ធម្មតា! គិតមកដល់ពេលនេះ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសសរុបជាង ៤០ ទីតាំង បង្កើតការងារជិត ២០ ម៉ឺនកន្លែង
Bunthoeun KoemJULY 10 2024172 views

គិតមកដល់ពេលបច្ចុប្បន្ននេះ មានតំបន់សេដ្ឋកិច្ចពិសេសសរុបជាង ៤០ កន្លែងហើយ និងបានបង្កើតឱកាសការងារជិត ២០ ម៉ឺនកន្លែងជូនពលរដ្ឋនៅទូទាំងប្រទេសផងដែរ។ នេះបើតាមការបញ្ជាក់ពីឯកឧត្ដម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា រួមជាមួយសហការីបានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន Greenleaf Sci. & Tech Group Co., Ltd. ដឹកនាំដោយលោក ស៊ី ជានឆឹង (Xu Jiancheng) កាលពីពេលថ្មីៗកន្លងទៅ។

449497689 893543329470601 596250570341392572 N

ថ្លែងនៅក្នុងជំនួបខាងលើឯកឧត្តមអគ្គលេខាធិការបានជម្រាបជូនគណៈប្រតិភូក្រុមហ៊ុន ថាដោយសារកត្តាអំណោយផលខាងលើ ជាពិសេស កត្តាសុខសន្តិភាពនិងស្ថិរភាពនយោយបាយ នៅកម្ពុជាបច្ចុប្បន្ន មានគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសរហូតដល់ទៅ ៤៤តំបន់ ដែលបានស្រូបយកកម្លាំងពលកម្មប្រមាណ ១៨៧.០០០ កន្លែង និងបានចូលរួមជំរុញការធ្វើពិពិធកម្មឧស្សាហកម្ម សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានការរីកចម្រើន។

មានមតិក្នុងឱកាសកិច្ចប្រជុំ លោក ស៊ី ជាននឹង ប្រធានគណៈប្រតិភូបានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅជូនចំពោះឯកឧត្តមអគ្គលេខាធិការដែលបានឆ្លៀតពេលវេលាដ៏មមាញឹកទទួលជួបពិភាក្សាការងារ និងផ្តល់នូវព័ត៌មានដ៏សំខាន់ៗ ដើម្បីជាមូលដ្ឋានសម្រាប់ក្រុមហ៊ុនសម្រេចចិត្ត។ លោកប្រធានក្រុមហ៊ុនក៏បានបង្ហាញនូវការកត់សម្គាល់អំពីភាពរីកចម្រើនឥតឈប់ឈររបស់កម្ពុជា និងបានជម្រាបជូនអង្គប្រជុំថាក្រុមហ៊ុន Greenleaf Sci. & Tech Group Co., Ltd. មានជំនាញផលិតផលិតផល cosmetic ដោយនាំចូលវត្ថុធាតុដើមពី ប្រទេសម៉ាឡេស៊ី។ ផលិតផលរបស់ក្រុមហ៊ុន បានមានវត្តមាននៅទីផ្សារកម្ពុជាបណ្តើរៗហើយ។ ដោយសារ កម្ពុជា មានទំនាក់ទំនងល្អជាមួយរដ្ឋាភិបាលចិន ក្នុងចំណោមបណ្តាប្រទេសនៅតំបន់អាស៊ាន កម្ពុជាជាប្រទេស ដែលក្រុមហ៊ុនពិចារណាបណ្តាក់ទុនវិនិយោគមុនគេ។

ជាការឆ្លើយតប ឯកឧត្តមអគ្គលេខាធិការបានថ្លែងអំណរគុណដល់គណៈប្រតិភូក្រុមហ៊ុនដែលបានមាន ចំណាប់អារម្មណ៍មកវិនិយោគនៅកម្ពុជា និងដោយផ្អែកលើកត្តាអំណោយផលដូចបានគូសបញ្ជាក់ពីខាងដើម ឯកឧត្តមអគ្គលេខាធិការបានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនគិតគូរវិនិយោគបង្កើតតំបន់ឧស្សាហកម្មនៅកម្ពុជា ដើម្បីធ្វើជាមូលដ្ឋានផលិតសម្រាប់ទីផ្សារក្នុងស្រុក, ទីផ្សារក្នុងតំបន់ និងទីផ្សារពិភពលោក៕

449497689 893543329470601 596250570341392572 N

111200001

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia