីមានសិទ្ធិប្រឡងយកបណ្ណបើកបរប្រភេទ “ង” ត្រូវមានបណ្ណបើកបរប្រភេទខ ឬ គ ឬ ឃ សិន៕

52021d2b 5c3e 4858 A9aa D91c711e737f

0e1b3b18 3c9e 4f11 9497 697127352435

339800169 214909707894374 4514107764900285589 N

343168674 732121158652080 2549733755038506556 N

348569298 789774726157745 7718146792388366183 N

346814324 238381188814508 5940125174087722360 N

349648196 260532806501886 7248426693594461008 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia