ត្រូវម៉ាច់! អ្នកចូលចិត្តទេសភាពមាត់ទន្លេ ឥឡូវនេះធ្យូបកាហ្វេទីតាំងជាប់ទន្លេ បើកដំណើរការហើយ
Ping Chou EngSEPTEMBER 18 2023

នៅជាប់មាត់ទន្លេក្បែរព្រះបរមរាជវាំង យីហោកូនខ្មែរ Tube Coffee ​បាន​បើកសម្ពោធ​សាខា​ថ្មីរបស់ខ្លួនជាផ្លូវការហើយ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ខណៈនេះជាទីតាំងដែល មានបរិយាកាសល្អបំផុត​ សម្រាប់​បងប្អូនមកទទួលអារម្មណ៍ស្រស់ស្រាយ ទេសភាពទន្លេបួនមុខ ពីក្នុងហាងធ្យូបកាហ្វេសាខាមាត់ទន្លេ ដែលបើកទទួលភ្ញៀវជារៀងរាល់ថ្ងៃចាប់ពីម៉ោង៦:៣០ រហូតដល់ម៉ោង១១យប់។

 

Photo 2023 09 18 12 37 59 (2)

 

កម្មវិធីកាត់ខ្សែបូរជាផ្លូវការ​ ក្រោមវត្តមានភ្ញៀវកត្តិយសជាច្រើនក៏ដូចជា កញ្ញា ស៊ូ មុន្នីពេជ្រ នាយកប្រត្តិបត្តិនៃក្រុមហ៊ុន Tube Café បានថ្លែងឱ្យដឹងថា “​រយៈពេល​៦ឆ្នាំ​ហើយ​ដែល ធ្យូ​ប​កាហ្វេ​បានឈរជើងក្នុងទីផ្សារ ហើយ​សាខា​មាត់ទន្លេ ​ដែល​បាន​សម្ពោធ​ក្នុងថ្ងៃនេះ គឺជា​សាខា​ទី​៣៤ហើយ”។

 

Photo 2023 09 18 12 37 59

បន្តជាមួយទឹកមុខរីករាយកញ្ញាបានលើកឡើងថា៖ មូលហេតុ​ដែល​ធ្វើ​ឱ្យ ធ្យូ​ប​កាហ្វេ មានការ​គាំទ្រ​ខ្លាំង ក៏​ដូច​ជា​បាន​ពង្រីក​ខ្លួន​យ៉ាង​ឆាប់រហ័សនេះ ក៏​ព្រោះ​ក្រុមហ៊ុន តែងតែ​ប្រកាន់ខ្ជាប់​នូវ គោលការណ៍៣​៖

 

ទី​១ រហ័ស មាន​ន័យ​ថា​ទាំង​សេវាកម្ម​និង​ផលិតផល គឺ​មិន​ធ្វើ​អោយ​អតិថិជន​រង​ចាំ​យូរ​នោះ​ទេ ​

 

ទី​២ តម្លៃ​សមរម្យ នោះ​គឺ​តម្លៃ​ចាប់ពី ២.៣៩ ដុល្លារ ឬ ១០០០០​រៀលតែប៉ុណ្ណោះ

 

​ទី​៣ គុណភាព​ខ្ពស់ គុណភាព​ខ្ពស់​នេះ​កត្តា​មួយ ដែល​សំខាន់​ជាងគេ ដែល​ធ្វើ​ឱ្យ​អតិថិជន គាំទ្រ ធ្យូ​ប​កាហ្វេ កាន់តែច្រើនឡើងៗ ​។

 

Photo 2023 09 18 12 38 00

Photo 2023 09 18 12 38 01

យ៉ាងណាមិញចំពោះមូលហេតុដែលជ្រើសរើសទីតាំងសាខាថ្មីនេះកញ្ញាបានឱ្យដឹងថា “ទី​តាំងមាត់ទន្លេគឺមាន​សក្តានុពល​បំផុត ជាទី​ប្រជុំជន និង​មាន​បរិយាកាស​ល្អ​នៃ​ខ្យល់​មាត់ទន្លេ ដែល​មនុស្ស​គ្រប់​គ្នា​តែងតែ​មក​កម្សាន្ត ឬ​ហាត់ប្រាណ​ទាំង​ពេល​ព្រឹក ពេល​ថ្ងៃ ជា​ពិសេស​គឺ​ពេល​ល្ងាច អ​ញ្ចឹ​ង​បងប្អូន​អាច​សំរាក ​ពិសារ​កាហ្វេ​ ឬ​ភេសជ្ជៈ​ផ្សេង​ៗ ​ដែល​យើង​មាននៅ​ក្នុង​ហាងបាន”។

 

Photo 2023 09 18 12 38 02

មួយវិញទៀតអតិថិជន​នឹង​ទទួល​បាន​បទ​ពិសោធន៍ថ្មី នៃ​ភាព​​រីករាយ​ ជាមួយ​បរិយាកាស​នៃ​ការ​រៀបចំ​យ៉ាងស្អាតនៅក្នុង​ហាង បូករួមជាមួយទិដ្ឋភាព​នៃ​មាត់ទន្លេទៀតនោះ នឹង​ធ្វើ​ឱ្យអារម្មណ៍​អតិថិជន​មាន​ភាព​ស្រស់ស្រាយ បាត់អស់ភាពស្មុគស្មាញ។

 

Photo 2023 09 18 12 37 59 (2)

 

ជាមួយ​គ្នា​នេះ​ផង​ដែរ លោក ថូ វែង​ហេង និង លោកស្រី ប៊ូ ស៊ូ​រ៉ា​នី ដែល​ជា​ម្ចាស់​ហាង ធ្យូ​បកាហ្វេ សាខា​មាត់ទន្លេ បាន​សម្តែង​នូវ​ចំណាប់អារម្មណ៍​ដូចនេះ​ថា លោក​និង​ភរិយា ពិតជា​មាន​ក្តី​សប្បាយ​រីករាយ​ជា​ខ្លាំង ​ដែល​មាន​ភ្ញៀវ​កិត្តិយស​យ៉ាងច្រើន ជា​ពិសេស​យុវវ័យ​មក​ឈរ​តម្រង់​ជួរ​ តាំងពី​ព្រលឹម ដើម្បី​គាំទ្រ ក៏​ដូច​ជា​ការ​ទទួល​កាដូរ​អនុស្សាវរីយ៍ ​ពី​ហាង​ក្នុងថ្ងៃនេះ ​។ ពួក​យើង​សូម​អរគុណ​ដល់​អតិថិជន​ទាំងអស់​ដែល​តែងតែ​គាំទ្រ ក្រុមហ៊ុន ធ្យូ​ប​កាហ្វេ​ ។

 

Photo 2023 09 18 12 37 59

 

គួរ​រំលឹក​ផង​ដែរ​ថា ក្រុមហ៊ុន ធ្យូ​ប​កាហ្វេ ឯ​.​ក គឺជា​ប្រ៊េ​ន​របស់​ខ្មែរ ដែល​ត្រូវ​មាន​បង្កើត​ឡើង​ដោយ​កូន​ខ្មែរ​ផ្ទាល់ ដោយ​មាន​សហ​ស្ថាបនិក​ខ្មែរ ៣​រូប ហើយក្រុមហ៊ុន​ក៏​បានការ​ដំណើរការ​ហាង ធ្យូ​ប​កាហ្វេ​ នៅ​តាម​បណ្តា​ខេត្ត​ផង​ដែរ ដោយ​បច្ចុប្បន្ន​មាននៅ​ខេត្តបាត់ដំបង នៅ​លើ​ផ្លូវ​ល្បឿន​លឿន​(​កំពង់សោម​) និង មាន​គម្រោង​បើក​នៅ​ចុងឆ្នាំ​នេះ​នៅ​ខេត្ត​ព្រះ​សីហ​នុ​ផង​ដែរ​​៕

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia