ដំណឹងល្អ! រាជរដ្ឋាភិបាលបើកសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពាន ២ ជាប់គ្នាឆ្លងកាត់ទន្លេសាប
Bunthoeun KoemMAY 31 2023461 views

នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ នេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្ភោធដាក់ឲ្យប្រើប្រាស់ផ្លូវការនូវស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ ខណៈដែលស្ពានទាំងពីរនេះគឺមានទីតាំងនៅជាប់គ្នាផងដែរ។ ដោយកម្មវិធីសម្ពោធនេះក៏មានការអញ្ជើញចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី និងមន្ដ្រីជាន់ខ្ពស់ជាច្រើនរូបទៀត។

350774431 1367822030617101 3365434043432910778 N

សូមជម្រាបថា ស្ពានបេតុងខ្សែកាបឆ្លងទន្លេសាបនេះ មានប្រវែង ៩២២ម៉ែត្រ ទទឹង២០,៥ម៉ែត្រ ចិញ្ចើមស្ពាន សម្រាប់ថ្មើរជើងមានទទឹង ១,២៥ម៉ែត្រសងខាង, កម្ពស់សរសរស្ពាន សម្រាប់ព្យួរខ្សែកាបធៀបនឹង កម្រាលស្ពាន៣៤ម៉ែត្រ និងបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧។

ស្ពាននេះ សាងសង់ដោយក្រុមហ៊ុន OCIC ក្នុងទុនវិនិយោគប្រមាណ ៣៥ លានដុល្លារ និងប្រើពេលស្ថាបនាចំនួន ២៨ខែ។ ក្រោយការស្ថាបនារួចស្ពានបេតុងខ្សែកាបនេះ នឹងបង្កើតលំហូរចរាចរថ្មី តភ្ជាប់ពីផ្លូវជាតិលេខ៥ នៃខណ្ឌឫស្សីកែវ និងផ្លូវជាតិលេខ៦ នៃខណ្ឌជ្រោយចង្វារ។

ដោយឡែកសម្រាប់ស្ពានអាកាសឫស្សីកែវ បានបើកការដ្ឋានស្ថាបនាកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្ដេចតេជោនាយករដ្ឋមន្ត្រី។ ស្ពាននេះមានបណ្ដោយ ៤៨៣ម៉ែត្រ ទទឹង១៥,៨ម៉ែត្រកំពស់ ៥ម៉ែត្រ ដោយហោះនៅលើបណ្ដោយ ផ្លូវជាតិលេខ៥ នៅចន្លោះស្ពានបេតុងឆ្លងកាត់ទន្លេសាបថ្មីនេះ ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន១៥ខែ ចំណាយថវិកាប្រមាណ ៩,៧ លានដុល្លារ៕

340516744 1170503583634572 4409878302478204975 N

340420919 215898654392095 3210176738474164562 N

340639815 171200975838733 3288360009222643472 N

336524373 621704492714188 490697162610485561 N

អត្ថបទ៖ កឹម​ ប៊ុនធឿន

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia