ត្រៀមលុយទិញ! នេះជាតម្លៃរថយន្ត Pick Up ស៊េរីឆ្នាំ២០២៦ របស់ក្រុមហ៊ុន Toyota ដែលតម្លើងដោយស្នាដៃកូនខ្មែរ
ធី ស្រីល័ក្ខAUGUST 25 202512.3 K views

មែនទែនទៅ រថយន្ត Pickup  គឺជាប្រភេទរថយន្តមួយប្រភេទដែលប្រជាជនខ្មែរយើងភាគច្រើនពិតជានិយមប្រើប្រាស់ខ្លាំងណាស់ ព្រោះរថយន្តនេះគឺជាជម្រើសល្អបំផុតសម្រាប់អ្នកដែលចូលចិត្តធ្វើដំណើរផ្លូវឆ្ងាយ និងដឹករបស់របរធ្ងន់ៗផងដែរ។ ហើយនាពេលបច្ចុប្បន្ននេះក្រៅពីនាំចូល ប្រភេទរថយន្ត Pickup នេះក៏ត្រូវបានក្រុមហ៊ុនល្បីៗមួយចំនួនមកធ្វើការផលិត និងដំឡើងនៅកម្ពុជាផ្ទាល់ផងដែរដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់។

 

ជាមួយគ្នានោះដែរ បើតាមការបញ្ជាក់ពីក្រុមហ៊ុន Toyota Cambodia បានឱ្យដឹងថា នាពេលនេះរថយន្តត្រកូល Pick Up ស៊េរីឆ្នាំ២០២៦ ដែលល្បីខាងផ្នែកធន់ រឹងមាំ ជម្នះគ្រប់ឧបសគ្គមិនខ្លាចរអាគ្រប់ស្ថានផ្លូវបើកទទួលការកក់ហើយ ខណៈខាងក្រោមនេះគឺជាតម្លៃផ្លូវការ៖

ចំពោះតម្លៃរថយន្ត TOYOTA HILUX REVO 2026 មាន៣ប្រភេទ

.TOYOTA HILUX REVO RALLY ៥០,៦០០ ដុល្លារ (លើកលែងពណ៏សកាំម៉ៃ)

. TOYOTA HILUX REVO Premuim Plus ៤៧,១០០ ដុល្លារ (លើកលែងពណ៏សកាំម៉ៃ)

. TOYOTA HILUX REVO V-Edition ៤០,៩០០ ដុល្លារ

28

បច្ចុប្បន្ននេះរថយន្ដ TOYOTA គឺជាយីហោដ៏ល្បីល្បាញរបស់ប្រទេសជប៉ុន បាននិងកំពុងដំណើរការដំឡើងរថយន្ដរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាផងដែរ។ ដោយរោងចក្រដំឡើងរថយន្ដមួយនេះ គឺមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ ភ្នំពេញ។

29

គួរជម្រាបផងដែរថា ចំពោះរោងចក្រ Toyota វិញគឺមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ដែលមានទុនវិនិយោគសរុបជាង ៣៦លានដុល្លារ។ បានបើកដំណើរការសង្វាក់ផលិតកម្ម ដំឡើងរថយន្ដរបស់ខ្លួននៅកម្ពុជា កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ។ ដូច្នេះហើយសម្រាប់បងប្អូនដែលចង់កក់រថយន្តស៊េរីឆ្នាំ២០២៦ ឬចង់បានព័ត៌មានលំអិតអាចធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 𝟎𝟏𝟕 𝟐𝟐𝟐 𝟓𝟐𝟒 / 𝟎𝟏𝟕 𝟐𝟐𝟐 𝟖𝟐𝟗 / 𝟎𝟏𝟕 𝟐𝟐𝟐 𝟗𝟓𝟓 ឬឆាតទៅកាន់ផេកផ្លូវការរបស់ក្រុមហ៊ុន Toyota Cambodia

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia