ចេញ-ចូលភ្នំពេញត្រូវដឹង! អាជ្ញាធរបង្ហាញផ្លូវវាងដើម្បីបញ្ចៀសការកកស្ទះអំឡុងពេលសង់ស្ពានអាកាសព្រះមុនីវង្ស
Bunthoeun KoemMARCH 19 20233.5 K views

ដើម្បីសម្រួលដល់ការធ្វើដំណើរចរាចរណ៍ឲ្យបានល្អប្រសើរ កុំឲ្យមានការកកស្ទះ នៅបរិវេណការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស ថ្មីៗរដ្ឋបាលរាជធានីភ្នំពេញក៏បានចេញជូនដំណឹងណែនាំដល់ប្រជាពលរដ្ឋដែលធ្វើដំណើរចេញ-ចូលរាជធានីភ្នំពេញតាមទីតាំងខាងលើនេះផងដែរ។ បើយោងតាមសេចក្ដីជូនដំណឹងរកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ស្ដីពីការណែនាំការបញ្ចៀសចរាចរក្នុងអំឡុងពេលសាងសង់ស្ពានអាកាសព្រះមុនីវង្សនេះ រដ្ឋបាលរាជធានីភ្នំពេញបានណែនាំដូចខាងក្រោម៖

១. ការធ្វើដំណើរចូលរាជធានីភ្នំពេញ

  • ចំពោះរថយន្ដធុនធ្ងន់ រថយន្ដកុងតឺន័រ រថយន្ដធុនធំត្រូវបង្វែរទិញតាមផ្លូវថៃហ្គ័រ ឆ្លងស្ពានព្រែកសំរោងចូលរាជធានីភ្នំពេញ តាមពេលវេលា និងម៉ោងកំណត់របស់រដ្ឋបាលរាជធានីភ្នំពេញ ដោយមិនអនុញ្ញាតឲ្យឆ្លងកាត់តាមស្ពានព្រះមុនីវង្សឡើយ
  • ចំពោះបងប្អូនដែលធ្វើដំណើរចូលរាជធានីភ្នំពេញតាមផ្លូវជាតិលេខ១ ឆ្ពោះទៅមូលដ្ឋានខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌជ្រោយចង្វារ ខណ្ឌឫស្សីកែវ សូមមេត្ដាយោគយល់អធ្យាស្រ័យដោយត្រូវបង្វែរទិសតាមផ្លូវថៃហ្គ័រ តាមស្ពានព្រែកសំរោងចូលរាជធានីភ្នំពេញឬតាមសាឡាងចម្លងកោះនរា ដែលចូលតាមផ្លូវទល់មុខវត្ដនិរោធ និងផ្លូវស្ថានីយ៍ទូរទស្សន៍បាយ័ន បន្ដដំណើរទៅគោលដៅ
  • ចំពោះប្រជាពលរដ្ឋដែលធ្វើដំណើរចូលភ្នំពេញតាមផ្លូវជាតិលេខ២ ឆ្ពោះទៅមូលដ្ឋានខណ្ឌទួលគោក ខណ្ឌ៧មករា ខណ្ឌចំការមន ត្រូវបង្វែរទិសតាមមហាវិថីអ្នកឧកញ៉ាមហាភក្ដីសប្បុរសភោគាធិបតី ហ៊ុន នាង (ផ្លូវ៣០ម៉ែត្រ) បត់តាមផ្លូវផ្សារជីបម៉ុង ចេញតាមផ្លូវលេខ ២១៧ ធ្វើដំណើរសំដៅទៅកោលដៅ។

២. ការធ្វើដំណើរចេញពីរាជធានីភ្នំពេញ

  • ចំបោះប្រជាពលរដ្ឋដែលធ្វើដំណើរចេញរាជធានីភ្នំពេញ ឆ្ពោះទៅគោលដៅផ្លូវជាតិលេខ២ ទៅខេត្ដកណ្ដាល ឬមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌដង្កោ ហើយដែលកំពុងធ្វើដំណើរតាមមហាវិថីព្រះមុនីវង្ស ត្រូវបង្វែរទិសតាមផ្លូវលេខ៤៨៨ ឆ្ពោះទៅរង្វង់មូលផ្សារដើមថ្កូវ ឆ្ពោះទៅផ្លូវលេខ២៧១ សំដៅទៅផ្លូវលេខ៣៧១ ឬតាមផ្លូវផ្សារជីបម៉ុង ចេញតាមមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) និងតាមមហាវិថីអ្នកឧកញ៉ាមហាភក្ដីសប្បុរសភោគាធិបតី ហ៊ុន នាង (ផ្លូវ៣០ម៉ែត្រ) ឆ្ពោះទៅគោលដៅខ្លួន
  • ចំពោះប្រជពលរដ្ឋដែលធ្វើដំណើរចេញពីរាជធានីភ្នំពេញទៅគោលដៅផ្លូវជាតិលេខ១ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ឬទៅខេង្ដកណ្ដាល ត្រូវធ្វើដំណើរតាមមហាវិថីព្រះនរោត្ដម ឡើងស្ពានអាកាសក្បាលថ្នល់ត្រឡប់ក្រោយរួចឆ្លងស្ពានព្រះមុនីវង្សឬធ្វើដំណើរតាមសាឡាងចម្លងពីកោះពេជ្រ ទៅកោះនរាតែម្ដង ឬពីសាឡាងចម្លងសណ្ឋាគារសុខារ៉េស៊ីដង់ភ្នំពេញ ទៅកោះនរា នៅពេលដែលសាឡាងចម្លងនេះដាក់ឲ្យដំណើរការសាកល្បងដើម្បីធ្វើដំណើរទៅគោលដៅ។

ជាមួយគ្នានេះ រដ្ឋបាលធានីភ្នំពេញបានស្នើឲ្យ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវពិនិត្យលទ្ធភាពក្នុងការពង្រីកទ្រូវផ្លូវឲ្យធំជាបណ្ដោះអាសន្នសិន ពេលសំណង់ស្ពានអាកាសនេះត្រូវបានបញ្ចប់ត្រូវរៀបចំឲ្យមកដូចស្ថានភាពដើមវិញ។ ជាចុងក្រោយ រដ្ឋបាលរាជធានីភ្នំពេញ ក៏សូមការយោគយល់ អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្សដោយអនុគ្រោះផងដែរ៕

អត្ថបទ៖ កឹម ប៊ុនធឿន

Photo 2023 03 17 15 03 14

Photo 2023 03 17 15 03 15

334054810 3390454174554553 3861801089214497193 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia