ដំណឹងល្អ! ក្រុមហ៊ុនចិនចំនួន ១២ ចុះកិច្ចព្រមព្រៀងមកបណ្ដាក់ទុនវិនិយោគនៅខេត្ដ១នេះ
Bunthoeun Koem•OCTOBER 20 2026•2.2 K views

ក្រុមហ៊ុនចំនួន ១២ ដែលមានមូលដ្ឋាននៅប្រទេសចិន បានចុះកិច្ចព្រមព្រៀងចូលរួមបណ្តាក់ទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស កំពត ហ្វូជាន ដែលមានទីតាំងស្ថិតក្នុងស្រុកជុំគីរី ខេត្តកំពត។ នេះបើយោងតាមការចេញផ្សាយដោយរដ្ឋបាលខេត្ដកំពត។ 

 

855427135 1126365330170519 2021171210354456724 N

 

កិច្ចព្រមព្រៀងវិនិយោគនេះបានធ្វើឡើងនៅក្នុងឱកាសដែល ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានដឹកនាំប្រតិភូរដ្ឋបាលខេត្តកំពត ចូលរួមក្នុង សន្និសីទ ស្ដីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងក្រុងភីងថាន ខេត្តហ្វូជាន និងខេត្តកំពត នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦។

 

855232936 1654541866042251 6617715902071096571 N

 

នៅក្នុងអង្គសន្និសីទនេះ មានការចូលរួមពីភាគីចិន រួមមាន ឯកឧត្តម យៀក ទឺស៊ីង លេខារងបក្ស និងជាអភិបាលក្រុងភីងថាន, លោក ជា វេយប៊ីន ប្រធានមន្ត្រីអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ពិសោធន៍ចម្រុះភីងថាន, ឧកញ៉ា យ៉ាង ដាហ្វា ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស កំពត ហ្វូជាន ព្រមទាំងក្រុមហ៊ុន និងសហគ្រាសផ្សេងៗចំនួន ៥៧ ។

 

ការរៀបចំសន្និសីទនាពេលនេះ ធ្វើឡើងក្នុងគោលបំណងបង្កើតវេទិកាទំនាក់ទំនង រវាងភាគីទាំងពីរ ដើម្បីបង្កើនការយល់ដឹងពីគ្នាឱ្យកាន់តែស៊ីជម្រៅ និងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្ដែងលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។

 

នៅក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន ក៏បានថ្លែងសុន្ទរកថា និងធ្វើបទបង្ហាញណែនាំអំពីសក្ដានុពល និងឱកាសវិនិយោគក្នុងខេត្តកំពត ជូនដល់ប្រតិភូ និងវិនិយោគិនភាគីចិនផងដែរ។ ជាលទ្ធផលមានក្រុមហ៊ុនចំនួន ១២ បានចុះកិច្ចព្រមព្រៀងចូលរួមបណ្តាក់ទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស កំពត ហ្វូជាន ក្នុងស្រុកជុំគីរី ខេត្តកំពត ប្រកបដោយបរិយាកាសស្និទ្ធស្នាល និងទទួលបានលទ្ធផលយ៉ាងផ្លែផ្កា៕

 

566210239 803274895753473 4738436005232134882 N

565686264 803274579086838 6971766038065232919 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia