កាលពីថ្មីៗនេះ ធ្យូបកាហ្វេជាម៉ាកយីហោបង្កើតឡើងដោយកូនខ្មែរ បានប្រកាសបើកសម្ពាធជាផ្លូវការ សាខាថ្មី ក្នុងទឹកដីអង្គរ ខេត្តសៀមរាប ដែលមានទីតាំងនៅកណ្តាលទីក្រុង លើផ្លូវស៊ីវុត្ថា ជាទីតាំងទី 41 របស់ធ្យូបកាហ្វេ!
ក្នុងការបើកសម្ពោធជាផ្លូវការ ធ្យូបកាហ្វេបានចែកកាដូរហូតទៅដល់ 1,000 រង្វាន់ ជូនអតិថិជនដែលបានអញ្ជេីញចូលរួមគាំទ្រ។
ការបើកសាខាថ្មី ក្នុងទីរួមខេត្តសៀមរាបបានបញ្ជាក់អំពី ការប្តេជ្ញាចិត្តក្នុងការពង្រីកទីតាំងរបស់ខ្លួនទៅជុំវិញខេត្តក្រុងនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងភាពច្នៃប្រឌិតលើកម្មវិធីប្លែក ភេសជ្ជៈថ្មីរសជាតិឆ្ងាញ់ គុណភាពខ្ពស់ និងតម្លៃសមរម្យសម្រាប់បម្រើជូនប្រជាជនកម្ពុជា។