កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ ក្រុមហ៊ុនរថយន្ត GAC Motor Cambodia បានរៀបចំកម្មវិធីកម្មវិធីសន្និសីទសារព័ត៌មានមួយស្ដីអំពី កម្មវិធីរៀបចំដំណើរកំសាន្តអតិថិជន GAC Motor ដើម្បីសង្គម និង ទេសចរណ៍។
ប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន GAC Motor ប្រចាំប្រទេសកម្ពុជា លោក ធី ចន្ទនិមល បានបញ្ជាក់ថា កម្មវិធីដំណើរកំសាន្តមួយនេះគឺជាលើកទី២ហើយសម្រាប់ក្រុមហ៊ុន GAC ដែលនឹងប្រារព្ធឡើងរយៈពេល ៣ថ្ងៃនិង២យប់ ចាប់ពីថ្ងៃទី២៣ ២៤ ២៥ ខែធ្នូ ឆ្នាំ២០២២ ទៅកាន់ខេត្តកែប និងខេត្តកំពត។
លោក ចន្ទនិមល បានបន្តទៀតថា គោលបំណងនៃដំណើរកំសាន្តអតិថិជន GAC Motor មិនមែនត្រឹមតែជាការកំសាន្តសប្បាយប៉ុណ្ណោះទេ ប៉ុន្តែគឺជាការចូលរួមចំណែកព្រឹង និងលើកស្ទួយវិស័យទេសរណ៍ក្នុងស្រុក។ លើសពីនេះក៏ជាការ ចូលរួមចំណែកជួយសង្គមតាមរយៈការចែកអំណោយសប្បុរសធម៌ជូនដល់ពលរដ្ឋ ដែលកំពុងជួបប្រទះការខ្វះខាតនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ បន្ទាប់ពីឆ្លងកាត់ជំងឺរាតត្បាតកូវីដ១៩។
នាយកគ្រប់គ្រងទូទៅរបស់ GAC បានបន្ថែមទៀតថា ថវិការសម្រាប់រៀបចំកម្មវិធីសប្បុរសធម៌មួយនេះគឺ បានមកពីការរួមចំណែករបស់អតិថិជន GAC ទាំងអស់ ព្រមទាំងដៃគូចូលរួមឧបត្ថម្ភកម្មវិធី និងពីខាងក្រុមហ៊ុនផ្ទាល់។
គួរបញ្ជាក់ផងដែរថា រថយន្ត GAC ត្រូវបាននាំចូល និងចែកចាយនៅក្នុងប្រទេសកម្ពុជាយើងដោយក្រុមហ៊ុន THH Import Export Co.,Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន TH Group។ THH Import Export បានទទួលសិទ្ធិចែកចាយរថយន្ត GAC និងគ្រឿងបន្លាស់រថយន្តផ្ដាច់មុខតែមួយគត់នៅកម្ពុជា ពីក្រុមហ៊ុន GAC Motor របស់ប្រទេសចិន។
បច្ចុប្បន្ននេះ THH Import Export កំពុងនាំចូល និងចែកចាយរថយន្ត GAC ចំនួន៥ ម៉ូឌែលគឺ៖ GS3, GS4, GS5, GS8 (ជារថយន្តលក្ខណៈគ្រួសារប្រភេទ SUV) និង GN8 (ជារថយន្តលក្ខណៈគ្រួសារប្រភេទ VIP VAN/MPV)។
សូមជម្រាបផងដែរថា សម្រាប់អតិថិជនដែលទិញរថយន្ត GAC នឹងទទួលបានការធានាយូរជាងគេរហូតដល់ ៥ឆ្នាំ ឬ ១៥០,០០០គីឡូម៉ែត្រ ពីរោងចក្រផ្ទាល់ សេវាថែទាំរថយន្តឥតគិតថ្លៃរយៈពេល ១២ខែ ឬ ២០,០០០គីឡូម៉ែត្រ និងគ្រឿងបន្លាសសុទ្ធពីរោងចក្រ។ រថយន្ត GAC សក្តិសមបំផុតចំពោះលោកអ្នក ដែលកំពុងស្វែងរថយន្តថ្មី ដែលមានគុណភាពខ្ពស់ សន្សំសំចៃ សុវត្ថិភាព និងមានតម្លៃសមរម្យ៕