គម្រោងទីក្រុងរណបថ្មី មេគង្គ ឃី នាតំបន់អរិយក្សត្រ នឹងលេចរូបរាងឡើងនៅ លើផ្ទៃដីប្រមាណ១៦០ហិកតា ធ្វើដំណើរ១០នាទីពីកណ្តាលក្រុងភ្នំពេញ ជាមួយនឹងតំបន់ពាណិជ្ជកម្ម សំណង់អគារ ហេដ្ឋារចនាសម័្ពន្ធសាធារណៈ ក្រោមគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា និងដឹកនាំរៀបចំអភិវឌ្ឍដោយក្រុមហ៊ុនឯកជន ធីភី ម៉ូរ៉ាល់ គ្រុប-TP Moral Group (TPMG) ។
អាស្រ័យហេតុនេះតើនាយកប្រតិបត្តិឈរពីក្រោយ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ TPMG ជានរណា?
លោក សេង ឃុន ផេង(Seng Pheng Khun) គឺជា CEO ដឹកនាំប្រតិបត្តិក្រុមហ៊ុន TP Moral Group ចាប់តាំងពីឆ្នាំ២០១៨ ជាផ្នែកមួយនៃអាជីវកម្មអចលនទ្រព្យរបស់គ្រួសារ ក្រោយរៀនចប់ពីបរទេស។
(Mr. Seng Pheng Khun CEO of TP Moral Group )
ដោយមានលោក ទី ឃុន (Ty Khun) ជាប្រធានក្រុមហ៊ុន ដែលមានបទពិសោធន៍ច្រើនក្នុងវិស័យវិនិយោគ និងហិរញ្ញវត្ថុ ពិសេសវិស័យធនាគារនិងដីធ្លី។ ក្រោមការបង្ហាត់បង្រៀនរបស់ឪពុកគឺ អ្នកឧកញ៉ា ឃុន សៀ ប្រធានក្រុមហ៊ុនវ័យក្មេងរូបនេះបានបន្តពង្រឹងជំនាញ និងទស្សនវិស័យ ការវាយតម្លៃដីដែលមានសក្ដានុពល និងអាចមានកំណើនរយៈពេលវែង។
(Mr. Ty Khun Chairman of TP Moral Group)
ជាបងប្អូននឹងគ្នា អ្នកទាំងពីរអាចកំណត់ទស្សនវិស័យរួមគ្នាលើអនាគតអចលនទ្រព្យកម្ពុជា។ ក្នុងនោះមុនកាន់កាប់ការងារអ្នកទាំងពីរបានកំណត់រួចហើយថា ឱកាសនៅក្នុងវិស័យនេះស្ថិតនៅទីណា នឹងធ្វើទៅដោយរបៀបណា ហើយស្វែងរកដំណោះស្រាយត្រឹមត្រូវ ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រទេសកម្ពុជាទាំងមូល។
បច្ចុប្បុន្នជាមួយនឹងការដឹកនាំប្រកបដោយចក្ខុវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា ក្រុមហ៊ុន TPMG បាននឹងកំពុងអភិវឌ្ឍតំបន់ឧស្សាហកម្មដូចជាអគារពាណិជ្ជកម្មនៅក្រុងភ្នំពេញ តំបន់មេគង្គឃី រីស៊តខេត្តកែប កោះសិប្បនិមិត្តិស្ថិតក្នុងតំបន់ព្រែកជីកហ្វូណនតេជោ និងទីក្រុងរណបខេត្តកណ្តាលជាដើម៕
អត្ថបទដោយ៖ ពីង ជូអេង