បន្ទាប់ពីធ្លាប់បម្រើការងារនៅក្នុងស្ថាប័នរដ្ឋ ក៏ដូចជាក្រុមហ៊ុនបរទេស បុរសជនជាតិវៀតណាម្នាក់នេះដែលគាត់មានឈ្មោះថា លោក Tran Thanh Ngoc បានងាកមកចាប់របរវិស័យកម្មដោយបានមកចិញ្ចឹមមាន់ជូព រហូតអាចរកចំណូលបានជាង ១ម៉ឺនដុល្លារនៅក្នុង១ខែ។
បើត្រឡប់ទៅមើលប្រវត្តិគាត់បន្តិច លោកបានបញ្ចប់ការសិក្សាជំនាញវេជ្ជសាស្រ្តតាំងពីឆ្នាំ ២០០៩ មកម្លេះ ដោយគាត់បានឆ្លងកាត់ធ្វើការងារជាមួយក្រុមហ៊ុនឯកជនច្រើនខ្លាំងមែនទែនរហូតដល់ថ្ងៃ១ លោកក៏មានឪកាសបានដំណើរទៅកាន់តំបន់ជាច្រើនដើម្បីផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់ការចិញ្ចឹមសត្វ ដែលធ្វើឱ្យរូបលោកសន្សំបាននូវបទពិសោធន៍ជាច្រើន។
ព្រោះតែមើលឃើញពីសក្តានុពលដ៏ធំធេងនៃវិស័យកសិកម្ម ជាពិសេសពូជសត្វនៅក្នុងស្រុកលោកក៏បានចិញ្ចឹមចិត្តបង្កើតអាជីវកម្មផ្ទាល់ខ្លួន និងបានសម្រេចចិត្តធ្វើការផ្លាស់ប្តូរដោយផ្តោតលើការអភិវឌ្ឍគំរូចិញ្ចឹមមាន់ពូជនៅក្នុងស្រុកកំណើតរបស់លោក។
នៅអំឡុងឆ្នាំ ២០១០ លោកក៏បានបង្កើតកសិដ្ឋាន ដោយបានចិញ្ចឹមមាន់ប្រមាណ ១ពាន់ក្បាលចិញ្ចឹមលោកក៏បានសន្សំបទពិសោធន៍ និងយកចំណេះដឹងមកអនុវត្តលើដំណើរការថែទាំ និងការការពារជំងឺ។ ដោយយល់ឃើញពីសក្តានុពលនៃពូជមាន់ស្រុក លោកបានផ្តោតលើការស្រាវជ្រាវ ជ្រើសរើស និងបង្កាត់ពូជមាន់ដែលសមស្របទៅនឹងលក្ខខណ្ឌក្នុងស្រុក និងតម្រូវការទីផ្សារ។
នៅឆ្នាំ ២០១២ លោកបានជួលដី និងចំណាយប្រាក់ជិត ១ម៉ឺនដុល្លារដើម្បីសាងសង់កសិដ្ឋាន ប្រព័ន្ធរោង និងរោងភ្ញាស់។ កាលដើមឡើយ កសិដ្ឋានអាចផលិតស៊ុតបានប្រមាណ ៤០០ គ្រាប់ក្នុងមួយថ្ងៃ ដែលស្មើនឹងកូនមាន់ពូជជាង ១០,០០០ ក្បាលក្នុងមួយខែ។ ជាមួយនឹងតម្លៃលក់ប្រហែល ១ដុល្លារ ក្នុងមួយក្បាល គំរូនេះបាននាំមកនូវចំណូលជាង ជាង១ម៉ឺនដុល្លារ។
លោកក៏បានបង្ហើបដែរ ថាហេតុអ្វីបានជាលោកអាចរកចំណូលបានច្រើនពីមុខរបរចិញ្ចឹមមាន់១នេះព្រោះលោកមានបទពិសោធន៍ទៅលើជំនាញនេះរួមជាមួយភាពអត់ធ្មត់ ដោយបានបង្កាត់ពូជយកប្រភពដើមចេញពីមាន់ស្រែស្រុក។ នៅពេលចិញ្ចឹមលក់លើទីផ្សារ ពូជមាន់នេះផ្តល់សាច់ដែលមានគុណភាពណែន និងមានរសជាតិផ្អែមជាលក្ខណៈពិសេស ទើបតម្លៃលក់តែងតែបានខ្ពស់ជាងគេនាពេលបច្ចុប្បន្ននេះនៅក្នុងមួយខែៗ កសិដ្ឋានគាត់ផ្គត់ផ្គង់កូនមាន់ប្រមាណ ៦ម៉ឺន ក្បាលទៅកាន់ទីផ្សារ

ដើម្បីធានាបាននូវគុណភាព ដំណើរការការពារជំងឺត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់ចាប់តាំងពីមាន់មេបាមករហូតដល់កូនមាន់។ មាន់មេបាត្រូវបានចាក់វ៉ាក់សាំងគ្រប់គ្រាន់ ស៊ុតត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ ហើយកូនមាន់វិញត្រូវបានចាក់វ៉ាក់សាំងការពារជំងឺចំនួន ៤ មុខចាប់តាំងពីថ្ងៃដំបូងមុនពេលលក់ ដែលជួយឱ្យអត្រារស់រានមានជីវិតកើនឡើងរហូតដល់ ៩០ ភាគរយ។គាត់ក៏បានបង្ហើបដែរថា វិស័យកសិកម្មគឺ ទាមទារឱ្យមានការអត់ធ្មត់ និងការយកចិត្តទុកដាក់ខ្ពស់។ កំហុសឆ្គងតូចមួយអាចបង្កឱ្យមានការខាតបង់ធំធេង ៕


