កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនតូយ៉ូតាប្រចាំស្រុកខ្មែរបាននាំមកនៅរថយន្ត 𝐀𝐥𝐥 𝐍𝐞𝐰 𝐓𝐨𝐲𝐨𝐭𝐚 𝐕𝐞𝐥𝐨𝐳 𝟐𝟎𝟐𝟒 ជាមួយរូបរាងថ្មី ស្អាត ទាន់សម័យ តម្លៃ ៣៥,៩០០ដុល្លារនៅក្នុងទីផ្សារប្រទេសកម្ពុជា។ ហើយអ្វីកាន់តែពិសេសជាងនេះទៅទៀតនោះ ពេលនេះក្រុមហ៊ុនបាននាំម៉ូដែលថ្មីមួយគ្រឿងបន្ថែមទៀត គឺរថយន្ត 𝐓𝐨𝐲𝐨𝐭𝐚 𝐑𝐚𝐢𝐳𝐞 𝐆𝐑 ជាមួយតម្លៃជាង២ម៉ឺនដុល្លារនៅខ្មែរ។
យោងតាមការចុះផ្សាយលើផេកផ្លូវការ Toyota Cambodia កាលពីពេលថ្មីៗបានឱ្យដឹងថា ខ្លួនបាននាំរថយន្ត 𝐓𝐨𝐲𝐨𝐭𝐚 𝐑𝐚𝐢𝐳𝐞 𝐆𝐑 មួយម៉ូដែលទៀតហើយមកកាន់ទឹកដីប្រទេសកម្ពុជា ខណៈម៉ូដែល 𝐌𝐨𝐧𝐨𝐭𝐨𝐧𝐞 មានតម្លៃ ២៨,០០០ដុល្លារ និងប្រភេទ 𝐃𝐮𝐚𝐥 𝐓𝐨𝐧𝐞 មានតម្លៃ ២៨,៤០០ដុល្លារតែប៉ុណ្ណោះ។
បើនិយាយអំពីលក្ខណៈសម្បត្តិ និងចំណុចពិសេសៗវិញ ក្រុមហ៊ុន Toyota ប្រចាំស្រុកខ្មែរមិនទាន់ប្រាប់ជាក់ល័ក្ខនៅឡើយទេ ប៉ុន្តែក្រុមហ៊ុនសន្យាថានឹងបង្ហើបនៅពេលឆាប់ៗខាងមុខនេះ។
គួរជម្រាបផងដែរថា ប្រសិនជាប្រិយមិត្តចាប់អារម្មណ៍ ឬចង់ដឹងពត៌មានលម្អិតអាចធ្វើការទំនាក់ទំនងតាមរយៈផ្នែកលក់អនឡាញ៖ 𝟎𝟏𝟕 𝟐𝟐𝟐 𝟒𝟓𝟏 / 𝟎𝟏𝟕 𝟑𝟑𝟑 𝟓𝟎𝟑 / 𝟎𝟖𝟔 𝟑𝟑𝟑 𝟓𝟎𝟑 / 𝟎𝟏𝟕 𝟐𝟐𝟐 𝟒𝟎𝟖 / 𝟎𝟏𝟕 𝟐𝟐𝟐 𝟒𝟑𝟗 ឬ elegram Channel: https://t.me/toyotacambodiakh៕