ឱកាសចំណេញបានមកដល់ហើយ សម្រាប់មិត្តអ្នកអានដែលចង់ជាវរថយន្តពី ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) នឹងទទួលបានការផ្តល់ជូនយ៉ាងពិសេសៗដោយក្រុមហ៊ុនមានផ្តល់ជូនប្រាក់ត្រឡប់វិញ ការថែទាំរថយន្តឥតគិតថ្លៃ និងអត្រាការប្រាក់ពិសេស ។
នៅក្នុងឱកាសពិធីបុណ្យអុំទូកនាពេលខាងមុខនេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)បានដាក់ប្រូម៉ូសិនយ៉ាងពិសេសតែម្តងទៅលើម៉ូដែលរថយន្ត Hilux Travo (គ្រប់ពណ៌ និងគ្រប់ Grade : Rally-L-edition & V-edition) ដោយអតិថិជនជាវម៉ូឌែលនេះហ្នឹងទទួលបានសេវាថែទាំរថយន្ត ១ឆ្នាំឥតគិតថ្លៃ និងមានផ្តល់ជូននូវអត្រាការប្រាក់ពិសេសត្រឹមតែ ៨,៨% ប៉ុណ្ណោះ។ លើសពីនេះទៅទៀត សម្រាប់រថយន្ត Fortuner (Fortuner Legender & Fortuner Modelista) ក៏ទទួលបានប្រាក់ចំណេញ/Cash Back ត្រឡប់ទៅវិញចំនួន ៥,៥០០ដុល្លារ ហើយក៏ទទួលបានសេវាថែទាំរថយន្ត ១ឆ្នាំដោយឥតគិតថ្លៃនិងអត្រាការប្រាក់ពិសេសត្រឹមតែ ៨,៨%។


ដោយឡែកសម្រាប់អតិថិជន ដែលចាប់អារម្មណ៍ទៅលើប្រភេទរថយន្ត SUV ពីក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)ទៅលើម៉ូដែលរថយន្ត Toyota Wigo ទទួលបានប្រាក់ត្រឡប់ទៅវិញ ៥០០ដុល្លារ រថយន្ត Toyota Raize ទទួលបានប្រាក់ត្រឡប់ទៅវិញ ២,០០០ដុល្លារ Toyota Yaris Cross ប្រភេទសាំង និង ហាយប្រ៊ីដ ទទួលបានប្រាក់ត្រឡប់ទៅវិញ ១,០០០ដុល្លារ Toyota Veloz ទទួលបានប្រាក់ទៅវិញ ១,៥០០ដុល្លារ ។
យ៉ាងណាមិញ នាពេលបច្ចុប្បន្ននេះក្រុមហ៊ុន តូយ៉ូតា(ខេមបូឌា) មានផ្តល់នៅអត្ថប្រយោជន៍ជាច្រើននិងជម្រើសហិរញ្ញប្បទានដែលមានភាពទាក់ទាញដើម្បីសម្រួលដល់ការទិញរថយន្តរបស់អតិថិជន។ ដោយនៅក្នុងនោះក្រុមហ៊ុនបានផ្តល់ឱកាសឲ្យអតិថិជនទទួលបានអត្ថប្រយោជន៍កាន់តែច្រើននិងភាពងាយស្រួលក្នុងការសម្រេចចិត្តទិញរថយន្តហើយបន្ថែមពីនោះក្រុមហ៊ុនក៏បន្តពង្រឹងភាពជឿជាក់និងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)ក្នុងការបម្រើអតិថិជនកម្ពុជាផងដែរ។


អំពីរថយន្ត Toyota
នាពេលបច្ចុប្បន្ននេះក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ក៏មានជម្រើសរថយន្តយ៉ាងចម្រុះជាច្រើនម៉ូដែល ដើម្បីបំពេញតម្រូវការរបស់អតិថិជនដោយមានចាប់តាំងពីរថយន្តគ្រួសាររហូតដល់ទៅរថយន្ត រួមមាន SUV, Pick-up, Sedan, Hatchback និង Van ។ ក្នុងនោះរថយន្ត Hilux Travo L-Edition បានដើរតួជាជំនួយការយ៉ាងរឹងមាំសម្រាប់អាជីវកម្មដឹកជញ្ជូនទំនិញ ខណៈដែលរថយន្ត Hybrid ដូចជា Yaris Cross HEV និង Corolla Cross HEV កំពុងជួយលើកកម្ពស់ប្រសិទ្ធភាពសន្សំសំចៃប្រេង និងស័ក្តិសមបំផុតសម្រាប់ការរស់នៅបែបស៊ីវិល័យ។
ដូចនេះហើយ ដើម្បីកុំឲ្យឱកាសចំណេញនេះកន្លងផុតទៅ អតិថិជនដែលមានបំណងចង់ក្លាយជាម្ចាស់រថយន្ត Toyota អាចធ្វើការទាក់ទងទៅកាន់ហ្វេសប៊ុកផ្លូវការ ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ឬទំនាក់ទំនងដោយផ្ទាល់តាមរយៈសាខាដែលនៅជិតលោកអ្នកបំផុត ដើម្បីសាកសួរព័ត៌មានលម្អិតនិងកក់ការបើកបរសាកល្បងលើរថយន្តដែលខ្លួនពេញចិត្ត៕


