មិនធម្មតា! នៅឆ្នាំ២០២៣ នេះរោងចក្រ សហគ្រាស សរុបជាង ៩ ពាន់កន្លែងកំពុងបង្ហាញវត្ដមាននៅរាជធានីភ្នំពេញ
Bunthoeun KoemJUNE 30 2023639 views

គិតត្រឹមឆ្នាំ ២០២៣ នេះ រោងចក្រ សហគ្រាស សរុបជាង ៩ ពាន់កន្លែងកំពុងបង្ហាញវត្ដមានរបស់ខ្លួននៅក្នុងរាជធានីភ្នំពេញ និងបានបង្កើតឱកាសការងារជូនប្រជាពលរដ្ឋជាង ៦៦ ម៉ឺននាក់ផងដែរ។ នេះបើយោងតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។

យោងតាមការចុះផ្សាយពីក្រសួងបានសរសេរយ៉ាងដូច្នេះថា “នៅរាជធានីភ្នំពេញ ឆ្នាំ២០២៣ មានរោងចក្រ សហគ្រាស ចំនួន ៩ ៣១៤ មានកម្មករនិយោជិតប្រមាណជាង ៦៦ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបប្រមាណ ២ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ ក្នុងនោះរោងចក សហគ្រាសវិស័យកាត់ដេរ ចំនួន ៧២៧, មានកម្មករនិយោជិតសរុបជិត ៣៣ម៉ឺន ៩ពាន់នាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបប្រមាណ ១ពាន់ ៥០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ”

សូមជម្រាបផងដែរថា រាជធានីភ្នំពេញជាប៉ូលសេដ្ឋកិច្ចទីមួយ និងជាតំបន់ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាស ច្រើនជាងគេបំផុតនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន៕

800 C686ba690e27b6d

350526997 635009844879519 7551199933511741198 N (1)

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia