ល្អណាស់! លោក Trump នឹងធ្វើរឿងមួយនេះ ដើម្បីទម្លាក់តម្លៃប្រេងម៉ាស៊ូត ខណៈប្រេងម៉ាស៊ូតឡើងថ្លៃខ្លាំង
Toeuy Hong•OCTOBER 2 2026•588 views

 ដោយសារតែតម្លៃប្រេងម៉ាស៊ូតមានការឡើងថ្លៃកាន់តែខ្ពស់ រដ្ឋបាលលោក Donald Trump បានស្នើឲ្យប្រទេសនៅអឺរ៉ុបបញ្ចេញស្ដុកប្រេងម៉ាស៊ូតសម្រាប់ផ្គត់ផ្គង់ទីផ្សារដើម្បីទម្លាក់តម្លៃប្រេងម៉ាស៊ូតខណៈបច្ចុប្បន្នតម្លៃប្រេងម៉ាស៊ូតឡើងថ្លៃខ្លាំង។

 

 បើយោងតាមការចុះផ្សាយរបស់AlJAZEERA លោក Donald Trump បានប្រាប់អ្នកសារព័ត៌មានថារដ្ឋាបាលរបស់គាត់នឹងស្នើឲ្យប្រទេសនៅអឺរ៉ុបបញ្ចេញស្ដុកប្រេងម៉ាស៊ូតទៅលើទីផ្សារសកលបន្ទាប់ពីលោក Scott Bessent រដ្ឋលេខធិកានៃរតនាគាររបស់អាមេរិកបានអំពាវនាវឲ្យអឺរ៉ុបបញ្ចេញស្ដុកប្រេងម៉ាស៊ូជាបន្ទាន់។

 

លោក Scott Bessent រដ្ឋលេខធិកានៃរតនាគាររបស់អាមេរិកបានមានប្រសាសន៍ថា” ដៃគូយើងនៅអឺរ៉ុបគួរតែពន្លឿនការប្ដេជ្ញាចិត្តក្នុងការបញ្ចេញស្ដុកប្រេងម៉ាស៊ូតដែលមានស្រាប់ដើម្បីផ្គត់ផ្គង់ទីផ្សារឲ្យបានឆាប់ខណៈតម្លៃប្រេងម៉ាស៊ូតកាន់តែឡើងថ្លៃ”។

 

ចំណែកលោក Chris Wright រដ្ឋេលេខាធិការក្រសួងថាមពលរបស់អាមេរិកបានឲ្យដឹងថាលោកមានទំនុកចិត្តខ្ពស់ដែលប្រទេសនៅអឺរ៉ុបនឹងបញ្ចេញស្ដុកប្រេងម៉ាស៊ូតដើម្បីបញ្ឈប់ការឡើងថ្លៃនៃប្រេម៉ាស៊ូតដែលកំពុងឡើងថ្លៃជាសកល។

 

គួរបញ្ជាក់ផងដែរថាតម្លៃប្រេងម៉ាស៊ូតនៅទីផ្សារសហរដ្ឋអាមេរិនៅសប្ដាហ៍ចុងក្រោយនេះឡើងថ្លៃដល់៦.៥៣ដុល្លារក្នុងមួយGallon។ ចំណែកតម្លៃប្រេងម៉ាស៊ូតនៅទីផ្សារស្រុកយើងត្រូវបានរដ្ឋកំណត់ឲ្យដាក់លក់ក្នុងតម្លៃ៥.៦៥០រៀលក្នុងមួយលីត្រ៕ 

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia