ក្ដៅៗ! សុខៗ លោក Trump សម្រេចដាក់ពន្ធនាំចូលចំនួន៥០%បន្ថែមទៀតនៅលើប្រទេសមួយនេះ!
Toeuy HongJULY 21 20262 K views

លោក Dondal Trump ប្រធានាធិបតីរបស់សហរដ្ឋអាមេរិកបានប្រកាសសម្រេចដាក់ពន្ធនាំចូលចំនួន៥០ភាគរយទៅលើប្រទេសកាណាដា  ហើយហេតុផលនៃការដាក់ពន្ធនាំចូលបន្ថែមគឺក្រោមហេតុផលមានការរើសអើងផ្នែកធ្វើពាណជ្ជកម្ម

 

បើយោងតាមការចុះផ្សាយរបស់ CNBC បានឲ្យដឹងថា ដូណាល់ ត្រាំ (Donald Trump) សហរដ្ឋអាមេរិកបានប្រកាសជាផ្លូវការនូវការដាក់ពន្ធគយរហូតដល់ ៥០% លើទំនិញជាច្រើនប្រភេទដែលនាំចូលពីប្រទេសកាណាដា រួមមាន យានយន្ត គ្រឿងស្រវឹង និងផលិតផលទឹកដោះគោ។

វិធានការដំឡើងពន្ធដ៏គំហុកនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងអ្វីដែលរដ្ឋបាលលោក ត្រាំ ចាត់ទុកថាជា «គោលនយោបាយពាណិជ្ជកម្មរើសអើង» របស់ប្រទេសកាណាដា ដែលបានជះឥទ្ធិពលអវិជ្ជមានដល់ផលិតផល និងឧស្សាហកម្មរបស់អាមេរិក។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងតាមរយៈការចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិថ្មីមួយដោយប្រធានាធិបតី ដូណាល់ ត្រាំ។


ចំពោះការអនុវត្តលើពន្ធគយថ្មីនេះទៅលើប្រទេសកាណាដានឹងចាប់ផ្តើមមានប្រសិទ្ធភាពក្នុងរយៈពេល ៣០ ថ្ងៃ បន្ទាប់ពីការចុះហត្ថលេខាលើប្រកាសផ្លូវការទាំងបី ដែលផ្តោតលើការនាំចូលទំនិញផ្សេងៗគ្នារបស់កាណាដា។

គួរបញ្ជាក់ផងដែរថា ការកើនឡើងនៃជម្លោះពាណិជ្ជកម្មនេះបានឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏តានតឹងរវាងសហរដ្ឋអាមេរិក និងកាណាដា ជុំវិញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិក-ម៉ិកស៊ិក-កាណាដា (USMCA)៕ 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia