ឱកាសល្អ! Toyota Cambodia ផ្ដល់ជូនពិសេសសម្រាប់រដូវកាលភ្ជុំបិណ្ឌ ផ្ដល់កញ្ចប់ Cash Back រហូតដល់ $5,500 ព្រមទាំងសេវាថែទាំឥតគិតថ្លៃ

រាល់ការជាវរថយន្ត Toyota មួយណាក៏បានចាប់ពីថ្ងៃនេះដល់ចុងខែ តុលា លោកអ្នកនឹងទទួលបានការថែមជូនសេវាកម្មថែទាំរថយន្តរហូតទៅដល់មួយឆ្នាំពេញដោយឥតគិតថ្លៃ។  ការផ្តល់ជូនពិសេសសម្រាប់អតិថិជននេះគឺស្ថិតនៅក្នុងគោលបំណងតែមួយគត់គឺអោយប្រជាជនកម្ពុជាមានលទ្ធភាពក្នុងការប្រើប្រាស់រថយន្ត Toyota បានក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។

 

លើសពីនេះដែរ ក្រុមហ៊ុនក៏បានសម្រួលដល់លទ្ធភាពទិញរបស់អតិថិជន តាមរយៈការផ្ដល់ជូនជម្រើសអត្រាការប្រាក់កម្ចីពិសេសត្រឹមតែ ៨.៨% ក្នុងមួយឆ្នាំ ពីក្រុមហ៊ុន តូយ៉ូតា ខេមបូឌា ហ្វាយនែន។  ការផ្តល់ជូននេះធ្វើឡើងដើម្បីជួយកាត់បន្ថយសម្ពាធថវិកា និងធ្វើឱ្យការសម្រេចចិត្តទិញរថយន្តផ្ទាល់ខ្លួនក្លាយជាការពិតកាន់តែឆាប់រហ័ស។



លក្ខខណ្ឌនៃការផ្តល់ជូន៖​

១. រាល់ការជាវរថយន្តម៉ូឌែល
Toyota Fortuner និងទទួលបានប្រាក់ត្រលប់មកវិញ ៥,៥០០ ដុល្លារ, ឯ Raize ទទួលបាន ២,០០០ ដុល្លារ និង Veloz ទទួលបាន ១,៥០០ ដុល្លារ ព្រមជាមួយការថែមជូនសេវាកម្មថែទាំរថយន្តពេញ ១ ឆ្នាំដោយឥតគិតថ្លៃ។

7d768f19 6998 4dce 8dd0 A2997dbafce7.jpeg

២. ក្រៅពីរថយន្តទាំង ៣ ខាងលើយើងក៏មានថែមជូនសេវាកម្មថែទាំរថយន្តពេញ ១ ឆ្នាំដោយឥតគិតថ្លៃ ទៅលើរថយន្តម៉ូឌែលផ្សេងដែរដូចជា Wigo, Corolla Cross, Yaris Cross (ប្រភេទសាំង និង ហាយប្រ៊ីដ) និង Hilux Travo គ្រប់ប្រភេទ សម្រាប់ជម្រើសពណ៌ស និងពណ៌សកាំម៉ៃ។

A512fe5e 1fc5 4506 A3a6 28f90b4f8b1f.jpegEeca0152 D8ad 49e5 8434 A3b5c1632d42.jpeg

525ae548 2086 4ad3 A8f8 6b2d8520ac26.jpeg

អំពីរថយន្ត Toyota

 

អតិថិជនអាចជ្រើសរើសរថយន្តដែរសក្តិសមទៅតម្រូវការរបស់លោកអ្នកបានចាប់ពីរថយន្តគ្រួសារខ្នាតតូច រហូតដល់រថយន្តធុនធំ រួមមានប្រភេទ SUV, Pick Up, Sedan, Hatchback និងប្រភេទ Van ផងដែរ។

 

សម្រាប់ម្ចាស់អាជីវកម្ម និងសហគ្រិនដែលត្រូវការយានយន្តរឹងមាំសម្រាប់ដឹកជញ្ជូនទំនិញ ក្រុមហ៊ុនបានដាក់ចេញនូវ Hilux Travo L-Edition ជាជម្រើសពាណិជ្ជកម្មដ៏ស័ក្តិសម។ ម៉ូឌែលនេះត្រូវបានរចនាឡើងដើម្បីជួយសម្រួលដល់ការប្រកបអាជីវកម្មប្រចាំថ្ងៃឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងផ្ដល់នូវការសន្សំសំចៃថ្លៃដើមប្រតិបត្តិការបានយ៉ាងប្រសើរ។

 

ទន្ទឹមនឹងជម្រើសរថយន្តប្រើប្រាស់ប្រេងឥន្ធនៈទូទៅ Toyota ក៏បានរំលេចវត្តមានបច្ចេកវិទ្យាកូនកាត់ Hybrid សម្រាប់អតិថិជនដែលចង់បានការសន្សំសំចៃសាំងខ្ពស់។ ជម្រើសបៃតងនេះរួមមានម៉ូឌែលលេចធ្លោដូចជា Yaris Cross HEV និង Corolla Cross HEV ដែលមិនត្រឹមតែជួយកាត់បន្ថយការចំណាយប្រចាំថ្ងៃលើថ្លៃសាំងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លើយតបទៅនឹងការរស់នៅបែបទាន់សម័យផងដែរ។

 

ឱកាសល្អមានមិនច្រើនទេ ហេតុនេះបងប្អូនអាចទំនាក់ទំនងទៅកាន់ផេក Toyota Cambodia ឬ លេខទូរស័ព្ទ 017 222 451 ដើម្បីសាកសួរព័ត៌មានបន្ថែម ឬបើកបរសាកល្បងនូវរថយន្តក្នុងក្ដីស្រមៃ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia