ក្រុមហ៊ុនជប៉ុន-អាមេរិក នឹងប្រជែងគ្នាដំឡើងឡាននៅទឹកដីកម្ពុជា ខណៈនាំគ្នាដំឡើងសុទ្ធតែឡានល្បីៗ
Bunthoeun KoemNOVEMBER 17 20222.2 K views

មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញថា មានក្រុមហ៊ុនផលិតឡានល្បីៗជាច្រើន បាននាំគ្នាសម្រុកមកវិនិយោគបង្កើតរោងចក្រដំឡើងឡានរបស់ខ្លួននៅលើទឹកដីកម្ពុជា។ ក្នុងនោះដែរគេសង្កេតឃើញថា សូ​ម្បីតែក្រុមហ៊ុនជួរមុខរបស់សហរដ្ឋអាមេរិក និងជប៉ុន ក៏បានបោះទុនបង្កើតរោងចក្ររបស់ពួកគេនៅកម្ពុជាដែរ ដែលក្រុមនហ៊ុនទាំងនោះក៏នឹងដំឡើងម៉ូឌែលល្បីរបស់ខ្លួនជាច្រើនគ្រឿងថែមទៀតផង។

១. ឡាន Ford របស់អាមេរិក

Ford គឺយីហោឡានដ៏ល្បីល្បាយរបស់សហរដ្ឋអាមេរិក បច្ចុប្បន្នឡានមួយនេះបានកំពុងដំណើរការដំឡើងយ៉ាងសកម្មនៅលើទឹកដីកម្ពុជា បន្ទាប់ពីបានបើកដំណើរការកាលពីពាក់កណ្ដាលឆ្នាំ២០២២នេះ។

តាមការបញ្ជាក់ នៅក្នុងឆ្នាំទី១ ក្រុមហ៊ុននឹងដំឡើងឡានល្បី ២ ម៉ូឌែលរួមមាន Ford Ranger និង Ford Everest ហើយរោងចក្រអាចមានសមត្ថភាពតំឡើងរថយន្តពីចន្លោះ ៤៥០០ ទៅ ៦០០០ គ្រឿងសម្រាប់ឆ្នាំដំបូងនេះ។ សម្រាប់ឆ្នាំទី២ នឹងដំឡើង ៣ ម៉ូឌែល ដែលមានសរុបចំនួន ៦ ពាន់គ្រឿង ក្នុងនោះ Ford Ranger ៤២០០​ គ្រឿង ,Ford Everest ១២០០ គ្រឿង និង Ford Mini SUV ៦០០ គ្រឿង ។ ចំពោះឆ្នាំទី ៣ វិញនឹងដំឡើងចំនួន ៧២០០​ គ្រឿង ក្នុងនោះ Ford Ranger ៥០៤០ គ្រឿង Ford Everest ១៤៤០​ គ្រឿង និង Ford Mini  SUV ៧២០ គ្រឿង។ ការដំឡើងនឹងកើនឡើងទៅឆ្នាំនីមួយៗរហូវដល់ឆ្នាំទី ៦ ក្រុមហ៊ុនបានបន្ថែមការដំឡើង​ ២ ម៉ូឌែលទៀតគឺ ម៉ូឌែល Ford mid size SUV ១ពាន់់គ្រឿង និង Ford Small size sedan ចំនួន ១០០០ គ្រឿងផងដែរ។

សូមជម្រាប់ដែរថា រោងចក្រដំឡើងឡាន Ford នេះមានទីតាំង ភូមិសាវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្ដពោធិ៍សាត់ ត្រូវបានវិនិយោគដោយក្រុមហ៊ុន RMA Cambodia ដែលមានទុនចំនួន ២១ លានដុល្លារ។

Eb300d48 8a20 4bd9 B4a0 779709332300

២. ឡាន Toyota របស់ជប៉ុន

កាលពីខែសីហា កន្លងទៅនេះ ក្រុមហ៊ុន Toyota ដែលជាក្រុមហ៊ុនផលិតឡានជួរមុខនៅប្រទេសជប៉ុនបានសម្រេចបោះទុនវិនិយោគជាង ៣៦ លានដុល្លារបង្កើតរោងចក្រដំឡើងឡានដំបូងរបស់ខ្លួននៅកម្ពុជាដែលមានឈ្មោះថា Toyota Tsusho Manufacturing (Cambodia) Co., Ltd. (“TTMC”) មានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ ភ្នំពេញ។

តាមការបញ្ជាក់ពីខាងក្រុមហ៊ុន Toyota បានឲ្យដឹងថាមានឡានល្បីៗ ២ ម៉ូឌែលដែលនឹងត្រូវដំឡើងនៅក្នុងរោងចក្រថ្មីលើទឹកដីកម្ពុជា រួមមាន​ប្រភេទ Pick-up​ និង SUV ដូចជា TOYOTA HILUX និង TOYOTA FORTUNER៕

អត្ថបទ៖ កឹម ប៊ុនធឿន

C123e07d B0f9 4632 853b 6a0c231c05c2

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia