អ្នកបានកំណត់តម្លៃលក់ផលិតផលរបស់អ្នកដោយបានបញ្ចូលប្រាក់ចំណេញចូលទៅក្នុងថ្លៃលក់នោះ។ ប៉ុន្តែតម្លៃដែលអ្នកគិតថាសមនឹងលក់លើទីផ្សារនោះ គឺជាតម្លៃដែលអតិថិជនភាគច្រើនមិនអាចទទួលយកបាន។ ជាលទ្ធផល ផលិតផលរបស់អ្នកមិនមានអ្នកណាត្រូវការទេ។ ថ្ងៃនេះBusiness Cambodia នឹងលើកយកវិធីសាស្រ្តចំនួន៤ ជួយឲ្យផលិផលលោកអ្នកមានទីផ្សារ៖
១. បញ្ចុះតម្លៃ
បញ្ចុះតប្លៃក្នុងកំរិតមួយដែលអ្នកនៅតែចំណេញ គ្រាន់តែមិនសូវចំណេញច្រើន។ អ្នកជំនួញភាគច្រើន បានដឹងពីយុទ្ធសាស្រ្តបែបនេះ ប៉ុន្តែអ្វីដែលសំខាន់ គឺត្រូវស្វែងយល់ពីគោលបំណងដែលអ្នកប្រើប្រាស់យុទ្ធសាស្រ្តនេះ។ អ្នកគួរប្រើប្រាស់យុទ្ធសាស្រ្តនេះ នៅពេលអ្នកចង់អោយអតិថិជនស្គាល់ផលិតផលរបស់អ្នក មុននឹងអ្នកវាយលុកទីផ្សារ។ ប្រសិនបើអ្នកយល់ថាការបញ្ចុះតម្លៃត្រង់ៗបែបនេះ ធ្វើអោយគេយល់ថាផលិតផលអ្នកអាចអន់ អ្នកអាចប្រើប្រាស់រូបភាពបញ្ចុះតប្លៃមួយទៀត គឺ ទិញ ២ ថែម ១ ។
២. បង្កើនតម្លៃ
អ្អ្នកប្រហែលជាងឿយឆ្ងល់ថា បើលក់មិនដាច់ម៉េចក៏បង្កើនតម្លៃទៅវិញ។ អ្នកអាចកំណត់ថា អ្នកត្រូវចាប់យកអតិថិជនជាន់ខ្ពស់ ឫអតិថិជនកម្រិតធ្មមតា។ ប៉ុន្តែអ្នកត្រូវចំណាយលើការផ្សព្វផ្សាយ ពីគុណប្រយោជន៌នៃផលិតផលរបស់អ្នក និងពីគុណភាពខ្ពស់នៃផលិតផលរបស់អ្នក។ អ្នកគួរប្រើប្រាស់យុទ្ធសាស្រ្តតម្លៃបែបនេះ នៅពេលអ្នកកំណត់ចំណែកទីផ្សារយ៉ាងច្បាស់លាស់ថា ចំណែកទីផ្សារមួយណាជារបស់អ្នក។ ប្រសិនបើអ្នកមិនអាចកំណត់ថា
អ្នកត្រូវប្រុងប្រយ័ត្នអោយបានខ្ពស់ ពីព្រោះពីមុនអ្នកលក់តម្លៃទាប ប៉ុន្តែឥឡូវអ្នកលក់ក្នុងតម្លៃខ្ពស់វិញ។ ក្នុងហេតុផលជាច្រើន អ្នកអាចលើកយកហេតុផលថា ដោយសារក្រុមហ៊ុនទើបតែសម្ភោធទើបពីមុនលក់ក្នុងតម្លៃទាបជាងនេះ ឫដោយសារពីមុនឋិតក្នុងកំឡុងពេល Promotion ។
៣.ឈប់លក់ផលិតផលនេះ
ឈប់លក់ផលិតផលនេះទាំងស្រុង ពីព្រោះអ្នកយល់ថាវានឹងខាតបង់ច្រើនទាំងនៅពេលនេះ និងទាំងនៅពេលអនាគត។អ្នកប្រហែលជាមិនអាចទទួលយកជម្រើសនេះបានទេ ពីព្រោះអ្នកជឿជាក់លើគោលការណ៌ "មិនត្រូវបោះបង់" (Never Give Up) ។ ប៉ុន្តែសូមអ្នកគិតជាមួយខ្ញុំបន្តិច អ្នកមិនបានលះបង់អាជីវកម្មទេ តែអ្នកលះបង់ផលិតផលដែលមិនដំណើរការ ហើយងាកទៅរកផលិតផលដែលអ្នកអាចនឹងចំណេញនាពេលអនាគតវិញ បើទោះបីជាអ្នកមិនអាចចំណេញឥឡូវនេះក៏ដោយ។ ដូចនេះ ឈប់លក់ផលិតផលមួយ មិនមានន័យថា ឈប់រកស៊ីនោះទេ។
៤.លក់តម្លែដដែរតែធ្វើអោយផលិតផលខុសប្លែកពីគេ
អ្នកអាចលក់ផលិតផលដូចគ្នាបេះបិតទៅនឹងផលិតផលរបស់ដៃគូរប្រកួតប្រជែង។ តើអ្នកគួរធ្វើយ៉ាងណាដើម្បីអោយខុសប្លែកពីគេ?
អ្នកអាចបន្ថែមសេវាដឹកជញ្ជូនទាន់ចិត្តដល់អតិថិជន ដូរផលិតផលដែលអតិថិជនមិនពេញចិត្ត ឫដូរផលិតផលជាមួយនឹងផលិតផល ឫមានបុគ្គលិករាក់ទាក់ពន្យល់ភ្ញៀវលម្អិតពីផលិតផល។ល។
មួយទៀត អ្នកអាចប្រាប់អតិថិជនដោយស្មោះត្រង់ថា ផលិតផលរបស់អ្នកនាំចូលផ្ទាល់ពីរោងចក្រដើមពីប្រទេសជប៉ុន ប្រទេសកូរ៉េ ។
ដូចនេះ អ្នកអាចដឹងហើយថា បើទោះបីជាអ្នកលក់ផលិតផលដូចគ្នាបេះបិតទៅនឹងផលិផលរបស់ដៃគូរប្រកួតប្រជែងក៏ដោយ ក៏អ្នកនៅតែអ្នកធ្វើអោយផលិតផលរបស់អ្នកខុសប្លែកបានដែរ។ សូមចងចាំថា ប្រសិនអ្នកគិតថា អ្នកអាចធ្វើបាន នោះអ្នកនឹងអាចធ្វើបាន៕


