Tube Central បានផ្លាស់ប្តូរឈ្មោះថ្មី ដើម្បីពង្រីកបន្ថែម ភាពងាយស្រួលជូនអតិថិជន លើសពីកាហ្វេ
Ping Chou EngJANUARY 15 2024

នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ យីហោកាហ្វេដ៏ល្បីឈ្មោះក្នុងប្រទេសកម្ពុជា TUBE Coffee Central បានប្រកាសពីការប្តូរឈ្មោះរបស់ខ្លួនពី TUBE Central ទៅជា TUBE Coffee + ដែលជានិមិត្តសញ្ញានៃហាងដែលលក់កាហ្វេបូករួមជាមួយអាហារ។

ចំពោះការផ្លាស់ប្តូរឈ្មោះនេះដែរធ្យូបកាហ្វេមានគោលបំណងពង្រីកបន្ថែមភាពងាយស្រួលជូនអតិថិជនស្វែងរកកាហ្វេ និងអាហារដែលមានគុណភាពខ្ពស់ តម្លៃសមរម្យ សេវាកម្មរហ័សនៅក្នុងកន្លែងតែមួយ ដោយមិនពិបាករឿងបញ្ហារកអាហារថ្ងៃត្រង់អំឡុងពេលអង្គុយពិសារឬកាហ្វេធ្វើការនៅក្នុងហាងធ្យូបកាហ្វេនោះឡើយ។

ហាង TUBE Coffee + មានមុខម្ហូបដែលត្រូវបាន រៀបរៀងយ៉ាងយកចិត្តទុកដាក់ជាមួយនឹងគ្រឿងផ្សំក្នុងស្រុកដែលមានគុណភាព ការវេចខ្ចប់យ៉ាងប្រណិត ធានាបាននូវអនាម័យ និងរសជាតិឆ្ងាញ់ ដោយអតិថិជនអាចទទួលបានរសជាតិអាហារខ្មែរបែបចិញ្ចើមផ្លូវទំនើបដែលមានគុណភាពខ្ពស់ មានតម្លៃសមរម្យចាប់ពី 3.20 ដុល្លារតែប៉ុណ្ណោះ។

Photo 2024 01 15 15 11 30

ក្នុងកម្មវិធីសន្ទុរកថាសម្ពោធឱ្យប្រើប្រាស់ឈ្មោះជាផ្លូវការ TUBE Coffee + នេះ កញ្ញា ស៊ូ ម៉ីន្នពេជ្រ នាយក​ប្រតិបត្តិនៃក្រុមហ៊ុន Tube Café បានគូសបញ្ជាក់ថានាពេលបច្ចុប្បន្ននេះ TUBE Coffee + ដែលមានបម្រើសេ​វាកម្មអាហារមានចំនួន ៦ សាខាហើយនៅទូទាំងរាជធានីភ្នំពេញរួមមាន៖

  1. ធ្យូប កាហ្វេ ផ្លឹស ជ្រោយចង្វារ
  2. ធ្យូប កាហ្វេ ផ្លឹស កោះពេជ្រ
  3. ធ្យូប កាហ្វេ ផ្លឹស ចំការដូង
  4. ធ្យូប កាហ្វេ ផ្លឹស កាណាឌីយ៉ា និងវឌ្ឈនៈផាក
  5. ធ្យូប កាហ្វេ ផ្លឹស រាជធានី
  6. ធ្យូប កាហ្វេ ផ្លឹស ទួលគោក

Photo 2024 01 15 15 11 30 (2)

415512227 674333628182240 1511826878367173108 N

414967722 674763538139249 4412833675724660751 N

គួរ​រំលឹក​ផង​ដែរ​ថា ក្រុមហ៊ុន ធ្យូ​ប​កាហ្វេ ឯ​.​ក គឺជា​យីហោ​របស់​ខ្មែរ​ត្រូវ​បានបង្កើត​ឡើង​ដោយ​កូន​ខ្មែរ​ផ្ទាល់ ដែល​មាន​សហ​ស្ថាបនិក​ខ្មែរ ៣​រូប ។ នាពេលបច្ចុប្បន្ននេះយីហោកាហ្វេខ្មែរ​មួយនេះបានឈរជើងយ៉ាងរឹងមាំជាង៧ឆ្នាំមកហើយក្នុងទីផ្សារកម្ពុជាស្ទើរគ្រប់ខេត្តក្រុង ខណៈធ្យូបកាហ្វេមានមហិច្ចតានាំយកយីហោខ្មែរមួយនេះទៅលើទីផ្សារអន្តរជាតិក្នុងពេលឆាប់ៗខាងមុខនេះ៕

អត្ថបទ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia