រដ្ឋបាលរាជធានីភ្នំពេញមានគម្រោងសាងសង់ស្ពានថ្មីឆ្លងទន្លេ២កន្លែង តភ្ជាប់ទៅមហាវិថី និងផ្លូវជាតិ ២ នេះ
Bunthoeun KoemOCTOBER 4 20232.1 K views

រដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងធ្វើការសាងសង់ស្ពានឆ្លងកាត់ទន្លេចំនួន ២ កន្លែងទៀតឆ្លងពីព្រែកប្រា ឆ្លងទៅផ្លូវជាតិលេខ២ និងផ្លូវ៦០ម៉ែត្រ (មហាវិថីសម្ដេច ហ៊ុន សែន) ដើម្បីបញ្ចៀសការកកស្ទះនៅតំបន់ច្បារអំពៅ រង្វង់មូលក្បាលថ្នល់ និងនៅមុខក្រសួងមហាផ្ទៃ។ នេះបើតាមការលើកឡើងពីឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣។

 

49

នៅក្នុងកិច្ចប្រជុំខាងលើឯកឧត្ដមបានបញ្ជាក់ថា បើទោះបីការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្សនេះ បានបញ្ចប់ ក៏ទីតាំងនេះ នៅតែប្រឈមនៃការបញ្ហាកកស្ទះដដែរទេ ព្រោះតែលំហូរចរាចរណ៍ខ្លាំងពីផ្លូវជាតិលេខ១។ ជុំវិញបញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រឹងប្រែងខ្លាំងណាស់ ដោយបានសាងសង់ស្ពានបេតុងខ្សែកាបកោះនរា ឆ្លងពីទីក្រុងកោះពេជ្រ ទៅទីក្រុងកោះនរា ស្ថិតក្នុង ខណ្ឌច្បារអំពៅ និងខណ្ឌចំការមន ជាមួយនឹងមានគម្រោងសាងសង់ស្ពានឆ្លងទន្លេ២កន្លែងទៀត ឆ្លងពីព្រែកប្រា ឆ្លងទៅផ្លូវជាតិលេខ២ ទៅផ្លូវ៦០ម៉ែត្រ តំបន់អភិវឌ្ឍន៍ជើងឯក ។

 

ឯកឧត្ដមបន្ដថា ក្រោយស្ពាន២នេះស្ថាបនារួចរាល់ តំបន់ខាងលើនេះ អាចដោះស្រាយបានល្អប្រសើរ លែងមានការកកស្ទះចរាចរណ៍ទៀត។

 

ជាជំហាននៃការដោះស្រាយបញ្ហាចរាចរណ៍ ឯកឧត្ដ ឃួង ស្រេង ក៏បានណែនាំអោយកម្លាំងមានសមត្ថកិច្ចប៉ូលីស ត្រូវហាមដាច់ខាត ចំពោះរថយន្តដឹកទំនិញធំៗ គឺមិនអនុញ្ញាតិអោយធ្វើចរាចរណ៍ចូលរាជធានីភ្នំពេញតាមផ្លូវជាតិលេខ១ ពិសេសចាប់ពីនិរោធ៣ រហូតដល់ស្ពានច្បារអំពៅ ព្រោះមានផ្លូវវាងឲ្យពួកគាត់ហើយ៕

48

338145881 911155500121952 3133090940861010419 N

រូបតំណាង

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia