ព្រលានយន្តហោះចំនួន៤ នៅវៀតណាមត្រូវបង្ខំចិត្តផ្អាក ក្រោយរងការវា.យប្រហារ ពីព្យុះកំណាចត្រាមី
Ping Chou EngOCTOBER 27 202486 views

អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម (CAVV)បានឱ្យដឹងថា បច្ចុប្បន្ននេះអាកាសយានដ្ឋានចំនួន៤គឺ Chu Lai, Da Nang, Phu Bai និង Dong Hoi ត្រូវបង្ខំចិត្ត  ផ្អាកប្រតិបត្តិការជាច្រើនម៉ោង ចាប់ពីថ្ងៃអាទិត្យនេះដល់ថ្ងៃច័ន្ទ ដើម្បីតាមដានអំពីផលប៉ះពាល់របស់ព្យុះ Trami ចំពោះសុវត្ថិភាពហោះហើរ។ 

 

 

ដោយហេតុថាព្យុះឈ្មោះត្រាមី (Trami) បាននឹងកំពុងបោកបក់ នៅតំប​ន់ភាគកណ្តាលនៃប្រទេសវៀតណាមនៃខេត្ត Thua Thien-Hue និង Da Nang នៅថ្ងៃអាទិត្យ ទី២៧ ខែតុលានេះ ចាប់តាំងពីម៉ោងប្រហែល១០ព្រឹក ជាមួយនឹងល្បឿនខ្យល់បក់ប្រមាណ៨៨ គីឡូម៉ែត្រក្នុង១ម៉ោង។

 

នេះបើយោងតាមការរាយការណ៍របស់  The VN Express  បានឱ្យដឹងថា ការណ៍នេះបានធ្វើឱ្យដើមឈើដួលរលំ បង្កជារលកសមុទ្រធំៗ ផ្ទះនិងរចនាសម្ព័ន្ធជាច្រើន នៅក្នុងតំបន់ត្រូវបានជន់លិចស្ទើរក្លាយជាទន្លេ។

 

យ៉ាងណាមិញមុនពេលដែល ព្យុះ Trami នេះបានវាយប្រហារមកដល់ភាគកណ្តាលនៃប្រទេសវៀតណាម វាក៏បានបោកបក់ ភាគពាយ័ព្យនៃប្រទេសហ្វីលីពីន កាលពីថ្ងៃសុក្រកន្លងទៅដែរ ដែលបណ្តាលឱ្យមនុស្ស​នៅហ្វីលីពីន យ៉ាងហោចណាស់៨៥នាក់ស្លាប់ និងប្រមាណ៤១ នាក់ផ្សេងទៀតបានបាត់ខ្លួន។

 

គូររំលឹកផងដែរថា ប្រទេសវៀតណាមនៅតែកំពុងប្រឹងងើបស្តារឡើងវិញដោយសារព្យុះទីហ្វុងធំគឺ Yagi ដែលបានវាយលុកខេត្តភាគខាងជើងរបស់ប្រទេសកាលពីខែកញ្ញា២០២៤ កន្លងទៅថ្មីៗ ដោយបានសម្លាប់មនុស្សរាប់រយនាក់ និងធ្វើឱ្យខូចខាតផ្នែកសេដ្ឋកិច្ចដែលគិតជាទឹកប្រាក់ជាងប្រមាណ៣ពាន់លានដុល្លារ។ នេះបើតាមប្រភពពីសារព័ត៌មាន BLOOMBERG៕

 

Screenshot20241026095403 17299 4158 3536 1729911869

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia