ខេត្ដសំណាង! ខេត្ដ ២ នេះអាចនឹងមានផ្លូវល្បឿនលឿន និងរថភ្លើងល្បឿនលឿនមុនគេនៅស្រុកខ្មែរ
Bunthoeun KoemFEBRUARY 23 202310.6 K views

នាពេលខាងមុខ ខេត្ដព្រះសីហនុ និងខេត្ដស្វាយរៀង អាចនឹងក្លាយជាខេត្ដដំបូងគេដែលមានផ្លូវល្បឿនលឿន អមជាមួយផ្លូវរថភ្លើងល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញទៅ។ ហើយបច្ចុប្បន្នខេត្ដព្រះសីហ​នុ បានដំណើរការផ្លូវល្បឿនលឿននេះ១ខ្សែហើយ ខណៈខេត្ដស្វាយរៀងនឹងចាប់ផ្ដើមបើកការរដ្ឋានសាងសង់ផ្លូវល្បឿនលឿនេះនៅពាក់កណ្ដាលឆ្នាំនេះផងដែរ។

ទាក់ទងនឹងផ្លូវរថភ្លើងល្បឿនលឿនខេត្ដព្រះសីហនុក៏ស្ថិតនៅក្នុងគម្រោងសម្រាប់ការភ្ជាប់ពីរាជធានីភ្នំពេញទៅផងដែរ ដែលជាគម្រោងផ្លូវល្បឿនលឿនដំណាក់កាលទី២ បន្ទាប់ពីគម្រោងដំណាក់កាលទី១ ដែលតភ្ជាប់ពីភ្នំពេញទៅខេត្ដក្រុងប៉ោយប៉ែត។ តាមការបញ្ជាក់ផ្លូវល្បឿនលឿននេះគឺត្រូវសាងសង់ផ្លូវចាស់ដែលមានស្រាប់ នឹងអាចធ្វើដំណើរការល្បឿនចន្លោះពី១៦០ ទៅ ២០០ គីឡូម៉ែត្រនៅក្នុង១ម៉ោង។

ចំពោះខេត្ដស្វាយរៀងវិញក្រៅពីគម្រោងផ្លូវល្បឿនលឿនទី២ ដែលត្រៀមនឹងសាងសង់នៅពាក់កណ្ដាលឆ្នាំ២០២៣នេះ កាលពីពេលថ្មីៗកន្លងទៅ ឯកឧត្ដមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ​ និងដឹកជញ្ចូន ក៏បានលើកឡើងផងដែរថា ភាគីវៀតណាម និងកម្ពុជា បានឯកភាពគ្នាក្នុងការតភ្ជាប់ផ្លូវដែកថ្មីដែលផ្លូវប្រភេទផ្លូវដែកខ្នាតអន្ដរជាតិ។

ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ បានប្រសាសន៍បញ្ជាក់ថា «ខ្ញុំបានពិភាក្សាគ្នាជាមួយរដ្ឋមន្ដ្រីដឹកជញ្ជូនវៀតណាម អំពីការតភ្ជាប់ផ្លូវដែកកម្ពុជា ភ្នំពេញទៅបាវិត បាវិតទៅហូជីមិញ គាត់ឯកភាពថានឹងធ្វើ»

តាមការបញ្ជាក់បន្ថែមពីឯកឧត្ដមទេសរដ្ឋមន្ដ្រីផ្លូវដែកដែលកម្ពុជា និងវៀតណាមឯកភាពតភ្ជាប់នេះមានទំហំផ្លូវរត់ ១ ៤៣៥ មីលីម៉ែត្រ ដែលជាទំហំផ្លូវដែកល្បឿនលឿនដូចប្រទេសឡាវដែរ។ ដោយឡែកចំពោះគម្រោងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីភ្នំពេញទៅក្រុងប៉ោយប៉ែត និងទៅខេត្ដព្រះសីហនុក៏មានទំហំ ១ ៤៣៥ មីលីម៉ែត្រដូចគ្នា៕

អត្ថបទ៖ កឹម ប៊ុនធឿន

5cf146e5 E555 48ac A570 54649a2a4d97

310575990 420009353637246 7054174770175224042 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia