ឡានល្បីតជំនាន់នៅខ្មែរ១ របស់ Toyota ត្រៀមផលិតទៅជា EV ហើយ
Makara ChhamJUNE 6 2024948 views

ឡាន Toyota សឹងតែគ្រប់ម៉ូឌែលហើយ ដែលមានជិះពេញស្រុកខ្មែរ ពេញនិយមពីក្រុងដល់ខេត្ត ល្បីតជំនាន់ ទទួលស្គាល់ពីគុណភាពរបស់ Toyota និងគ្រប់ផលិតផលរបស់ជប៉ុន ។

ប៉ុន្មានថ្ងៃមុន យោងតាម Carbuzz បានបញ្ចេញព័ត៌មានថា ក្រុមហ៊ុន Toyota ត្រៀមកែប្រែឡានល្បីមួយរបស់ខ្លួន ម៉ូឌែល Toyota Highlander ផលិតទៅជាអគ្គិសនីសុទ្ធ ១០០% ព្រោះតែសន្ទុះនៃការគាំទ្រកាន់តែខ្លាំង នឹងដើរឲ្យទាន់ក្រុមហ៊ុនឡានផ្សេងទៀត ។

អ្នកគ្រប់គ្រងទូទៅប្រចាំ Toyota សហរដ្ឋអាមេរិក បានប្រាប់ទៅកាន់ CarBuzz ថា នឹងផលិតឡានអគ្គិសនី BEVs ឲ្យបានច្រើននៅសហរដ្ឋអាមេរិក ។ ព្រោះពេលនេះនៅក្នុងសហរដ្ឋអាមេរិកផ្ទាល់មានរថយន្ដអគ្គិសនីរបស់ក្រុមហ៊ុន Toyota តែ ២ម៉ូឌែលប៉ុណ្ណោះ ដែលទី១គឺ Toyota bZ4X និងមួយទៀតគឺ Lexus RZ មានលក់នៅពេលនេះ ។

គម្រោងផលិតឡាន Highlander ទៅជាអគ្គិសនីនេះ នឹងចាប់ផ្ដើមនៅឆ្នាំ ២០២៦ ខាងមុខឆាប់ៗនេះ ព្រោះកន្លងមក Toyota ហាក់ចូលទីផ្សារយឺតយ៉ាវបន្ដិច ដែលធ្វើឲ្យរថយន្ដផលិតរួច ការលក់មានការធ្លាក់ចុះ ដូច្នេះត្រូវតែចាប់ឱកាសនេះឲ្យជាប់ និងចាប់យកចំណែកទីផ្សារអ្នកប្រើឡាន Toyota មកវិញ ។

បើនិយាយពីឡាន Highlander នៅទីផ្សារស្រុកយើង គឺជិះមិនចេះសាំតែម្ដង ព្រោះឡានមួយនេះ ល្បីតជំនាន់ និងពេញយមខ្លាំងណាស់ មិនថានៅទីក្រុង និងតាមបណ្ដាខេត្តទេ ។

ដែលទី១លើទៅរូបរាង សម្រាប់ Highlander វិស្វករជប៉ុនផលិតមកបានយ៉ាងល្អ ដោយផ្ដោតទៅលើភាពសាមញ្ញ តែប្រណិតភាព

ទី២ តម្លៃសមរម្យ រថយន្ដ Toyota ផលិតលំដាប់ថ្នាក់លេខ១លើលោក ដែលទើបតែថ្មីៗនេះទេ ចាញ់ប្រទេសចិន ព្រោះតែចិនផលិតរថយន្ដលើសតម្រូវការ ដែលធ្វើឲ្យចិនវាដាច់ជាប្រទេសដែលផលិតឡានបានច្រើនជាងគេ វ៉ាដាច់ជប៉ុន ។

ទី៣ គ្រឿងម៉ាស៊ីន Highlander ទោះបីចាស់ឆ្នាំមែន តែគ្រឿងបន្លាស់មានមិនចេះខ្វះ ចាក់តែសាំង ប្ដូរប្រេងម៉ាស៊ីន នៅជិះបានដល់សព្វថ្ងៃ មិនងាយខូច និងជួសជុលអស់លុយតិចទៀត ។

Makara Chham

អត្ថបទសរុប៖ 48

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia