Toyota Haice 12 កៅអីត្រូវបានឧបត្ថម្ភជាមធ្យោបាយធ្វើដំណើរ ដើម្បីក្តីសង្ឃឹមថ្មីសម្រាប់អនាគតកុមារកម្ពុជា

តើអ្នកដឹងទេថា រថយន្តមួយគ្រឿងអាចធ្វើអ្វីបានខ្លះ ក្រៅពីការធ្វើដំណើរ? សម្រាប់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) រថយន្តគឺជា "ស្ពាន" ចម្លងក្តីសង្ឃឹម និងការផ្តល់សិទ្ធិសេរីភាពដល់គ្រប់គ្នា។

1

នាព្រឹកមិញនេះ ក្នុងបរិយាកាសដ៏សែនកក់ក្តៅ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានប្រកាសជាផ្លូវការនូវការឧបត្ថម្ភមធ្យោបាយធ្វើដំណើរដ៏មានសារៈសំខាន់ទៅកាន់មន្ទីរពេទ្យកុមារធំៗចំនួន ៣ រួមមាន៖ មន្ទីរពេទ្យកុមារគន្ធបុប្ផា, មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យបេះដូងជប៉ុន (Japan Heart)

234

ក្រោមទស្សនវិជ្ជាសកល "Mobility for All" តូយ៉ូតាបានធ្វើការផ្លាស់ប្តូរខ្លួនឯងយ៉ាងអស្ចារ្យ។ យើងមិនត្រឹមតែផលិតរថយន្តនោះទេ ប៉ុន្តែយើងផ្តល់នូវដំណោះស្រាយចល័តភាពដែលជួយឱ្យមនុស្សម្នាក់ៗអាចជម្នះរាល់ឧបសគ្គ តាមរយៈយុទ្ធនាការ "Start Your Impossible"។ យើងជឿជាក់ថា៖ "ការធ្វើចលនា គឺជាសិទ្ធិមូលដ្ឋានរបស់មនុស្សគ្រប់រូប"។

5

អស់រយៈពេលជិតមួយទសវត្សរ៍មកហើយដែលទស្សនវិស័យរបស់ក្រុមហ៊ុន
Toyota បានប្រកាន់ភ្ជាប់លើកគោលការណ៍ជា ម៉ាកយីហោជាតិមួយ និងត្រូវបានឈរយ៉ាងរឹងមាំគ្រប់វិស័យ ដែលអភិវឌ្ឍនធនធានមនុស្ស តាំងពីវិស័យអប់រំ វិស័យការងារ និង វិស័យសុខាភិបាលនៅកម្ពុជា។ ជាក់ស្តែងឆ្នាំនេះក្រុមហ៊ុន តូយ៉ូតា បានផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុជាប់លាប់ដល់មន្ទីរពេទ្យធំៗចំនួន ៣ ដែលព្យាបាលកុមារដោយឥតគិតថ្លៃ ដើម្បីសម្រាលបន្ទុកក្នុងការព្យាបាល ។ 

6

លើសពីនេះទៅទៀតក៏មាន ការឧបត្ថម្ភមធ្យោបាយធ្វើដំណើរដោយបានផ្តល់ ដើម្បីសម្រួលដល់ការដឹកជញ្ជូនសង្គ្រោះបន្ទាន់សម្រាប់កុមារនៅតំបន់ដាច់ស្រយាល និងជួយដល់ក្រុមគ្រូពេទ្យក្នុងការចុះអប់រំសុខភាពតាមសហគមន៍ព្រោះ តូយ៉ូតាយល់ឃើញថា សុខភាពកុមារគឺជាគ្រឹះដ៏សំខាន់បំផុត ដើម្បីឱ្យពួកគេមានឱកាសរៀនសូត្រ និងស្វែងយល់ពីពិភពលោក ។

 

អ្វីដែលគួរឱ្យសរសើរខ្លាំងបំផុតនោះ តូយ៉ូតា មិនត្រឹមតែយកចិត្តទុកដាក់លើសុខភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងវិនិយោគលើសមត្ថភាព និងទេពកោសល្យរបស់យុវជនទៀតផងដោយបានរៀបចំកម្មវិធីប្រកួតគំនូរ "រថយន្តក្នុងក្តីស្រមៃ" (Toyota Dream Car Art Contest) ដែលបានប្រារព្ធឡើងក្នុងឆ្នាំទី១៩ នៅកម្ពុជា ដែលជាវេទិកាដ៏ធំមួយសម្រាប់យុវជនបង្ហាញការច្នៃប្រឌិតលើឆាកអន្តរជាតិ ។ 

7

ក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង (ខេមបូឌា) ក៏បានអភិវឌ្ឍជំនាញបច្ចេកទេស (TVET) ដោយមានការសហការយ៉ាងស្អិតរមួតជាមួយស្ថាប័នបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនានា ។ ដែលបច្ចុប្បន្នអាចបង្កើតឱកាសការងារ ៧៧% នៃកម្លាំងពលកម្មនៅក្នុងរោងចក្រ គឺជាសិស្សដែលមកពីសាលាបច្ចេកទេស (TVET) ដែលនេះជាការធានាថាឧស្សាហកម្មជាតិត្រូវបានជំរុញដោយបុគ្គលិកដែលមានជំនាញខ្ពស់ក្នុងស្រុក ។

 

គូសបញ្ជាក់ថា គោលដៅចម្បងរបស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) គឺការកសាងខ្លួនឱ្យក្លាយជាម៉ាកយីហោជាតិ ដែលមានភាពស្និទ្ធស្នាល និងរីកចម្រើនទៅមុខជានិច្ចជាមួយប្រជាជនកម្ពុជាយើងប្តេជ្ញាបន្តវិនិយោគលើអនាគតរបស់យុវជនកម្ពុជាជានិរន្តរ៍ ដើម្បីជោគជ័យរួមគ្នានៅក្នុងសង្គម ៕

89

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia