ចង់មាន ត្រូវដើរចេញពីមនុស្សប្រភេទនេះ នាំអ្នកអស់លុយច្រើន ហើយមិនរីកចម្រើនទៀត
Toeuy HongJULY 8 20241.5 K views

ការបង្កើតទំនាក់ទំនងគឺជារឿងសំខាន់ ប៉ុន្តែការរើសប្រភេទមនុស្សដើម្បីទាក់ទងជាមួយគឺរឹតតែសំខាន់ជាងហ្នឹងទៅទៀត។ ជាធម្មតាមនុស្សមានច្រើនប្រភេទ មានទាំងល្អនិងមិនល្អ ពួកគេទាំងអស់នោះស្ថិតនៅជុំវិញខ្លួនរបស់អ្នក ប៉ុន្តែមានប្រភេទខ្លះអ្នកគួរតែដើរចេញពីពួកគេឱ្យបានឆាប់ ព្រោះបើមិនដូច្នោះទេអ្នកអាចនឹងជួបបញ្ហាជាច្រើន ជាពិសេសគឺបញ្ហាលុយកាក់។

ទន្ទឹមនឹងនោះដែរមាន មនុស្ស ៣ប្រភេទ ដែលអ្នកមិនគួរយកមកដាក់ក្បែរខ្លួន ឬក៏គួរជៀសចេញឱ្យឆ្ងាយពីពួកគេ បើអ្នកចង់មានបាន និងមិនចង់ឱ្យជីវិតអ្នកត្រូវជួបបញ្ហាលុយកាក់។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ Hivisasa។

១. មនុស្សមិនចេះប្រឈមបញ្ហា

សូមនៅឱ្យឆ្ងាយពីមនុស្សប្រភេទនេះ ព្រោះថាពួកគេជាមនុស្សដែលតែងតែសម្ងំលាក់ខ្លួន ខ្លាចមិនហ៊ានធ្វើអ្វីឡើយព្រោះមិនអាចដោះស្រាយបញ្ហាបាន។ ពួកគេគឺជាមនុស្សដែលនៅក្បែរហើយគ្មានភាពរីកចម្រើន​ព្រោះគេតែងតែ បញ្ចេញគំនិតអវិជ្ជមានពេលដែលអ្នកលើករឿងថ្មី ឬលើកពីរឿងគោលដៅមកនិយាយ គេតែងបញ្ចេញនូវគំនិតភ័យខ្លាច ទាញអ្នកឱ្យឈប់ដើរបន្ត ឬនិយាយតែពីបញ្ហាដែលអាចនឹងជួបប្រទះ មនុស្សប្រភេទគេនេះមិនចេះអភិវឌ្ឍខ្លួនឡើយព្រោះរវល់តែកិច្ចពីបញ្ហា។

២. អ្នកលេងល្បែង

បើទោះបីជាអ្នកមិនមែនជាអ្នកលេងល្បែងក៏ដោយ ក៏អ្នកមិនគួររាប់អានស្និទ្ធស្នាលជាមួយបុគ្គលណាដែលតែងតែលេងល្បែងស៊ីសងដែរ ព្រោះទោះមានមនុស្សមួយចំនួនអាចក្លាយជាអ្នកមានព្រោះតែល្បែង ប៉ុន្តែវាជាចំនួនតិចប៉ុណ្ណោះ បើធៀបនឹងអ្នកដែលអស់ទ្រព្យសម្បត្តិខ្ទេចខ្ទីដោយសារតែល្បែង។

៣. មនុស្សចាយវាយធំ

មនុស្សប្រភេទ តែងតែចាយវាយផ្ដេសផ្ដាស (ចាយខុសខ្ទង់ ឬចំណាយលើរបស់ឥតបានការ សម្ភារៈនិយមដែលមិនចាំបាច់) រហូតក្លាយជាទម្លាប់ទៅហើយ ដូច្នេះអ្នកមិនគួររាប់អានស្និទ្ធស្នាល ឬចេញដើរជាមួយពួកគេឡើយព្រោះថាគេអាចនឹងនាំអ្នកដើរចាយលុយជាមួយពួកគេ រហូតដល់អ្នកអាចមានទម្លាប់បែបនោះដូចជាគេដែរ។

គួរបញ្ជាក់ផងដែរថាប្រសិនបើលោកអ្នកកំពុងតែមានមិត្តភក្តិដែលស្ថិតនៅក្នុងប្រភេទខាងលើនេះ សូមកុំច្រឡំថាត្រូវផ្ដាច់ទំនាក់ទំនងឬផ្ដាច់មិត្តភាពពីពួកគេអី គឺគ្រាន់តែអ្នករក្សាគម្លាតពីគេទៅបានហើយ និងគួរយកមកពេលអភិវឌ្ឍខ្លួន ព្រមទាំងរាប់អាន នៅក្បែរមនុស្សដែលមានទម្លាប់ចាត់ចែងលុយកាក់ល្អ ព្រមទាំងមានគំនិតវិជ្ជមានច្រើនវិញទើបលោកអ្នកអាចរស់នៅក្នុងជីវិតដែលមានក្ដីសុខ និងមិនមានអ្នករំខានការដើរទៅរកក្ដីស្រមៃរបស់អ្នក៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia