រង់ចាំតែថ្ងៃបើកការដ្ឋាន! គម្រោងស្ពានធំ ២ ត្រូវបានសិក្សា និងមានថវិការួចរាល់សម្រាប់ការសាងសង់
Bunthoeun KoemSEPTEMBER 25 20231.8 K views

ស្ពានមិត្ដភាពកម្ពុជា-កូរ៉េ និងស្ពានឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់ពីព្រែកប្រាមកចាក់អង្រែ ត្រូវបានសិក្សាសម្រាប់ការសាងសង់រួចរាល់ហើយ ហើយថវិការសម្រាប់ចំណាយលើកការសាងសង់ក៏មានដូចគ្នា ដោយបច្ចុប្បន្នរង់ចាំតែថ្ងៃបើកការដ្ឋានសាងសង់តែប៉ុណ្ណោះ។

 

១. ស្ពានមិត្ដភាពកម្ពុជា-កូរ៉េ

 

តាមការសិក្សា ស្ពានមិត្ដភាពកម្ពុជា-កូរ៉េនេះ នឹងត្រូវសាងសង់ចំនួន ២ ខ្សែ ដោយខ្សែទី១តភ្ជាប់ពីខាងមុខផ្សាររាត្រីឆ្លងកាត់ទន្លេសាបទៅកាន់តំបន់ជ្រោយចង្វារ និងខ្សែទី២ តភ្ជាប់ពីជ្រោយចង្វារឆ្លងកាត់ទន្លេមេគង្គទៅអរិយក្សត្រតែម្ដង។ គម្រោងសាងសង់ស្ពានថ្មីនេះគឺទទួលបានប្រាក់កម្ចីពីប្រទេសកូរ៉េជាង ២៤៥ លានដុល្លារ និងបានចុះហត្ថលេខាទទួលកាលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ។

 

តាមការលើកឡើងពីឧត្ដម ស៊ុន ចាន់ថុល អតីតរដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហើបឲ្យដឹងថា គម្រោងសាងសង់ស្ពានមិត្ដភាពកម្ពុជា-កូរ៉ អាចនឹងបើកការដ្ឋានសាងសង់នៅពាក់កណ្ដាលឆ្នាំ២០២៤ខាងមុខ។ ដោយបច្ចុប្បន្នគម្រោងនេះកំពុងជ្រើសរើសក្រុមហ៊ុនដេញថ្លៃសម្រាប់ការសាងសង់ ហើយក្នុងនោះមានក្រុមហ៊ុនចំនួន ១២ ឯណោះបានចូលរួម។

 

ហើយថ្មីៗនេះ ឯកឧត្តម គីម ជីនផ្យូ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េបានបញ្ជាក់ដែរថា គម្រោងសាងសង់ស្ពានមិត្ដភាគកម្ពុជា-កូរ៉េ ឬស្ពានភ្នំពេញ-អរិយក្សត្រ បានបញ្ចប់ការវាយតម្លៃរួចរាល់ហើយ ហើយការសាងសង់នឹងចាប់ផ្ដើមក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។

 

4ee6ac32 1fe9 4038 93ab 23ffdd879469

 

២. ស្ពានឆ្លងកាត់ទន្លេបាសាក់

 

 ដើម្បីសម្រួលដល់ការកកស្ទះចរាចរនៅស្ពានព្រះមុនីវង្ស និងតំបន់ច្បារអំពៅ រាជរដ្ឋាភិបាលក៏បានសម្រេចឲ្យមានការសិក្សាសាងសង់ស្ពានថ្មីមួយកន្លែងទៀតឆ្លងការទន្លេបាសាក់ ដើម្បីតភ្ជាប់តំបន់ព្រែកប្រាមកកាន់ចាក់អង្រែ។ នៅក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជានៅប្រទេសចិនចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិនបានធ្វើការចុះកិច្ចព្រមព្រៀងលើឥណទានសម្បទាន សម្រាប់ គម្រោងសាងសង់រួចរាល់ផងដែរ។

 

តាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីពេលកន្លងទៅបានឲ្យដឹងថា គម្រោងស្ពាននេះត្រូវបានសិក្សារួចរាល់ហើយ ដោយនឹងត្រូវសាងសង់ជាស្ពានថ្មថ្មី មានប្រវែង ៨៤៥ម៉ែត្រ បែងចែកដល់ទៅ៤គន្លង (២ទៅ-២មក) ដើម្បីកុំឱ្យស្ទះចរាចរណ៍លើស្ពាន។ ហើយគម្រោងស្ពានឆ្លងទន្លេបាសាក់នេះ គ្រោងនឹងចំណាយថវិកាប្រមាណ៦០លានដុល្លារអាមេរិក៕

 

76805ec3 8e52 45e5 A0c2 6930558826b0

147bafc1 585c 4858 9308 329ec0f0ab2b