ធូរថ្លៃខ្លាំង! ស្ងាត់ៗ ក្រុមហ៊ុន Toyota ប្រកាសកែសម្រួលតម្លៃថ្មីលើរថយន្ត ៤ម៉ូដែលនេះ
ធី ស្រីល័ក្ខMAY 16 20265.9 K views

នេះជាដំណឹងដ៏រីករាយមួយសម្រាប់អ្នកស្រឡាញ់រថយន្តមាំ ធន់ ព្រោះក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានប្រកាសជាផ្លូវការនូវការកែសម្រួលតម្លៃលក់ថ្មីទៅលើរថយន្តចំនួន ៤ ម៉ូដែល ដែលកំពុងទទួលបានការគាំទ្រខ្លាំងបំផុតលើទីផ្សារហើយការផ្លាស់ប្តូរតម្លៃនេះ គឺជាឱកាសមាសសម្រាប់អតិថិជនដែលកំពុងសម្លឹងមើលការប្តូររថយន្តថ្មី ជាមួយនឹងគុណភាព និងតម្លៃកាន់តែពិសេសជាងមុន។ ជាមួយគ្នានោះ សម្រាប់រថយន្តដែលក្រុមហ៊ុនបានប្រកាសកែសម្រួលតម្លៃថ្មីនោះមានដូចជា៖

 

. Toyota Raize តម្លៃថ្មី ២៣,៩០០ ដុល្លារ

. Toyota Wigo តម្លៃថ្មី ១៥,៩០០ ដុល្លារ

. Toyota Veloz តម្លៃថ្មី ២៩,៩០០ ដុល្លារ

. Toyota Yaris Cross តម្លៃថ្មី ២៩,៩០០ ដុល្លារ Toyota Yaris Cross HEV តម្លៃថ្មី ៣៦,៩០០ ដុល្លារ ។

 

បើនិយាយអំពីរូបរាងវិញ រថយន្តនេះមាន រូបរាងនៃការរចនាដ៏ស៊ីវិល័យ ទាន់សម័យ និងទាក់ទាញ ដោយការរចនាផ្នែកខាងក្រៅមានលក្ខណៈស្អាតខ្លាំងនិងមានអំណាចទាំងផ្នែកចង្កៀងគឺមានបំពាក់ដោយអំពូលភ្លើង LED ។ មិនតែប៉ុណ្ណោះ 𝐓𝐨𝐲𝐨𝐭𝐚 𝐖𝐢𝐠𝐨 2026 នេះដែរ គឺមានបំពាក់ដោយម៉ាស៊ីនជំនាន់ថ្មី (៣ម៉ាស៊ីន) ដូចនេះកម្រិតនៃការសន្សំសំចៃគឺប្រើក្នុង១០០គីឡូគឺស៊ីសាំងចន្លោះពី៥ទៅ៦លីត្រតែប៉ុណ្ណោះ។

 

ចំណែក លក្ខណៈសម្បត្តិ និងចំណុចពិសេសរបស់ Toyota Raize ស៊េរីឆ្នាំ២០២៦ នេះវិញ ម៉ាស៊ីនស្ទុះខ្លាំង សម្លេងស្ងាត់ល្អហើយអ្វីដែលកាន់តែពិសេសនោះគឺសន្សំសំចៃបានល្អ ជើងក្រោមក៏មាំហើយមានកម្ពស់ពីបាតដីខ្ពស់រហូតដល់ទៅ២តឹកដែលមានរូបរាងស្ព័រ និងទាន់សម័យ ជាមួយនឹងចង្កៀងមុខ LED ស្រួច និងមុខកាត់ (grille) ដែលមើលទៅមានភាពរឹងមាំស្របតាមភាពរចនារបស់ Toyota SUV

 

គួរជម្រាបថា សម្រាប់លោកអ្នកដែលចង់បានរថយន្ដទាំង៤ ខាងលើយកទៅប្រើប្រាស់ អាចធ្វើការទាក់ទងសាកសួរព័ត៌មានលម្អិតទៅកាន់ក្រុមហ៊ុន Toyota Cambodia បានតាមរយៈលេខទូរស័ព្ទរបស់ក្រុមការងាររបស់តូយ៉ូតាបានដែលមានលេខទូរស័ព្ទ 017333503/0964227892

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia