ឈប់សុំលេខកុងទៀតទៅ! វេរតាមរបៀបនេះ មិនបាច់វាយលេខកុង គ្មានទេវេរលុយខុសកុង
Toeuy HongAPRIL 29 20223.1 K views

បច្ចុប្បន្នអ្នកប្រើABA ពេលត្រូវេរលុយឲ្យគ្នាទៅវិញទៅមកត្រូវសុំលេខកុង ហើយពេលខ្លះវាយលេខកុងខុសក៏ជួបបញ្ហាវេរលុយខុសកុង។ យ៉ាងណាមិញបញ្ហាវេរលុយខុសកុងនេះមិនមែនទៀតទេបើអ្នកដឹងពីរបៀបវេរលុយបែបថ្មី។

 តាមពិតទៅ ABA បានដោះស្រាយបញ្ហាវេរលុយខុសកុងដោយបញ្ចេញនូវមុខងារមួយឈ្មោះថា ABA ID ដោយអ្នកប្រើប្រាស់ABA អាចវេរលុយឲ្យគ្នាមិនត្រូវឲ្យវាយបញ្ចេញលេខកុងទៀតនោះទេ។

១. របៀបឲ្យអ្នកណាម្នាក់វេរលុយមកឲ្យអ្នក​

វិធីទី១៖ បើចង់ឲ្យអ្នកណាម្នាក់វេរលុយមកឲ្យអ្នក នោះអ្នកត្រូវចូលទៅកាន់App ABA រួចចុចសញ្ញាខៀវខាងស្ដាំផ្នែកខាងលើនៃអក្រង់ទូរស័ព្ទ។ បន្ទាប់មកអ្នកនឹងឃើញផ្ទាំង​QR Code ហើយអ្នកអាចscreenshot ផ្ទាំងនោះរួចផ្ញើផ្ទាំងQR Code តាមឆាតបណ្ដាញសង្គមដូច Facebook ឬTelegram ទៅឲ្យអ្នកដែលត្រូវវេរលុយមកឲ្យអ្នក។ សម្រាប់អ្នកដែលត្រូវវេរលុយមកឲ្យអ្នក គាត់អាចធ្វើការស្កែក QR Code ដែលអ្នកបានផ្ញើទៅ ហើយពួកគាត់អាចវាយបញ្ចូលនូវទឹកប្រាក់ដែលត្រូវវេរលុយឲ្យអ្នកជាការស្រេច ដោយមិនចាំបាច់វាយបញ្ចូលលេខកុងនោះទេ។ សូមមើលរូបខាងក្រោម។

Aba Id1

Aba Id2

វិធីទី២៖ វិធីមួយទៀតគឺ នៅលើផ្ទាំងរូបភាពQR Code ដដែលអ្នកអាចចុចពាក្យ” Share Link” រួចផ្ញើlinkនោះតាមឆាត បណ្ដាញសង្គមដូច Facebook ឬTelegram ទៅឲ្យអ្នកដែលត្រូវវេរលុយមកឲ្យអ្នក។ រួចឲ្យអ្នកដែលត្រូវវេរលុយមកឲ្យអ្នកចុចLink ដែលអ្នកបានផ្ញើទៅហើយពួកគាត់អាចវាយបញ្ចូលទឹកប្រាក់ដែលចង់វេរជាការស្រេច។ សូមមើលរូបខាងក្រោម។

Aba Id2

Ab Aedit

២. របៀបវេរលុយឲ្យអ្នកណាម្នាក់

ឲ្យអ្នកដែលអ្នកចង់វេរលុយទៅ ផ្ញើផ្ទាំង​QR Code ដែលគាត់បានscreenshot រួចផ្ញើផ្ទាំងQR Code មកឲ្យអ្នកតាមឆាតបណ្ដាញសង្គមដូច Facebook ឬTelegramមកឲ្យអ្នក រួចលោកអ្នកអាចធ្វើការស្កែកQR Code  នោះដើម្បីវេរលុយទៅឲ្យពួកគាត់ជាការស្រេច។

Aba Id2

វិធីមួយទៀតគឺនៅលើផ្ទាំងរូបភាពQR Code  ពួកគាត់អាចចុចពាក្យ” Share Link” រួចផ្ញើlinkនោះតាមឆាត បណ្ដាញសង្គមដូច Facebook ឬTelegramមកឲ្យអ្នក រួចឲ្យអ្នកអាចចុចLink ដែលពួកគាត់បានផ្ញើមករួចវាយបញ្ចូលទឹកប្រាក់ដែលចង់វេរជាការស្រេច។ សូមមើលរូបខាងក្រោម។

Aba Id2

Ab Aedit

 ដើម្បីទទួលបានការចែករំលែកទាក់ទងនឹងចំណេះដឹងហិរញ្ញវត្ថុនិងការវិនិយោគដើម្បបង្កើនទ្រព្យ បងប្អូនអាចតាមដាន Faebook page របស់ខ្ញុំ Toeuy Hong-ទឿយ ហុង។ ខ្ញុំតែងតែចែករំចំណេះដឹងហិរញ្ញវត្ថុនិងការវិនិយោគ និងមានវគ្គបង្រៀនវិនិយោគលើផ្សារភាគហ៊ុនផងដែរ។ លេខ Telegram 098808636៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia