ដោយសារក្បួនរកស៊ី ២ ធ្វើឱ្យមេធំ Tube Coffee មានមហិច្ឆតាចង់នាំយីហោខ្លួនចេញទៅក្រៅប្រទេសក្នុងឆ្នាំ ២០២៥
ធី ស្រីល័ក្ខSEPTEMBER 1 2022891 views

Tube Coffee គឺជាយីហោកូនខ្មែរមួយ ដែលបង្កើតឡើងផ្តោតលើការវេចខ្ចប់ និង រស់ជាតិបែបខ្មែរ ។យីហោកូនខ្មែរមួយនេះ បង្កើតឡើងនៅក្នុងឆ្នាំ ២០១៧ ដែលបច្ចុប្បន្នមាន ២៣ សាខា និងត្រៀមពង្រីកសាខាថ្មីបន្ថែមទៀតឱ្យបាន ៣០ សាខាក្នុងឆ្នាំ ២០២២នេះ ។

ជាមួយនឹងបទពិសោធន៍គ្រប់គ្រងអាជីវកម្មលើវិស័យកាហ្វេអស់រយៈ ៥ឆ្នាំ យីហោ Tube Coffee  មានគម្រោងពង្រីកខ្លួនទៅកាន់ទីផ្សារក្រៅប្រទេសឱ្យបានក្នុងឆ្នាំ ២០២៥ ។ បើតាម សហស្ថាបនិក និងជានាយកប្រតិបត្តិ នៃយីហោ Tube Coffee កញ្ញា ស៊ូ មុន្នីពេជ្រ បានលើកឡើងថា ដើម្បីអាចពង្រីកខ្លួនទៅកាន់ទីផ្សារបរទេសបាន យីហោកូនខ្មែរមួយនេះពង្រឹងខ្លួនលើជំនាញ២នេះ 

១.ក្រុមការងារ

តាមការលើកឡើងរបស់សហស្ថាបនិកវ័យក្មេងរូបនេះ បានឱ្យដឹងថា កត្តាដែលកញ្ញាជឿជាក់ថាអាចនាំ Tube Coffee ទៅបរទេសបានដោយសារតែមានក្រុមការងារជួយគាំទ្ររាល់គ្រប់កិច្ចការនៅពេលបើកសាខាថ្មីៗ ដែលមានក្រុមការងារ ហិរញ្ញវត្ថុ ប្រធានផ្នែកធនធានមនុស្ស ក្រុមការងារផ្នែក IT អ្នកគ្រប់គ្រងប្រតិបត្តិការ ដូច្នេះហើយធនធានមនុស្សទាំងអស់នេះជាស្នូលរបស់ក្រុមហ៊ុនដែលធ្វើឱ្យក្រុមហ៊ុនអាចរីកចម្រើនទៅបានរហ័សបំផុត។ក្នុងនោះក្រុមការងារដែលកញ្ញាផ្តោតសំខាន់គឺ IT ព្រោះគាត់ជាអ្នកសម្របសម្រួលការងារ Update កម្មវិធីភេសជ្ជៈថ្មីៗ ដោយស្វ័យប្រវត្តិរាល់ពេលមានមីនុយថ្មី ដែលកម្មវិធីនេះហាងផ្សេងកម្រមាន ។ដោយពឹងផ្អែកលើហេតុផលនេះ ទើបធ្វើឱ្យយើងរំពឹងថាអាចនាំចេញប្រេនកាហ្វេកូនខ្មែរមួយនេះទៅក្រៅប្រទេសបានដោយឥតស្ទាក់ស្ទើរ។

មួយវិញទៀតគឺការជឿជាក់ទៅលើសេវាកម្មនៅក្នុងហាង ព្រោះបើមានផលិតល្អ ប៉ុន្តែសេវាកម្មអន់់ក៏មិនអាចទៅរួចដែរ ហេតុចាំបាច់បំផុតត្រូវរៀបចំយ៉ាងណាឱ្យមានស្តង់ដារបុគ្គលិកត្រឹមត្រូវ ទើបអាចប្រឡូកចូលទៅកាន់ទីផ្សារអន្តរជាតិបាន។

២.ផលិតផលរបស់ Tube Coffee

ក្នុងនោះ រាល់គ្រាប់កាហ្វេនីមួយៗដែលយកមកឆុងមិនមែនចេះតែយកធ្វើឱ្យតែបានៗឡើយជាក់ស្តែង ខ្ញុំផ្ទាល់ត្រូវតែចេះញ៉ាំកាហ្វេ សាករសជាតិកាហ្វេដើម្បីឱ្យដឹងថា កាហ្វេណាល្អមិនល្អ រសជាតិបែបណា បើមិនស្គាល់កាហ្វេផងតើនឹងលក់ទៅឱ្យភ្ញៀវបានយ៉ាងម៉េច ហើយបើលក់ទៅកាន់ភ្ញៀវក្នុងស្រុកមិនបានផង តើរំពឹងអ្វីនឹងនាំចេញទៅក្រៅបាន ហេតុដូចនេះយើងត្រូវតែច្បាស់ពីពូជកាហ្វេដែលត្រូវយកប្រើ ពីរបៀបឆុង និងបរិមាណឱ្យបានត្រឹមត្រូវ និងមួយវិញទៀតគោលការណ៍របស់ Tube Coffee គឺធ្វើឱ្យភ្ញៀវចូលមកចាយលុយជាមួយកាហ្វេក្នុងហាងនេះ មិនឱ្យភ្ញៀវរបូតទៅចាយកន្លែងផ្សេងឡើយ នេះបើតាមការបញ្ជាក់បន្ថែមពី កញ្ញា មុន្នីពេជ្រ។

អត្ថបទដោយ៖សម្បត្តិ សុខឡាង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia