នរណាគេខ្លះជាហ្វេនក្រុមហ៊ុន Toyota ជាពិសេសនោះគឺសម្រាប់ដែលតែងតែនិយមចូលចិត្តរថយន្តដែលចេញពីក្រុមហ៊ុនជប៉ុនតូយ៉ូតា និងប្រិយមិត្តដែលចង់ទិញឡានថ្មីជិះក្នុងឆ្នាំ២០២៦ នេះដឹងតែត្រូវប៉ាន់តែម្តង ខណៈពេលនេះក្រុមហ៊ុន Toyota Cambodia បានបញ្ចេញរថយន្តស៊េរីថ្មី ម៉ូឌែលគឺ Toyota Vios HEV 2026 ហើយ។
ជាក់ស្តែង បើតាមការឱ្យដឹងពីក្រុមការងារក្រុមហ៊ុន Toyota Cambodia បាននិយាយថា សម្រាប់រថយន្ត Toyota Vios HEV ស៊េរីឆ្នាំ២០២៦ នេះគឺដាក់លក់នៅខ្មែរក្នុងតម្លៃ ៣៤,៩០០ ដុល្លារប៉ុណ្ណោះ ដែលជារថយន្តមួយមានការសន្សំសំចៃ មានផាសុកភាពនិងមានភាពទំនើបខ្ពស់នៅក្នុងការបើកបរ។

អ្វីដែលកាន់តែពិសេសនោះ រថយន្ត Toyota Vios HEV ស៊េរីឆ្នាំ២០២៦ នេះ គឺរចនាបថស្រស់ស្អាត ទាន់សម័យ មានបច្ចេកវិទ្យា Hybrid សន្សំសំចៃប្រេងជិះ១០០គីឡូ សុីសាំងត្រឹមតែ៤លីត្រនោះទេ ធានាសុវត្ថិភាព និងគុណភាពដែលបងប្អូនអាចទុកចិត្តបាន។

លើសពីនេះទៅទៀត ចំណុចដ៏គួរអោយទាក់ទាញខ្លាំងបំផុតទៅម៉ូដែលរថយន្ត១ប្រភេទនេះនោះគឺ ជារថយន្តប្រភេទ Sedan ដែលទំនើបទាំងរូបរាងនិងប្រព័ន្ធសុវត្ថិភាពបើកបរជាមួយនឹងភ្លើងលំអរដ៏ប្រណិតដែលអូសកាត់ពីដៃទ្វាររហូតដល់កាប៊ីន។ បងប្អូនចាប់អារម្មណ៍រថយន្តនេះឬទេ? បើចាប់អារម្មណ៍ចង់បានព័ត៌មានលំអិត អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកលក់ក្រុមហ៊ុន 𝐓𝐨𝐲𝐨𝐭𝐚 𝐂𝐚𝐦𝐛𝐨𝐝𝐢𝐚 គ្រប់សាខាដើម្បីដឹងរថយន្តមួយនេះ ប្រសិនជាបងប្អូនចង់បើកបរសាកល្បងដោយឥតថ្លៃដែលមានលេខទូរស័ព្ទ 𝟬𝟭𝟳 𝟯𝟯𝟯 𝟬𝟭𝟭 ទីតាំង: https://goo.gl/maps/1BP3H8SDFcJ8nQ2D8៕


