ក្រុមហ៊ុនបុរីធំ ២ បើកការដ្ឋានសាងសង់លំនៅឋានថ្មីនៅភាគខាងត្បូង និងខាងលិចរាជធានីភ្នំពេញ
Bunthoeun Koem•NOVEMBER 26 2026•16 views

ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងលំនៅឋាន ២ គឺបុរី ចន្ទគីរី និងបុរី រ៉ូស បានបើកការដ្ឋានសាងសង់គម្រោងលំនៅឋានរបស់ខ្លួននៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ បន្ទាប់ពីមានការគាទ្រច្រើនពីសំណាក់អតិថិជនចំពោះគម្រោងកន្លងមក។ 

 

កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៦ បុរី ចន្ទគីរី ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន ISI LAND បានបើកការដ្ឋានសាងសង់ និងចាប់ផ្តើមបុកគ្រឹះវីឡាកូនកាត់ VISTA ដែលជាម៉ូតផ្ទះថ្មីរបស់ខ្លួននៅក្នុងគម្រោងបុរី ចន្ទគីរី ២ មានទីតាំងស្ថិតនៅបណ្ដាយផ្លូវជាតិលេខ ២ ភាគខាងត្បូងរាជធានីភ្នំពេញ ដោយបច្ចុប្បន្នជាទីតាំងដ៏មានសក្ដានុពលសម្រាប់ការរស់នៅ។

 

902000045 1666308625156566 666213820492906179 N

 

តាមការបញ្ជាក់ពីក្រុមហ៊ុន វីឡាម៉ូតថ្មីសន្លាងនេះ បានរចនាផ្តោតលើភាពធំទូលាយ និងមានភាពបត់បែនខ្ពស់ ដើម្បីបំពេញតម្រូវការ នៃការរស់នៅប្រចាំថ្ងៃ អមជាមួយលំហធម្មជាតិបៃតងស្រស់បំព្រង។ ការរចនាជណ្តើរខិត ទៅចំហៀងផ្ទះបានផ្តល់នូវ លំហកាន់តែធំទូលាយដល់បន្ទប់ជួបជុំគ្រួសារ ក៏ដូចជាកន្លែងទទួលទានអាហារ និងផ្ទះបាយ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងកាន់ តែជិតស្និទ្ធដល់សមាជិកគ្រួសារ។

 

វីឡាកូនកាត់ VISTA សាងសង់ប្រើប្រាស់សម្ភារមានស្តង់ដា ដែលរចនាផ្តោតសំខាន់ លើគោលគំនិត «ខ្លឹម» និង «ល្អគន់ មិនមែនល្អឆើត» ពោលគឺផ្ទះរស់នៅកាន់តែយូរ កាន់តែងាយស្រួល ជាមួយសម្រស់ ស្រស់ស្អាតមិនងាយជិនណាយ។ បុរីចន្ទគីរីក៏ប្រកាន់ខ្ជាប់នូវគុណភាព ភាពផ្ចិតផ្ចង់ និងភាពឋិតឋេរ ដែលរចនាគិតគូរ ដល់ពន្លឺធម្មជាតិ និងខ្យល់ចេញចូលគ្រប់គ្រាន់ ព្រមទាំងហ៊ុមព័ទ្ធដោយរុក្ខជាតិបៃតងនៃសហគមន៍ដ៏រស់រវើកតាមដងព្រែក ស្ទឹងព្រែកត្នោត។ សម្រាប់លោកអ្នកដែលចង់បានលំនៅឋាននៅក្នុងបុរី ចន្ទគីរី ជាពិសេសវីឡាកូនកាត់ VISTA អាចធ្វើការទាក់ទងទៅកាន់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទ៖ 061 888 580 | 015 588 580។

 

ដោយឡែកកាលពីថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ២០២៦ បុរី រ៉ូស (Borey Rose) បានរៀបធំពិធីបើកការដ្ឋានបុកគ្រឹះសាងសង់ និងបើកលក់ជាផ្លូវការនូវ គម្រោងលំនៅឋានថ្មីទី ៣ របស់ខ្លួន មានទីតាំងស្ថិតនៅតំបន់ឈូកវ៉ា២ ភាគខាងលិចរាជធានីភ្នំពេញ បន្ទាប់ពីក្រុមហ៊ុនទទួលបានជោគជ័យលើគម្រោងទី ១ និងគម្រោងទី ២​ ដែលមានអតិថិជនជាច្រើនបានចូលរស់នៅ និងប្រកបអាជីវកម្ម។

 

Fn 2026 11 15 07 39 06 372

 

តាមការលើកឡើងពីលោក ហៀង ម៉េងគួង ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន បុរី រ៉ូស បានឲ្យដឹងថា មូលហេតុដែលក្រុមហ៊ុនសម្រេចអភិវឌ្ឍន៍គម្រោងទី ៣ របស់ខ្លួននៅតំបន់ឈូកវ៉ា ២ ដោយសារតែតំបន់នេះមានសក្ដានុពលខ្ពស់សម្រាប់ការរស់នៅ និងប្រកបអាជីវកម្មគ្រប់ប្រភេទ។ ជាក់ស្ដែងតំបន់ឈូកវ៉ា ២ បានហ៊ុមព័ទ្ធទៅដោយផ្លូវក្រវាត់ក្រុងទី៣ មហាវិថីសហព័ន្ធរុស្ស៊ី និងផ្លូវធំៗជាច្រើនផ្សេងទៀត ដែលងាយស្រួលក្នុងការចេញ-ចូលក្នុងក្រុង និងទៅបណ្ដាខេត្ដផ្សេងៗ។ 

 

សូមជម្រាបផងដែរថា គម្រោងថ្មីទី៣ នេះក្រុមហ៊ុនបុរី រ៉ូស បានធ្វើការសាងសង់តែ ៨៩ ផ្ទះប៉ុណ្ណោះ និងមានប្រភេទផ្ទះចំនួន ៣ ដូចជា៖ ហ្សបហៅស៍ A (Shop House A) ហ្សបហៅស៍ B (Shop House B) និងវីឡាកូនកាត់ (Link Villa) ដោយប្រភេទផ្ទះនីមួយៗ ត្រូវបានរៀបចំ និងសាងសង់ឡើងយ៉ាងសម្រិតសម្រាំង ដើម្បីឆ្លើយតបទៅនឹងតម្រូវការរស់នៅបែបស៊ីវីល័យ ទំនើប និងមានសុវត្ថិភាពខ្ពស់ ព្រមទាំងផ្តល់នូវឱកាសវិនិយោគអចលនទ្រព្យដែលទទួលបានផលចំណេញខ្ពស់នាពេលអនាគត។

 

ដូច្នេះសម្រាប់លោកអ្នកដែលកំពុងស្វែងរកផ្ទះក្នុងក្ដីស្រមៃសម្រាប់ការរស់នៅ និងបង្កើតសុភមង្គលគ្រួសារ អាចអញ្ជើញមកកាន់គម្រោងទី៣ នៃបុរី រ៉ូស បាន ឬអាចសាកសួរព័ត៌មានលម្អិតតាមរយៈលេខទូរស័ព្ទ៖ 070 370 002 | 095 370 002 ឬហ្វេសប៊ុកផេក Borey Rose៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia