រថយន្តមិនមែនត្រឹមតែជាមធ្យោបាយធ្វើដំណើរនោះទេ នៅក្នុងយុគសម័យនេះ ខណៈរថយន្តទំនើបៗមួយចំនួនបានផលិតឡើងដើម្បីបង្ហាញអំពីប្រណិតភាព និងភាពស៊ីវិស័យក្នុងការរស់នៅដល់អ្នកប្រើប្រាស់ផងដែរ។ យ៉ាងណាមិញថ្ងៃនេះយើងសូមលើកយកនូវរថយន្តតម្លៃខ្ទង់លានដុល្លារចំនួន៥គ្រឿងដែលជារថយន្តដ៏ថ្លៃបំផុតក្នុងលោកសម្រាប់ឆ្នាំ២០២៣។ នេះបើយោងតាមទិន្នន័យដែលចុះផ្សាយដោយគេហទំព័រទិញលក់រថយន្ត Car24។
5. Buggati Divo
Divo គឺជារថយន្តដ៏ពេញនិយមមួយក្នុងចំណោមប្រភេទរថយន្តរបស់ Bugatti ដែលវាមានកម្លាំងស1,500សេះ (1,119 គីឡូវ៉ាត់) ហើយរថយន្តមួយគ្រឿងនេះមានតម្លៃ៥.៨លានដុល្លារ។
4. Buggati Centodieci
រថយន្តមួយនេះមានតែ១០គ្រឿងប៉ុណ្ណោះដែលត្រូវបានផលិត ដែលវាជារថយន្តកម្រមួយដែលផលិតឡើងដោយការបំផុសគំនិតពីសិល្បៈគំរូដែលមានអាយុកាល១១០ឆ្នាំ។ រថយន្តមួយគ្រឿងនេះមានតម្លៃ៩លានដុល្លារ។
3. Mercedes Maybach Exelero
រថយន្ត Mercedes-Benz Maybach Exelero concept automobile គឺជារថយន្តដ៏មានឥទ្ធិពល ដែលវាមានទម្ងន់ 2,660 គីឡូក្រាម (5,864 ផោន) ។ Exelero គឺជារថយន្តដែលមានល្បឿនអតិបរមា ៣៥១គីឡូម៉ែត្រក្នុងមួយម៉ោង (២១៨ ម៉ែត្រក្នុងមួយម៉ោង) ដែលលឿនខ្លាំងបើប្រៀបធៀបទៅនឹងរថយន្ត ផ្សេងទៀត។ រថយន្តដ៏ទំនើបនេះមានតម្លៃជាង១០លានដុល្លារ។
2. Buggati La Voiture Noire
រថយន្តដ៏ប្រណិតមួយនេះមានកម្លាំង 1479 សេះនិងកម្លាំងបង្វិល 1600 ញូតុនម៉ែត្រ Buggati La Voiture Noire នេះភ្ជាប់មកជាមួយកង់រ៉ាឌីកាល់ ដោយផ្នែកខាងមុខត្រូវបានរចនាតាមតម្រូវការ និងផ្លាកសញ្ញានៅអំពូល Backlight ដើម្បីសរសេរឈ្មោះម៉ាកដ៏ច្បាស់ថា Buggati ។ ខណៈរថយន្តដែលតំណាងឱ្យភាពទំនើបឆើតឆាយ ល្បឿនលឿន ប្រណីតភាពមួយនេះមានតម្លៃ ១៨,៧លានដុល្លារ។
1. Rolls-Royce Boat Tail
មួយគ្រឿងនេះត្រូវបានគេស្គាល់ថាជារថយន្តប្រណិតបំផុតរបស់ម៉ាក Roll Royce ដែលរថយន្តប្រភេទនេះត្រូវចំណាយពេលយូរដើម្បផលិត និងសម្រិតសម្រាំងបំផុត ខណៈវាមានត្រឹម៣គ្រឿង និងមានម្ចាស់ចំនួន៣រូបប៉ុណ្ណោះ។ ជារថយន្តដែលច្នៃប្រឌិតបំផុសគំនិតប្រៀបដូចកន្ទុយទូកនិងនាវាទេសចរណ៍ ដោយវាមានតម្លៃ២៨លានដុល្លារ ៕
អត្ថបទដោយ៖ ពីង ជូអេង