ថ្មីៗនេះក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំៗចំនួន បានបើកដំណើរការគម្រោងរបស់ខ្លួននៅក្នុងភូមិសាស្ដ្រខេត្ដកណ្ដាល និងតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ ស្របពេលដែលទីតាំងទាំងនេះកំពុងមានសក្ដានុពលខ្លាំងក្រោងលេចវត្ដមានគម្រោងធំៗដូចជា អាកាសយានដ្ឋានអន្ដរជាតិតេជោ និងគម្រោងព្រែកជីកហ្វូណនតេជោជាដើម។ ដោយគម្រោងទាំងពីរនោះរួមមាន៖
១. បុរីថ្មី អឹមអិល គ្លូរី ជ្រៃធំ (ML GLORY CHREY THOM)
នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ នេះ ក្រុមហ៊ុន អឹមអិល មង្គល រៀលធី ឯ.ក / ML Mongkul Realty Co., Ltd. បានបើកដំណើរការគម្រោងលំនៅឋានថ្មីរបស់ខ្លួនមួយទៀតដែលមានឈ្មោះថា បុរី អឹមអិល គ្លូរី ជ្រៃធំ (ML GLORY CHREY THOM) មានទីតាំងមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ 21A ក្នុងភូមិកំពុងថ្កុល សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។

គម្រោង អឹមអិល គ្លូរី ជ្រៃធំ ជាគម្រោងអភិវឌ្ឍន៍លំនៅឋានបែបស្ថាបត្យកម្មទំនើបទាន់សម័យដំបូងគេបង្អស់នៅក្នុងទឹកដីក្រុងសំពៅពូន ខេត្តកណ្តាល ដោយបានឆ្លងកាត់ការសិក្សាពីតម្រូវការរបស់អតិថិជន និងទីផ្សារបច្ចុប្បន្ន និងទៅថ្ងៃអនាគត។ ដោយក្នុងនោះក្រុមហ៊ុនបានផ្តោតទៅលើការអភិវឌ្ឍន៍លំនៅដ្ឋានចម្រុះ និងតម្លៃសមរម្យ ស្របតាមស្ថានភាពជីវភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងសេដ្ឋកិច្ចក្នុងតំបន់។

ជាក់ស្ដែងគម្រោងបុរីបានសាងសង់ជម្រើសម៉ូដផ្ទះប្រណីត និងទំនើបទាន់សម័យពីរប្រភេទគឺ អិលវីឡា (L Villa) និង អឹមវីឡា (M Villa)។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅលេខទូរស័ព្ទ៖ 010 453 777។
២. គម្រោងឯក
កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅនេះ ក្រុមហ៊ុន Bunly Development ប៊ុនលី ឌីវឺឡុបម៉ិន ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានឈានមុខគេមួយ បានបើកការដ្ឋានសាងសង់គម្រោថ្មីរបស់ខ្លួន ដែលមានឈ្មោះថា «គម្រោងឯក»។ ដោយគម្រោងថ្មីនេះគឺជាសហគមន៏ លំនៅឋាន ពោពេញដោយភាពប្រណិត និងឯកជនភាព ស្ថិតក្នុងតំបន់មហាវិថី ៦០ ម៉ែត្រដែលជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់បំផុតតភ្ជាប់ទៅកាន់អាកាសយានដ្ឋានថ្មី។
ដោយក្នុងគម្រោងនេះក្រុមហ៊ុនបានសាងសង់នូវវីឡាប្រណិតៗចំនួន ៦ ប្រភេទរួមមាន៖ វីឡា ឯក, វីឡា កិត្យា, វីឡា ឆ្នើម, វីឡា ឆ្នើមប្រ៊ីស្ទីក, វីឡា ភ្លោះ និង ផ្ទះអាជីវកម្ម។ សម្រាប់លោកអ្នកដែលចាប់អារម្មណ៍អាចធ្វើការសាកសួរព័ត៌មានតាមរយៈលេខទូរស័ព្ទ៖ 061 29 3333៕





