តើមានបងប្អូនណាខ្លាំងដែលនិយមចូលចិត្តឡាន Toyota ជាពិសេសនោះគឺបងប្អូនដែលតែងតែនិយមចូលចិត្តរថយន្តប្រភេទ SUV Off-Road និងបងប្អូនដែលនិយមការធ្វើដំណើរផ្សងព្រេង ចូលព្រៃ ចុះទឹក ឡើងភ្នំ និងធ្វើដំណើរលើស្ថានភាពផ្លូវលំបាកៗ ត្រូវម៉ាច់តែម្តង ខណៈពេលនេះក្រុមហ៊ុន តូយ៉ូតា បានប្រកាសនាំចូលរថយន្ត 𝐓𝐨𝐲𝐨𝐭𝐚 𝐋𝐚𝐧𝐝 𝐂𝐫𝐮𝐢𝐬𝐞𝐫 𝐆𝐑-𝐒 ស៊េរីឆ្នាំ ២០២៦ របស់ជប៉ុនបានចេញលក់ហើយពោលគឺមុខកាច មាឌឌាំង កម្លាំងខ្លាំង និងជះរាងសង្ហាកប់តែម្តង។
ជាមួយគ្នានោះដែរ បើតាមការឱ្យដឹងពីក្រុមការងារ Toyota Cambodia បានឱ្យដឹងថា សម្រាប់ រថយន្ត 𝐓𝐨𝐲𝐨𝐭𝐚 𝐋𝐚𝐧𝐝 𝐂𝐫𝐮𝐢𝐬𝐞𝐫 𝐆𝐑-𝐒 នេះគឺលក់ក្នុងតម្លៃ ១៩៩,៣០០ដុល្លារ ខណៈដែលរថយន្តនេះគឺមានកម្ពស់ស្រឡះពីផ្ទៃដីដ៏ល្អឥតខ្ចោះ កាងមុខដ៏ពិសេស របស់ 𝗟𝗮𝗻𝗱 𝗖𝗿𝘂𝗶𝘀𝗲𝗿 និងប្រភេទម៉ាស៊ីនសាំង 𝟯.𝟱𝗟 (𝗩𝟲-𝗧𝘄𝗶𝗻 𝗧𝘂𝗿𝗯𝗼) ធ្វើឱ្យរថយន្ត ប្រភេទ 𝙎𝙐𝙑 នេះល្អឥតខ្ចោះសម្រាប់លក្ខណផ្លូវពិបាកផងដែរ។
អ្វីដែលកាន់តែពិសេសនោះ 𝐓𝐨𝐲𝐨𝐭𝐚 𝐋𝐚𝐧𝐝 𝐂𝐫𝐮𝐢𝐬𝐞𝐫 𝐆𝐑-𝐒 មានបំពាក់មកជាមួយគ្រោងឆ្អឹង 𝐓𝐍𝐆𝐀-𝐅 ថ្មីដែលមានទម្ងន់ស្រាលជាងមុន ២០០𝐤𝐠 ធ្វើអោយដំណើរផ្សងព្រេងលោកអ្នកកាន់តែមានទំនុកចិត្ត ជាងនេះទៅទៀតនេះជារថយន្តថ្នាក់កំរិតកំពូល ដែលផលិតនៅប្រទេសជប៉ុន និងនាំចូលពីប្រទេសជប៉ុនផ្ទាល់តែម្តងដែលគេហៅថាកំពូលអធិរាជរថយន្តដែលមានការរចនាឡើងសម្រាប់លំហូរខ្យល់អតិបរមា និងដំណើរការត្រជាក់ ប៉ាណារាងពិសេសធ្វើឱ្យ 𝐓𝐨𝐲𝐨𝐭𝐚 𝐋𝐚𝐧𝐝 𝐂𝐫𝐮𝐢𝐬𝐞𝐫 𝐆𝐑-𝐒 កាន់តែមានលក្ខណៈអេរ៉ូឌីណាមិកផងដែរ។

គួរជម្រាបផងដែរថា ចំពោះរោងចក្រ Toyota វិញគឺមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ដែលមានទុនវិនិយោគសរុបជាង ៣៦លានដុល្លារ។ បានបើកដំណើរការសង្វាក់ផលិតកម្ម ដំឡើងរថយន្ដរបស់ខ្លួននៅកម្ពុជា កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ។ ដូច្នេះហើយសម្រាប់បងប្អូនដែលចង់កក់រថយន្តស៊េរីឆ្នាំ២០២៦ ឬចង់បានព័ត៌មានលំអិតអាចធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 𝟎𝟏𝟕 𝟐𝟐𝟐 𝟓𝟐𝟒 / 𝟎𝟏𝟕 𝟐𝟐𝟐 𝟖𝟐𝟗 / 𝟎𝟏𝟕 𝟐𝟐𝟐 𝟗𝟓𝟓 ឬឆាតទៅកាន់ផេកផ្លូវការរបស់ក្រុមហ៊ុន Toyota Cambodia៕


