ល្បីអ្នកមានទុកលុយនៅធនាគារស្វីស! មកស្គាល់ធនាគារកំពូល៥នៅស្វីសអ្នកមានយកលុយទៅទុក
Toeuy HongMARCH 3 2023596 views

ប្រទេសស្វីសគឺល្បីល្បាញខាងវិស័យធនាគារ ហើយមានអ្នកមានៗជាច្រើនលើពិភពលោកតែងតែយកលុយទៅដាក់នៅធនាគារស្វីសដោយសារធនាគារប្រទេសស្វីសមានធានាសុវត្ថិភាពដល់លុយរបស់ពួកគាត់និងមានកត្តាផ្សេងៗជាច្រើនទៀតដែលធនាគារស្វីសទាក់ទងក្រុមអ្នកមានៗឲ្យយកលុយទៅទុកនៅទីនោះ។

មានដឹងអត់ថាតើ មានធនាគារ​ធំៗណាខ្លះនៅប្រទេសស្វីសដែលអ្នកមានៗចូលចិត្តយកលុយទៅ។ ខាងក្រោមជាធនាគារកំពូលទាំង៥របស់ស្វីដែលអ្នកមានចូលចិត្តយកលុយទៅដាក់។

. ធនាគារ UBS

USB

 ធនាគារ UBS គឺជាធនាគារវិនិយោគលំដាប់អន្តរជាតិដែលមានមូលដ្ឋាននៅទីក្រុង Zurich ប្រទេសស្វីស។ ធនាគារនេះត្រូវបានបង្កើតក្នុងឆ្នាំ១៩៩៨។ គិតត្រឹមចុងឆ្នាំ២០២១ ធនាគារនេះមានទ្រព្យសកម្មសរុបរហូតដល់ទៅ១.១២ពាន់ពាន់លានដុល្លារ។ ធនាគារនេះមានផ្ដល់សេវាកម្មដូចជាសេវាកម្មផ្នែកវិនិយោគ ការគ្រប់គ្រងការវិនិយោគ និងការគ្រប់គ្រងទ្រព្យសម្បត្តិជាដើម។

. Credit Suisse  

Credit Suisse

Credit Suisse គឺជាធនាគារវិនិយោគសកលដ៏ធំមួយរបស់ស្វីសដែលមានមូលដ្ឋាននៅទីក្រុង Zurich ប្រទេសស្វីស។ ធនាគារនេះត្រូវបានបង្កើតឡើងនៅឆ្នាំ១៨៥៦ ហើយបើគិតដល់បច្ចុប្បន្នមានអាយុកាល១៦៧ឆ្នាំហើយ។ ទ្រព្យសកម្មរបស់ធនាគារនេះមាន៧៥៥ពាន់លានហ្វ្រង់ត្រឹមចុងឆ្នាំ២០២១។ បច្ចុប្បន្នធនាគារនេះផ្ដស់ការប្រាក់សន្សំខ្ពស់នៅតំបន់អាស៊ីដើម្បីទាក់ទាញអ្នកមានៗនៅអាស៊ីយកលុយទៅដាក់។

. Julius Baer

Ju

Julius Baer ជាធនាគារឯកជនដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៨៩០នៅទីក្រុង Zurich ប្រទេសស្វីស។ ត្រឹមចុងឆ្នាំ២០២២កន្លងទៅធនាគារនេះមានទ្រព្យសកម្មសរុបជាង១០៥ពាន់លានហ្វ្រង់ មានបុគ្គលិកសរុបជាង៦៨០០នាក់។ ធនាគារក៏ចំណាស់មួយនេះមានផ្ដល់សេវាកម្មដូចជា គ្រប់គ្រងការវិនិយោគ ការផ្ដល់ទុនក្នុងវិស័យអចលនទ្រព្យនិងគ្រប់គ្រងទ្រព្យសម្បត្តិជាដើម។

. EFG International

Efg

EFG International ជាធនាគារឯកជនដែលមានការិយាល័យកណ្ដាលនៅទីក្រុង Zurich ប្រទេសស្វីស ហើយត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៥។ ត្រឹមចុងឆ្នាំ២០២២ ធនាគារនេះមានទ្រព្យសកម្មសរុបប្រមាណ៤៥ពាន់លានដុល្លារ ហើយមានបុគ្គលិកជាង៣ពាន់នាក់ព្រមទាំងពង្រីកសក្ដានុពលជាង៤០តំបន់ទូទាំពិភពលោក។

៥. Zurich Cantonal Bank 

Ss

Zurich Cantonal Bank ជាធនាគារដែលមានអាយុកាលជាង១៥០ឆ្នាំរបស់ស្វីសហើយក៏ជាធនាគារធំបំផុតលំដាប់ទី៤នៅប្រទេសស្វីសផងដែរ។ Zurich Cantonal Bank ជាធនាគារផ្ដល់សេវាកម្មហិរញ្ញវត្ថុនាំមុខគេនៅទីក្រុងZurich ប្រទេសស្វីស។ ធនាគារនេះជាប់ជាធនាគារដែលមានសុវត្ថិភាពបំផុតកាលពីឆ្នាំ២០០៩ ហើយគិតត្រឹមឆ្នាំ២០២២ ធនាគារនេះមានទ្រព្យដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនប្រមាណជាង៤០០ពាន់លានដុល្លា៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia