ឡូយកប់! តោះមកដឹងតម្លៃ រថយន្ត Prius ឆ្នាំ២០២៣នៅខ្មែរ ប្រើទាំងសាំង ប្រើទាំងអគ្គិសនី
នារី AUTOJUNE 21 202319.3 K views

ជាដំណឹងដ៏រីករាយមួយសម្រាប់ប្រិយមិត្តដែលតែងតែការនិយមចូលចិត្តរថយន្ត Toyota Prius និងតែងតែគាំទ្រនៅរថយន្តបែបកូនកាត់ដែលអាចប្រើសាំងក៏បាន និងអគ្គិសនីក៏បាន ខណៈពេលនេះរថយន្ត Toyota Prius Prime XSE ឆ្នាំ២០២៣ ចាប់បើកឱ្យអតិថិជនកុម្ម៉ង់ក្នុងប្រទេសខ្មែរហើយ ជាមួយតម្លៃក្បែរ៨ម៉ឺនដុល្លារ។​

3

យោងតាមផេកផ្លូវការ Auto US Direct Cambodia កាលពីពេលថ្មីៗនេះបានឱ្យដឹងថា រថយន្ត Toyota Prius Prime XSE ឆ្នាំ២០២៣ ជាប្រភេទរថយន្ត plug-in hybrid​ មានតម្លៃសរុបចំនួន ៧៥,៤២៩ដុល្លារ (តម្លៃនៅខ្មែរ) ជាមួយនឹងការសាកថ្មម្តងអាចជិះបាន ៦៧គីឡូម៉ែត្រ។

2

ទន្ទឹមនឹងនេះដែរសម្រាប់តម្លៃ ៧៥ ៤២៩ ដុល្លារត្រូវបានរួមបញ្ចូលនៅដូចជា៖

តម្លៃឡាន ៤៤,០៦៣ដុល្លារ

-តម្លៃពន្ធនាំចូល ២៤,៨១៧ដុល្លារ

-តម្លៃដឹកជញ្ជូន ២,២៥០ដុល្លារ

-តម្លៃកាត់ឈ្មោះនៅអាមេរិក ៨៩៩ដុល្លារ

-តម្លៃឯកសារនៅខ្មែរ ៩០០ដុល្លារ

-តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅកម្ពុជា ២៥០ដុល្លារ

-តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅអាមេរិច ២,២៥០ដុល្លារ

-តម្លៃសរុបទាំងអស់ ៧៥,៤២៩ដុល្លារ

4

គួរជម្រាបផងដែរប្រសិនជាបងប្អូនចាប់អារម្មណ៍ចង់សួរព័ត៌មានលម្អិតអាចឆាតទៅផេកផ្លូវការ Auto US Direct Cambodia  ឬតាមរយៈលេខតេលេក្រាម ០៧៧ ២៨៨ ៦៨៥ ៕

1

5

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia