ចង់ដាក់លក់ ឬជួលអចលនទ្រព្យ លោកអ្នកអាចប្រើប្រាស់ App ៣ នេះបាន
Bunthoeun KoemAPRIL 28 2026447 views

បច្ចុប្បន្នការលក់ ឬជួយអចលនទ្រព្យគឺមានវិធីសាស្ដ្រជាច្រើន ដើម្បីឲ្យបានឃើញទៅដល់អ្នកទិញ។ ក្នុងវិធីសាស្ដ្រទាំងនោះដែរ ការដាក់លក់ឬជួលអចលនទ្រព្យនៅលើ App ក៏ជាវិធីសាស្ដ្រងាយស្រួល និងមានប្រសិទ្ធភាពផងដែរ ស្របពេលដែលបច្ចុប្ប​ន្នការប្រើប្រាស់បច្ចេកវិទ្យានៅកម្ពុជាដើរទៅមុខយ៉ាងឆាប់រហ័ស។ ពេលនេះដែរ យើងនាំនឹងប្រិយមិត្ដ ពិសេសម្ចាស់អចលនទ្រព្យ មកស្គាល់ App ទូរស័ព្ទដៃចំនួន ៣ ដែលអាចដាក់លក់ ឬជួលអចលនទ្រព្យបាន។ ដោយ App ទាំងនោះរួមមាន៖

 

១. អេប IPS Cambodia

 

IPS Cambodia គឺជាកម្មវិធីទូរស័ព្ទរបស់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យឯករាជ្យឈានមុខគេនៅកម្ពុជា ដែលផ្ដោតលើសេវាកម្មកម្រិតអាជីព និងស្តង់ដារអន្តរជាតិ (បង្កើតឡើងតាំងពីឆ្នាំ ២០០៩)។ ចំណុពិសេសនៃ App នេះគឺគ្រប់អចលនទ្រព្យត្រូវបានត្រួតពិនិត្យច្បាស់លាស់ ប្រើប្រាស់រូបភាពអាជីព កម្រិតច្បាស់ខ្ពស់ ងាយស្រួលក្នុងការមើលទិដ្ឋភាពពិត។ អាចរុករកផ្ទះ ឬដីតាមទីតាំងជាក់លាក់នៅលើ Map បានយ៉ាងងាយស្រួល។ មានលេខទំនាក់ទំនងភ្នាក់ងារជំនាញនៅរាល់ព័ត៌មានអចលនទ្រព្យនីមួយៗ។ ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់លេខទូរស័ព្ទ៖ 077 959 861

 

២. អេប Goo Cambodia

 

App Goo Cambodia ជាកម្មវីធីទូរស័ព្ទដៃ សំរាប់ម្ចាស់ផ្ទះជួល បន្ទប់ជួល​ ឬម្ចាស់អចលនទ្រព្យជួលផ្សេងៗទៀតអាច Post ដាក់ជួល និងស្វែងរកអ្នកជួល គ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា។ ហើយ App មួយនេះក៏អាចប្រើប្រាស់បានច្រើនភាសាដូចជា ភាសាខ្មែរ អង់គ្លេស និងចិន ជាដើម។ ទាញយកកម្មវិធីឥឡូវនេះ (Download App): https://app.goocambodia.com។ ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទ៖ 011 364 422

 

644179310 1460051522797935 2964155381613607769 N

 

៣. អេប Realestate.com.kh

 

អេប Realestate.com.kh ត្រូវបានគេទទួលស្គាល់ថាជាវេទិកាអចលនទ្រព្យឈានមុខគេមួយក្នុងប្រទេសកម្ពុជា។ ចំណុចពិសេសសំខាន់ៗដែលធ្វើឱ្យអេបនេះមានភាពលេចធ្លោរួមមាន៖ ការប្រមូលផ្តុំបញ្ជីអចលនទ្រព្យយ៉ាងសម្បូរបែបដូចជា មានការដាក់លក់ និងជួលទាំង បុរី ខុនដូ ដីធ្លី និង អចលនទ្រព្យពាណិជ្ជកម្ម នៅទូទាំងប្រទេស។ មានព័ត៌មានលម្អិតអំពីគម្រោងថ្មីៗដែលកំពុងសាងសង់ និងអចលនទ្រព្យដែលម្ចាស់ផ្ទាល់ដាក់លក់វិញ។

 

អ្វីដែលពិសេសម្ចាស់អចលនទ្រព្យ ឬភ្នាក់ងារអាចដាក់លក់អចលនទ្រព្យរបស់ខ្លួនបានយ៉ាងរហ័ស ជាមួយប្រព័ន្ធគ្រប់គ្រងដែលងាយស្រួលប្រើ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់លេខទូរស័ព្ទ៖ 092 921 000

 

548220405 1198326205656491 8885704080835371951 N (2)

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia