ផ្សារទំនើប ២ ទៀតនឹងលេចឡើងនៅភំពេញ ខណៈបច្ចុប្បន្នកំពុងសម្រុកសាងសង់
Bunthoeun KoemFEBRUARY 5 20243.2 K views

មួយរយៈចុងក្រោយនេះ ផ្សារទំនើបត្រូវបានសាងសង់ជាបន្ដបន្ទាប់ ទាំងយីហោក្នុងស្រុក និងក្រៅស្រុក ដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់។ ក្នុងនោះដែរនៅមានផ្សារ ២ ទៀតក៏នឹងលេចរូបរាងនៅក្នុងពេលឆាប់ៗខាងមុខនេះផងដែរ នៅក្នុងភូមិសាស្ដ្រ រាជធានីភ្នំពេញ។

 

១. ផ្សារ Big C

 

កាលពីពេលថ្មីៗកន្លងទៅនេះក្រុមហ៊ុន Big C របស់ប្រទេសថៃ បានសហការជាមួយក្រុមហ៊ុន OCIC នៅក្នុងការសាងសង់ផ្សារទំនើប Big C របស់ខ្លួននៅក្នុងទីក្រុងរណបថ្មីជ្រោយចង្វារ។ ផ្សារទំនើបថ្មីនេះត្រូវបានសាងសង់លើផ្ទៃដីទំហំដី ១.៧ហិកតា មានទីតាំងស្ថិតនៅរង្វង់មូលសុវណ្ណមច្ឆា ក្នុងទីក្រុងរណបជ្រោយចង្វារ រាជធានីភ្នំពេញ។ គម្រោងផ្សារទំនើបនេះ គ្រោងចាយទុនវិនិយោគប្រមាណ ៥០ លានដុល្លារ។

 

សូមជម្រាបថា នេះគម្រោងជាគម្រោងផ្សារធំទី២ ហើយរបស់ក្រុមហ៊ុន Big C នៅកម្ពុជា បន្ទាប់ពីផ្សារទំនើបរបស់ខ្លួននៅក្រុងប៉ោយប៉ែត ដែលបានបើកដំណើរការកាលពីខែធ្នូ ឆ្នាំ២០១៩។

 

421711472 810043684470179 896388377856435331 N

 

២. ផ្សារទំនើប PH Eco Mall

 

កាលពីពេលកន្លងទៅក្រុមហ៊ុន បុរី ប៉េងហួត បានបោះទុនប្រមាណ ២០០ លានដុល្លារនៅក្នុងការសាងសង់ផ្សារទំនើប PH Eco Mall ដែលសាងសង់លើផ្ទៃដីទំហំ ៦ ហិកតា ស្ថិតនៅក្នុងគម្រោង Grand Star Platinum ស្ថិតនៅតំបន់បឹងស្នោ​។

គួរបញ្ជាក់ថា ផ្សារទំនើបនេះមានផ្ទៃសំណង់សរុប ២៦ ៨០០ ម៉ែត្រការ៉េ និងផ្ទៃជួល ៩០ ០០០ ម៉ែត្រការ៉េ និងកន្លែងចតរថយន្តដែលអាចផ្ទុកបាន ៥០០០ គ្រឿង។ នៅពេលសាងសង់ចប់ ផ្សារទំនើបនេះនឹងក្លាយជាមជ្ឈមណ្ឌលទំនើបមួយនៅក្នុងតំបន់ ហើយប្រជាជននៅទីនោះមិន ចាំបាច់ធ្វើដំណើរមកកណ្ដាលក្រុងភ្នំពេញដើម្បីដើរទិញទំនិញទៀតទេ៕

 

Z E42y Umu Oaeg Iub5 Aj Zdgf5 L Kyyw Kt Di B Jl8wt Djac V5s7k3j D Wp1psq H Nn Iinp76w4 P6 Wy Xbt O E2 Sc N0jppp Jq Lp Djd Kew Z24 Au Glb Dt F0fz4h0au a Zr J9y Fr B Zp E Rkv Spm0y G J86c70

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia