មានលុយខ្ទង់៤ម៉ឺន$ គួរពិចារណាលើឡានអាមេរិក ២ម៉ូឌែល ខណៈរូបរាងខុសគ្នា តែតម្លៃប្រហាក់ប្រហែលគ្នា
នារី AUTONOVEMBER 20 2023441 views

សម្រាប់ប្រិយមិត្តដែលមានថវិការជាង៤ម៉ឺនដុល្លារ ចង់ទិញរថយន្តដែលអាចជិះសមាជិកច្រើន ត្រូវម៉ាច់តែម្តង ខណៈរថយន្តអាមេរិកពីរម៉ូដែលនេះ មានតម្លៃប្រហាក់ប្រហែលគ្នា ប៉ុន្តែរូបរាងមិនដូចគ្នាទេ។ ​ក្នុងនោះអេដមីន សូមលើកឡើងរថយន្តពីរប្រភេទដែលជាម៉ាកយីហោល្បីរបស់អាមេរិច មានការពេញនិយមប្រើ ហើយមានលំដាប់តម្លៃខ្ទង់ជាង ៤ម៉ឺនដុល្លារ​ ដែលស័ក្តិសមសម្រាប់អតិថិជន នោះគឺម៉ូឌែល Ford Territory និង Chevrolet Equinox។ តោះយើងទៅអានលម្អិតទាំងអស់គ្នា។

Chevrolet Trailblazer Vs. Chevrolet Equinox  the Rundown

១. រថយន្តប្រេនអាមេរិច

រថយន្ត Chevrolet Equinox មានម៉ាកយីហោអាមេរិច ធ្វើការផលិត និងតម្លើងផ្ទាល់នៅសហរដ្ឋអាមេរិច។ រថយន្ត Ford Territory​ ជាម៉ាកយីហោអាមេរិច ដែលធ្វើការតម្លើងផ្ទាល់នៅប្រទេសចិន។​

២. ទំហំម៉ាស៊ីន និងភាពសន្សំសំចៃប្រេងឥន្ធនៈ

ទំហំម៉ាស៊ីន រថយន្ត SUV ទាំងពីរប៉ុនគ្នា គឺ 1.5L តែមានភាពខុសគ្នាត្រង់។ រថយន្ត Chevrolet Equinox: កម្លាំងសេស 170HP  និងកម្លាំងរមួល 275NM, ស៊ីសាំងត្រឹម 7-7.5L,​ ប្រើប៉ុង ២ មានភាពបត់បែន ដោយអាចធ្វើការផ្តាច់ប៉ុងប្រើ ប៉ុង១ក្នុងស្ថានភាពផ្លូវលាត និង ប្រើប្រាស់ប៉ុង២ សម្រាប់ស្ថានភាពផ្លូវលំបាក។ ស្របគ្នានេះដែររថយន្ត Ford Territory: កម្លាំងសេស160HP ហើយកម្លាំងរមួលត្រឹម 250NM, ស៊ីដល់ទៅ 7.5-8L​ ប្រើប្រាស់ប៉ុង​ ១។

60697cee Af5b 4b0d B076 7288400f9d94

៣.​​ ការរចនា របស់រថយន្ត
រថយន្តទាំងពីរមានការរចនាមកបែបប្រណីត ចង្កៀងមុខសុទ្ធតែបំពាក់ប្រភេទ LED គុជពីរគ្រាប់​ និងមានមុខងារ តម្លើង/ទម្លាក់ភ្លើងហ្វារដោយស្វ័យប្រវត្តិដូចគ្នា។ ទំហំយ៉ាន់កង់ 19អ៊ីញ​ រួមជាមួយនឹងដំបូលបើកពីរជាន់ដូចគ្នាដែរ។

រថយន្ត Chevrolet Equinox: មានទំហំ8អ៊ីញ, Speaker ប្រភេទ ម៉ាក Bose 7គ្រាប់ កៅអីផ្នែកតៃកុង និងអ្នករួមដំណើរជាលក្ខណៈ Lumbar Support​ (កាត់បន្ថយការចុករោយខ្នង និងចង្កេះ) ក្នុងនោះប្រើប្រាស់កៅអីអូតូទាំងសងខាង៕

រថយន្ត Ford Territory: មានទំហំដល់ទៅ 12អ៊ីញ ឯណោះ ហើយជាប្រភេទកុងទ័ររឌីជីថល រួមជាមួយ Speakerស្តង់ដារធម្មតា 8គ្រាប់, កៅអីរថយន្តផ្នែកអ្នករួមដំណើរផ្នែកខាងមុខ មិនមានបំពាក់ Lumbar Support នោះទេ ។ មានកៅអីអូតូតែផ្នែកតៃកុងតែប៉ុណ្ណោះ។

៤. ប្រព័ន្ធសុវត្ថិភាព និងមុខងារពិសេស

រថយន្តទាំងពីរនេះត្រូវបានចាត់ចូលជារថយន្ត SUV ដែលមានប្រព័ន្ធសុវត្ថិភាពទំនើប។ នៅក្នុងនោះរួមមាន៖

រថយន្ត Chevrolet Equinox: ទទួលបានការតេស្តលើប្រព័ន្ធសុវត្ថិភាពកម្រិត 5- Star ពី Euro NCAP របស់់អឺរ៉ុប

  • ប្រព័ន្ធរំញ័រកៅអីពេលមានឧបសគ្គ
  • មុខងារ បញ្ឆេះម៉ាស៊ីនពីចម្ងាយ
  • ប្រព័ន្ធចាប់ហ្វ្រាំងស្វ័យប្រវត្តិ
  • ប្រព័ន្ធដាស់តឿនអ្នកបើកបរពេលមានឧបសគ្គនៅខាងមុខ
  • ប្រព័ន្ធជំនួយអោយបើកបរក្នុងគន្លងត្រឹមត្រូវ

រថយន្ត Ford Territory: ទទួលបានការតេស្តលើប្រព័ន្ធសុវត្ថិភាពកម្រិត 5- Star ពី CNCAP របស់ប្រទេសចិន

  • ប្រព័ន្ធចាប់ហ្វ្រាំងស្វ័យប្រវត្តិ
  • ប្រព័ន្ធដាស់តឿនអ្នកបើកបរពេលមានឧបសគ្គនៅខាងមុខ
  • ប្រព័ន្ធជំនួយអោយបើកបរក្នុងគន្លងត្រឹមត្រូវ

ដូច្នេះ ក្រោយពីបានអានរួច អតិថិជនពេញចិត្តមួយណាជាងគឺអាស្រ័យលើចំណង់ចំណូលចិត្តរៀងៗខ្លួន

បញ្ជាក់ Chevrolet Equinox មានតម្លៃ $49,500 រីឯ Ford Territory តម្លៃ$48,900 ៕

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia