គោលការណ៍រកស៊ីរឹងមាំ! មកស្គាល់ក្បួនកសាងហ្វ្រេនឆាយ ៣ ជួយឱ្យអ្នកស៊ីអាចរក្សាការរកស៊ីតកូន តចៅ
ធី ស្រីល័ក្ខMARCH 26 2023341 views

គ្រប់ម្ចាស់អាជីវកម្មពេកកដែលចេញរកស៊ីរមែងតែងគិតគូរវែងឆ្ងាយពីអាយុកាលនៃការរកស៊ី ដោយគិតគូរថាធ្វើយ៉ាងណាទើបរក្សាឱ្យការរកស៊ីឋិតថេរគង់វង់យូរអង្វែង អាចរកស៊ីបានតកូនតចៅជាដើម។ដោយមើលឃើញដូចនេះហើយ ថ្ងៃនេះក្រុមការងារ Business Cambodia ក៏សូមលើកយកនូវចំណុចខ្លឹមៗចំនួន ៣ ដែលអ្នករកស៊ីថ្មីថ្មោងអាចយកទៅសាកល្បងបាន ប្រសិនបើចង់ឱ្យយីហោហ្វ្រេនឆាយឈរជើងរឹងមាំ រកស៊ីបានយូរ។

ក្នុងកិច្ចសម្ភាសន៍ជាមួយចាបក្រហម កញ្ញា ស៊ូ មុន្នីពេជ្រ បច្ចុប្បន្នជាសហស្ថាបនិករបស់ហាងកាហ្វេ Tube Coffee បានឱ្យដឹងថា ដើម្បីការរកស៊ីរក្សាគោលជំហររឹងមាំបាន គឺខាងហាងកាហ្វេ Tube Coffee បានផ្តោតទៅលើគោលការណ៍រកស៊ីចំនួន ៣ ដែលមានរួមមាន ៖

១. ចង់ក្រង SOP

គឺជាការរៀបចំក្រុមហ៊ុនឱ្យត្រឹមត្រូវទៅតាមស្តង់ការ តាមរយៈការបែងចែកការងារ តួនាទីទៅកាន់បុគ្គលិកម្នាក់ៗឱ្យច្បាស់ ដើម្បីឱ្យគាត់ដឹងថាចាប់តាំងពីម៉ោងបើកហាង រហូតដល់បិទហាង តើគាត់មានតួនាទីធ្វើអ្វីគេខ្លះ។និងមានការចងក្រងពីស្តង់ដារនៃការធ្វើឱ្យត្រឹមត្រូវច្បាស់លាស់ ថាគួរប្រើប៉ុនណា កម្រិតបែបណាទើបត្រឹមត្រូវជាដើម ដើម្បីឱ្យប្រាកដចិត្តថានៅពេលចេញរកហ្វ្រេនឆាយទៅគ្រប់សាខាទាំងអស់មានការផ្តល់ជូនដូចៗគ្នា។

២.មានចក្ខុវិស័យវែងឆ្ងាយ

ក្រៅពីការរៀបចំអាជីវកម្មឱ្យត្រឹមត្រូវទៅតាមស្តង់ដារ អ្វីដែលធ្វើឱ្យអាជីវកម្មឆ្ពោះទៅមុខបានដោយភាពរឹងមាំនោះគឺ ការរកស៊ីដោយមានគោលដៅនិងចក្ខុវិស័យវែងឆ្ងាយ។ជាក់ស្តែងក្រោយរកស៊ី ៥ឆ្នាំ ក្រុមហ៊ុនបានគិតគូរទៅលើការពង្រីកហ្វ្រេនឆាយទៅក្រៅប្រភេទ រួមនឹងគោលដៅពង្រីកសាខាបន្ថែមនៅក្នុងប្រទេស ក្នុងនោះដើម្បីអាចឱ្យអាជីវកម្មកាហ្វេនេះមានភាពរឹងមាំ Tube Coffee បានធ្វើការរៀបចំប្រព័ន្ធគ្រប់គ្រងតែមួយ មានន័យថាគ្រប់សាខាទាំងអស់គឺស្ថិតក្រោមដៃរបស់សាខាធំ រីឯអ្នកទិញហ្វ្រេនឆាយមានតួនាទីតែមួយគត់គឺនាំភ្ញៀវមកទទួលសេវាកម្ម។

៣.ផ្តោតលើសេវាកម្ម

បើតាមការលើកឡើងរបស់ កញ្ញា ស៊ូ មុន្នីពេជ្រ បានឱ្យដឹងទៀតថា ការផ្តោតទៅលើអតិថិជនជារឿងសំខាន់សម្រាប់ការរកស៊ី ព្រោះអតិថិជនអាចយកលុយ១ម៉ឺនទៅចាយនៅទីតាំងណាក៏បាន ប៉ុន្តែហេតុអ្វីបានជាគាត់ចូលចិត្តមក Tube Coffee នេះដោយសារ Tube ផ្តល់ជូននូវក្តីរីករាយដល់ភ្ញៀវ និងផ្តល់ឱ្យអតិថិជននៅអារម្មណ៍សុវត្ថិភាពមិនមែនមកញ៉ាំដោយក្តីបារម្ភ នេះហើយជាធ្លាក់ទាក់ចិត្តឱ្យភ្ញៀវមកហើយមកទៀត ដែលធ្វើឱ្យសន្ទុះនៃការគាំទ្របន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំរហូតមកដល់រយៈពេល៥ឆ្នាំមកនេះ៕

អត្ថបទដោយ៖សម្បត្តិ សុខឡាង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia