ខេត្ដចំនួន ២ កំពុងស្ថិតនៅក្នុងអទិភាពសម្រាប់ការសាងសង់ព្រលានយន្ដហោះថ្មី
Bunthoeun KoemOCTOBER 19 20225.2 K views

បច្ចុប្បន្នរាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្ដទុកដាក់យ៉ាងខ្លាំងនៅក្នុងការអភិវឌ្ឍសេវាដឹកជញ្ជូនតាមផ្លូវអាកាស ដើម្បីសម្រួលដល់ការធ្វើដំណើរ ដឹកទំនិញរបស់ប្រជាពលរដ្ឋ ក៏ដូចជាទាក់ទាញអ្នកវិនិយោគ និងភ្ញៀវទេសចរជាដើម។

ជាក់ស្ដែងយើងឃើញថាការសាងសង់ព្រលានយន្ដហោះថ្មីៗ និងការអភិវឌ្ឍព្រលានដែលមានស្រាប់ បានកំពុងកើតឡើងជាច្រើនកន្លែង។ ក្រៅពីនោះមានខេត្តចំនួន២ ក៏កំពុងស្ថិតនៅក្នុងអទិភាពសម្រាប់ការសាងសង់ព្រលានយន្តហោះផងដែរ ដោយខេត្ត២នោះរួមមានខេត្ដមណ្ឌលគិរី (អាកាសយានដ្ឋានមណ្ឌលគីរី ) និងខេត្ដបន្ទាយមានជ័យ  (អាកាសយានដ្ឋានប៉ោយប៉ែត)។

តាមការបញ្ជាក់ពីរដ្ឋលេខាធិការ អាកាសចរស៊ីវិល គម្រោងអាកាសយានដ្ឋានមណ្ឌលគីរីគ្រោងចំណាយទឹកប្រាក់ប្រមាណ១០០លានដុល្លារ និងអាកាសយានដ្ឋានក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យចំណាយទឹកប្រាក់ប្រមាណ៦៥លានដុល្លារ។ ហើយគម្រោងទាំងនេះគឺស្ថិតក្នុងផែនការអភិវឌ្ឍបញ្ហាដែនអាកាសឆ្នាំ២០១៩ ដល់ឆ្នាំ២០២៤។ 

គួរបញ្ជាក់ផងដែរថា ក្រៅពីគម្រោងព្រលានយន្តហោះទាំង២ខាងលើ បច្ចុប្បន្នរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បាននិងកំពុងអភិវឌ្ឍន៍ព្រលានយន្តហោះចំនួន៤ទៀត  ក្នុងនោះរួមមានអាការយានដ្ឋានតេជោក្រុងតាខ្មៅ ( ភ្នំពេញថ្មី) មានទំហំវិនិយោគប្រមាណ១៥០០លានដុល្លារ, អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប វិនិយោគក្នុងទំហំទឹកប្រាក់៨៨០លានដុល្លារ, អាកាសយានដ្ឋានអន្ដរជាតិតារាសាគរ វិនិយោគទឹកប្រាក់ចំនួន២០០លានដុល្លារ  និងអាកាសយានដ្ឋានកោះកុង វិនិយោគចំនួន៨០ លានដុល្លារ។ បច្ចុប្បន្នអាកាសយានដ្ឋានទាំង ៤ នេះកំពុងដំណើរការសាងសង់ និងសម្រេចរួចរាល់ជាបន្ដបន្ទាប់គ្នាផងដែរ។

Photo 2022 10 19 17 42 45

អត្ថបទដោយ៖ ឌឿក ស្រី នុត

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia