ដើម្បីសម្រួលដល់ការធ្វើដំណើរ និងជំរុញផ្នែកសេដ្ឋកិច្ច រាជរដ្ឋាភិបាលបានត្រៀមសាងសង់ស្ពានថ្មីតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់តំបន់អរិយក្សត្រ ដែលស្ថិតនៅក្នុងភូមិសាស្ដ្រខេត្ដកណ្ដាល។ ដោយក្នុងនោះចំពោះគម្រោងស្ពាននេះគឺចំនួន ២ រួមមាន៖
គម្រោងស្ពានមិត្ដភាពកម្ពុជា-កូរ៉េ នឹងត្រូវសាងសង់តភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់តំបន់អរិយក្សត្រ ខណៈរាជរដ្ឋាភិបាលកម្ពុជា និងកូរ៉េបានឯកភាពគ្នាថានឹងបើកការដ្ឋានសាងសង់នៅក្នុងឆ្នាំ២០២៥ខាងមុខផងដែរ។ ដោយក្នុងនោះចំពោះថវិកាសម្រាប់ការសាងសង់គឺទទួលបានពីភាគីកូរ៉េដែលមានតម្លៃសរុបជាង ២៤៥ លានដុល្លារ។
គម្រោងស្ពាននេះគឺប្រភេទស្ពានខ្សែកាប(Two cable stayed bridges)មានប្រវែងសរុប២.៣៧៥ម៉ែត្រ និងទទឹង ២៧,៥ម៉េត្រ ក្នុងនោះផ្លូវក្បាលស្ពានមានប្រវែងសរុប(Approach road) ១.១៧៤ម៉ែត្រ និងទទឹងផ្លូវ ២២,៥ម៉ែត្រ។ សម្រាប់ការសាងសង់ស្ពាននេះគឺមានចំនួន ២ ដោយក្នុងនោះស្ពានទី១ ត្រូវសាងសង់ពីតំបន់ផ្សាររាត្រីឆ្លងកាត់ទន្លេសាបតភ្ជាប់ទៅតំបន់អរិយក្សត្រ និងស្ពានទី២ តភ្ជាប់ពីតំបន់អរិយក្សត្រឆ្លងកាត់ទន្លេមេង្គឆ្ពោះទៅតំបន់អរិយក្សត្រតែម្ដង។
២. ស្ពានតភ្ជាប់ពីផ្លូវជាតិលេខ១ ទៅតំបន់អរិយក្សត្រ
កាលពីពេលកន្លងទៅនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយនឹងទីប្រឹក្សាបច្ចេកទេសរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) បានឯកភាព-សម្រេចឱ្យមានការសិក្សាសាងសង់ស្ពានភ្ជាប់ពីតំបន់ផ្លូវជាតិលេខ ១ ឆ្លងកាត់ទន្លេមេគង្គឆ្ពោះទៅតំបន់អរិយក្សត្រនេះផងដែរ៕