ផ្សារហ៊ុនខ្មែរជួញដូរជាង១លាន$ក្នុង១ថ្ងៃ! នេះជាផ្លូវ២ដែលអ្នករកចំណូលពីផ្សារហ៊ុនដោយមិនបាច់ចំណាយពេល
Toeuy HongAUGUST 31 2026165 views

 

 ចាប់ពីចុងខែសីហាឆ្នាំ២០២៦នេះ ទំហំជួញដូរផ្សារមូលបត្រកម្ពុជា(ផ្សារហ៊ុនកម្ពុជា) មានការវិវត្តន៍ទៅមួយកម្រិតទៀតហើយ ដោយផ្សារហ៊ុនកម្ពុជាយើងមានទំហំជួញដូររហូតដល់ជាង១លានដុល្លារក្នុងមួយថ្ងៃដែលធ្វើឲ្យសាធារណៈជនចាប់ផ្ដើមចាប់អារ្មណ៍និងចាប់ផ្ដើមវិនិយោគលើផ្សារហ៊ុន។

 

ពេលអ្នកវិនិយោគលើផ្សារហ៊ុន ពេលអ្នកទិញភាគហ៊ុនក្រុមហ៊ុនធំៗខាងលើអ្នកនឹងមានឱកាសបានចំណូល២ផ្លូវដោយមិនចាំបាច់ចំណាយពេលវេលាឡើយ។ ចំណូលទី១គឺចំណូលពីហ៊ុនឡើងថ្លៃ។ ឧទាហរណ៍បើអ្នកទិញហ៊ុន ធនាគារ​ អេស៊ីលីដានៅតម្លៃ៧០០០រៀលក្នុង១ហ៊ុន ពេលហ៊ុនអេស៊ីលីដាឡើងដល់៨០០០រៀលនោះអ្នកចំណេញ១ពាន់រៀលក្នុង១ហ៊ុន។ ត្រង់នេះឃើញចំណេញ អ្នកអាចលក់យកប្រាក់ចំណេញដូច្នេះអ្នកបានចំណូលដោយមិនបាច់ប្រើកម្លាំងនិងពេលវេលាឡើយដែលនោះគេហៅថាចំណូលអកម្ម
 
ចំណែកចំណូលមួយផ្លូវទៀតគឺចំណូលពីភាគលាភ។ ពេលអ្នកទិញហ៊ុនធនាគារ អេស៊ីលីដា អ្នកក្លាយជាម្ចាស់ភាគហ៊ុន អេស៊ីលីដា ដូច្នេះពេល អេស៊ីលីដារកស៊ីចំណេញគេនឹងចែកប្រាក់ចំណេញដល់អ្នកដែលយើងនៅថាភាគលាភ។ ឧទាហរណ៍ អេស៊ីលីដាចែកភាគលាភ៦០០រៀលក្នុង១ហ៊ុន បើអ្នកកាន់ហ៊ុន អេស៊ីលីដា២ពាន់ហ៊ុននោះអ្នកនឹងបានចំណូលភាគលាភសរុបចំនួន១.២លានរៀលស្មើនឹង៣០០ដុល្លារ។ ហើយចំណូលភាគលាភគឺជាចំណូលអកម្មដោយអ្នកគ្រាន់តែទិញហ៊ុនអេស៊ីដាទុក ពេលគេចែកភាគលាភគឺអ្នកបានភាគលាភដោយមិនចាំបាច់ចំណាយពេលវេលាឡើយ។
 
 
ដូច្នេះបើអ្នកមានសល់លុយទំនេរបន្ទាប់ពីចំណាយចាំបាច់តែមិនដឹងធ្វើអី អាចដកលុយខ្លះយកមកវិនិយោគលើផ្សារហ៊ុនដើម្បីបង្កើតចំណូលបន្ថែម។ ការប្រើប្រាស់លុយទំនេរយកមកវិនិយោគលើផ្សារហ៊ុនមិនធ្វើឲ្យប៉ះពាល់ដល់ហិរញ្ញវត្ថុរបស់អ្នកឡើយ។ ឧទាហរណ៍១ខែអ្នកសល់២០០ដុល្លារអាចដក៥០$ឬ១០០$មកវិនិយោគប្រចាំខែនោះអ្នកនឹងបានចំណូលបន្ថែមនិងជាប្រភពចំណូលរយៈពេលវែង។
 
ចង់ចេះវិនិយោគលើផ្សារហ៊ុនត្រូវdownload App CSX Trade ហើយសិក្សាស្វែងក្នុងApp នេះ និងមើលវីដេអូក្នុងផេកនិងយូធូប Cambodia Securities Exchange – CSX ហើយគណនីជួញដូរក្នុងApp CSX Trade ហើយចុងក្រោយគឺរៀនទិញលក់ហ៊ុនក្នុងApp CSX Trade
 
ចង់ចេះទិញហ៊ុន តែពិបាកយល់ អាចចុះឈ្មោះចូលរៀន៖https://bakseyacademy.com/courses/stock-market-income

មានចម្ងល់ទាក់ទងនឹងការចុះឈ្មោះចូលរៀនអាចឆាតទៅតេឡេក្រាម៖ https://t.me/baksey_academy


 
 
ហើយបើចង់ដឹងកាន់តែច្បាស់ពីការវិនិយោគលើផ្សារហ៊ុនអាចតាមដានផេក Toeuy Hong-ទឿយ ហុង ឬចូលគ្រុបតេឡេក្រាម៖ https://t.me/toeuy_hong

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia