ល្អណាស់! សាខាធនាគារធំៗ២នៅខេត្តសៀមរាប ប្រកាសទទួលយកក្រដាសប្រាក់ដុល្លារ ប្រឡាក់ ទក់ រហែក ដោយមិនកាត់ទឹកឡើយ!
Toeuy HongAUGUST 2 2024505 views

កាលពីអំឡុងខែកក្កដាឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តនៃព្រះរាជាណាចក្រកម្ពុជាបានស្នើឲ្យធនាគារជាតិនៃកម្ពុជាតាមរយៈលោកជំទាវ ជា សិរី ធ្វើការសហការជាមួយធនាគារពាណិជ្ជទៅលើរឿងនេះដើម្បីផ្ដល់ជាដំណោះស្រាយមួយចំពោះប្រាក់ដុល្លារដែលចាស់ឬដាច់តិចតួចអាចចាយវាយបាននៅលើទីផ្សារដោយរលូន។

ជាការឆ្លើយតប ធនាគារជាតិនៃកម្ពុជាតាមរយៈលោកជំទាវ ជា សិរី ទេសាភិបាលនៃធនាគារជាតិ បន្ទាប់ពីដឹកនាំកិច្ចប្រជុំពិភាក្សាលើការសម្របសម្រួលចរាចរប្រាក់ដុល្លារនៅខេត្តសៀមរាបជាមួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុរួចមក ធនាគារជាតិដាក់ចេញនូវវិធានការមួយចំនួនដើម្បីអនុវត្តនៅខេត្តសៀមរាបដែលរួមមានយន្តការបន្ទាន់និងយន្តបន្តទៀត។

ចំពោះយន្តការបន្ទាន់ដែលនឹងត្រូវអនុវត្តនៅខេត្តសៀមរាបមាន៤យន្តការដោយយន្តការទីមួយគឺតម្រូវឲ្យសាខាធាធាគារពាណិជ្ជទាំងអស់នៅខេត្តសៀមរាបទទួលយកប្រាក់ដុល្លារចាស់ឬប្រឡាក់ដោយមិនទាមទារកម្រៃសេវាពីអតិថិជនរបស់ខ្លួនលើកលែងតែក្រដាសប្រាក់នេះជាក្រដាសប្រាក់ក្លែងក្លាយ

បន្ទាប់ពីធនាគារជាតិដាក់ចេញនូវវិធានការមួយចំនួនដើម្បីអនុវត្តនៅខេត្តសៀមរាបដែលរួមមានយន្តការបន្ទាន់ទាក់ទងនឹងសភាពក្រដាសប្រាក់ដុល្លាររួចមក មានសាខាធនាគារធំៗ២គឺធនាគារABA និងធនាគារ កាណាឌីយ៉ា បានប្រកាសទទួលយកក្រដាសប្រាក់ដុល្លារគ្រប់សភាពក្រដាសប្រាក់ទាំងអស់។  

បើយោងតាមវីដេអូដែលបានបង្ហោះលើផេករដ្ឋបាលខេត្តសៀមរាបបុគ្គលិកABA សាខាខេត្តសៀមរាបលើកទឹកចិត្តឲ្យគ្រប់អាជីវករទាំងអស់ដូចជាភោគជនីយដ្ឋាន  សណ្ឋាគារនិងសេវាកម្មផ្សេងៗព្រមទទួលយកក្រដាសប្រាក់ដុល្លារទាំងអស់ដែលមានសភាព ចាស់ ទក់ រហែក និងប្រឡាក់ដោយគ្មានកាត់សេវា ហើយធនាគារABA សាខាខេត្តសៀមរាបក៏ទទួលយកគ្រប់សភាពនៃក្រដាសប្រាក់ដុល្លារដោយមិនគិតសេវាឡើយ។

ចំណែកបុគ្គលិកធនាគារ ការណាឌីយ៉ាក៏សំណូមពរដល់អាជីវករទាំងអស់កុំមានព្រួយបារម្ភក្នុងការទទួលយកក្រដាសប្រាក់ដុល្លាររហូត ឬប្រឡាក់ ព្រោះធនាគារ កាណាឌីយ៉ាសាខាខេត្តសៀមរាបក៏ទទួលយកពីអាជីវករទាំងអស់ដោយគ្មានកាត់សេវាឡើយ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia