ក្នុងសប្ដាហ៍ទី២ នៃខែមីនា កម្ពុជាទទួលបានភ្ញៀវទេសចរជាង៣០ម៉ឺននាក់ ខណៈខេត្ត២នេះ បានច្រើនជាងគេ
Bunthoeun KoemMARCH 22 2023911 views

នៅរយៈពេល៧ថ្ងៃគិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានភ្ញៀវទេសចរទូទាំងប្រទេសសរុប ៣០៦,៥១៦នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ២៥៤,៦១៨នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៥១,៨៩៨នាក់។ នេះយោងតាមការចេញផ្សាយរបស់ក្រសួងទេសចរណ៍​ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។

336901081 917281649587437 4344523423801548183 N

អ្វីដែលកត់សម្គាល់នោះ ខេត្តដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេក្នុងការឈប់សម្រាករយៈពេល ៧ ថ្ងៃនេះគឺខេត្តព្រះសីហនុ ដោយទទួលបានភ្ញៀវទេសចរសរុប ៦៨,០៦៧នាក់ ខណៈ ខេត្តសៀមរាប ឈរនៅលំដាប់ទី២ ទទួលបានភ្ញៀវទេសចរសរុប ៤២,៨៦៣នាក់។

បើតាមការរបាយការណ៍របស់ក្រសួងទេចរណ៍ ខេត្តដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេទាំង៨(Top ៨) សម្រាប់រយៈពេល១៤ថ្ងៃក្នុងខែមីនានេះ រួមមាន៖

១. ខេត្តព្រះសីហនុ ៦៨,០៦៧នាក់

២.​ ខេត្តសៀមរាប ៤២,៨៦៣នាក់

៣.​ រាជធានីភ្នំពេញ ៤០,៤៧៣នាក់

៤.  ខេត្តកំពត ២៥,២៣៣នាក់

៥.  ខេត្តបាត់ដំបង ២៥,១៩៩នាក់

៦.  ខេត្តកំពង់ចាម ១៤,១៨០នាក់

៧.  ខេត្តបន្ទាយមានជ័យ ១២,២៩៥នាក់

៨.  ខេត្តពោធិ៍សាត់ ១០,៦៣០នាក់៕​

336290288 1344012062834137 3431069408650047731 N

អត្ថបទដោយ៖ ឌឿក ស្រីនុត

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia