រៀនត្រឹម៤ខែ! វិទ្យាស្ថានធំ១ ផ្តល់ឱ្យសិស្សក្រីក្ររៀនឥតគិ.តថ្លៃ លើជំនាញចំណូលខ្ពស់ ចំនួន៦នេះ
Ping Chou EngNOVEMBER 19 2023872 views

ជាដំណឹងរីករាយមួយសម្រាប់បងប្អូនដែលរស់នៅខេត្តសៀមរាបចង់រៀនជំនាញ រកចំណូល ខណៈពេលនេះ វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនសៀមរាប ដែលជាគ្រឹះស្ថានសាធារណៈសិ្ថតក្រោមក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានផ្តល់អាហារូបករណ៍១០០% ឥតគិតថ្លៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ឱ្យសិស្សានុសិស្សមកពីគ្រួសារក្រីក្រ ងាយរងហានិភ័យចំនួន៣០០នាក់ ដើម្បីចូលរៀនជំនាញចំណូលខ្ពស់កម្រិតសញ្ញាបត្របច្ចេកទេសចំនួន៦មុខជំនាញ ដូចខាងក្រោម៖

 

១. ការតំឡើងបណ្តាញអគ្គិសនីក្នុងអគារ

 

២. ការតំឡើងនិងថែទាំកាមេរ៉ាសុវត្ថិភាព

 

៣.សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន

 

៤. ការងារកំបោរ

 

៥. ការតំឡើងបណ្តាញបំពង់ទឹក

 

៦.ការរចនាក្រាហ្វិកដោយកុំព្យូទ័រ

 

ចំពោះលក្ខខណ្ឌនៃការចូលរៀនយុវជនត្រូវមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ ជាយុវជនមកពីគ្រួសារក្រីក្រឬគ្រួសារងាយរងហានិភ័យ មានបណ្ឌសមធម៌ (ក្រីក្រ១ឬក្រីក្រ២) ឬជាបណ្ណសំគាល់គ្រួសារងាយរងហានិភ័យ ដែលមានសុពលភាពហើយបេក្ខជនត្រូវតែមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរឬសំបុត្រកំណើត។ ក្នុងនោះបេក្ខជននឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន២៨ម៉ឺនរៀលក្នុង១ខែ សម្រាប់រយៈពេលសិក្សា៤ខែ និងមានកម្មសិក្សានៅសហគ្រាសនិងធ្វើការងារក្រោយពេលបញ្ចប់វគ្គសិក្សា។

 

ដូច្នេះសម្រាប់បងប្អូនដែលមានបំណងចង់សិក្សាមុខជំនាញបច្ចេកទេសខាងលើ​ អាចធ្វើការចុះឈ្មោះតាមប្រព័ន្ធអនឡាញ ឬអញ្ចើញទៅកាន់វិទ្យាស្ថានផ្ទាល់ដែលមានទីតាំងនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រោម ក្រុមសៀមរាប (​ខាងកើតផ្សារសាមគ្គី៧០ម៉ែត្រ)។ សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 089 92 44 48/ 089 48 36 23/ 093 46 65 68 / ឬ​ 017 86 68 61 / 097 700 77 94៕​

 

402547312 837378715059539 176796783366969582 N

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia