សូមប្រុងប្រយ័ត្ន! កម្ពុជានឹងទទួលរងឥទ្ធិពលព្យុះចំនួន ២ ចាប់ពីថ្ងែទី២៨-៣០ ខែតុលា
Bunthoeun KoemOCTOBER 28 2024248 views

កម្ពុជានឹងទទួលរងឥទ្ធិពលពីព្យុះចំនួន ២ ដែលនឹងធ្វើឲ្យមានភ្លៀង ផ្គររន្ទះ និងខ្យល់ក​ន្ទ្រាក់ស្ទើរគ្រប់តំបន់នៅក្នុងប្រទេស ចាប់ពីថ្ងៃទី២៨ រហូតដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅមុននេះបន្ដិចបានឲ្យដឹងថា ព្យុះទី២០ឈ្មោះត្រាមី(Trami) និងព្យុះទី២១ឈ្មោះកងរី(Kong-rey)នៅ កំពុងមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ខណៈសម្ពាធទាបគ្របដណ្ដប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ និងគ្របដណ្ដប់លើភាគខាងក្រោម នៃអាងទន្លេមេគង្គនិងលើព្រះរាជាណាចក្រកម្ពុជា។

តាមការបញ្ជាក់ពីក្រសួងស្ថានភាពបែបនេះ នឹងធ្វើឲ្យអាកាសធាតុនៅក្នុងប្រទេសកម្ពុជាមានការវិវត្ដដូចខាងក្រោម៖

- តំបន់វាលទំនាប

 

​​សីតុណ្ណភាពមធ្យមអប្បប​រមាមធ្យមអប្បបរមា២១°C និងសីតុណ្ហភាពមធ្យមអតិបរមា៣២°C។ ខ្យល់បក់មក ពីទិសពាយ័ព្យ និងបស្ចឹម មានល្បឿនមធ្យម ៦ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្ដាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៥០%។

២-តំបន់ខ្ពង់រាប៖

 

សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣០°C។ ខ្យល់បក់មក ពីទិសពាយ័ព្យ និងបស្ចឹមមានល្បឿនមធ្យម ៩ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី៦០%។

៣-តំបន់មាត់សមុទ្រ៖

 

សីតុណ្ហភាពមធ្យមអប្បបរមា២២°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C ។ ខ្យល់បក់ មកពីទិសពាយ័ព្យមានល្បឿនមធ្យម ៦,៥ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើ ផ្ទៃដី២០%។ ចំណែករលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ។

ដូច្នេះសូមបងប្អូនដែលរស់នៅតំបន់ដែលបានជម្រាបជូនខាងលើ មានការប្រុងប្រយ័ត្នអោយបានខ្ពស់ចំពោះបម្រែបម្រួលអាកាសធាតុនេះទាំងអស់គ្នា​ ដើម្បីចៀសវាងនូវបញ្ហាណាមួយដែលអាចកើតមានជាយថាហេតុ៕

អត្ថបទ៖ លីណា

464747282 866395985672744 7779816032863507454 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia