គួរចាប់ផ្ដើមរៀនឲ្យហើយទៅ! ក្រៅពីអង់គ្លេស នេះជាភាសាចំនួន៥ដែលមានតម្រូវការខ្ពស់នាពេលអនាគត
Toeuy HongAPRIL 22 20243.6 K views

ការចេះភាសាច្រើនគឺពិតជាអំណោយផលមែនទែនសម្រាប់អ្នកទាំងអាជីពការងារនិងការរកស៊ីក៏ដូចជាការធ្វើជំនួញជាដើមព្រោះភាសាគឺត្រូវបានគេប្រើប្រាស់សម្រាប់ប្រស្រ័យទាក់ទងគ្នាក្នុងការងារប្រចាំខែនិងទំនាក់ទំនងក្នុងការរកស៊ី។ ដូច្នេះបើអ្នកចេះភាសាច្រើនជាពិសេសភាសាដែលគេពេញនិយមប្រើទូទាំងពិភពលោកនោះអ្នកនឹងមានឱកាសច្រើន។

ទាក់ទងនឹងភាគសានេះដែរ បើយោងតាមការស្រាវជ្រាវរបស់ Business Cambodia ខាងក្រោមនេះគឺជាភាសាចំនួន៥ដែលអាចនឹងមានតម្រូវការខ្ពស់នាពេលអនាគតខាងមុខ។

. ភាសាចិន

យើងដឹងហើយថាប្រទេសចិនគឺជាប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតលំដាប់ទី២លើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិកដូច្នេះភាសាចិនគឺជាភាសាមួយដែលនឹងត្រូវបានគេប្រើប្រាស់កាន់តែទូលំទូលាយនាពេលខាងមុខ។ មិនតែប៉ុណ្ណោះភាសាចិនគឺមានអ្នកនិយាយភាសាដើមដល់ទៅជាង២០ប្រទេសជុំវិញពិភពលោក។ ដូច្នេះចិនភាសាជាភាសាមួយដែលអ្នកអាចគិតគូរៀនបើចង់មានឱកាសក្នុងការធ្វើការនៅអន្តរជាតិក៏ដូចជាធ្វើទំនាក់ទំនងជាលក្ខណៈជំនួញ។

. ភាសាអេស្ប៉ាញ

ភាសាអេស្ប៉ាញគឺជាភាសាដែលមានអ្នកនិយាយភាសាដើមច្រើនបំផុតទី២បន្ទាប់ពីភាសាអង់គ្លេសពោលគឺអ្នកនិយាយភាសាដើមប្រមាណ៤០០លាននាក់ទូទាំងពិភពលោកហើយភាសានេះត្រូវបានគេនិយាយប្រមាណជាង៣០ប្រទេសទូទាំងពិភពលោក។ ដូច្នេះអ្នកអាចរៀនភាសានេះដើម្បីងាយស្រួលធ្វើដំណើរកម្សាន្ត ការរកស៊ីនិងការសិក្សានៅអន្តរជាតិជាដើម។

. ភាសាបារំាង

 ភាសាបារាំងគឺជាភាសាផ្លូវការសម្រាប់ប្រមាណជា២៩ប្រទេសនៅលើពីភពលោកហើយក៏មានអ្នកនិយាយភាសាដើមប្រមាណជាង៤០លាននាក់ផងដែរហើយវាជាភាសាដែលត្រូវបានគេប្រើប្រាស់នៅក្នុងស្ថាប័នធំដូចជា អង្គារសហប្រជាជាតិ គណកម្មការអូឡាំពិកនិង World Trade Organization ជាដើម។

. ភាសាព័រទុយហ្គាល់

 ភាសាព័រទុយហ្គាល់ត្រូវបានគេនិយាយនៅក្នុបប្រទេសព័រទុយហ្គាល់ ប្រទេសប្រេស៊ីល និងប្រទេសមួយចំនួនទៀតនៅអាហ្វ្រីក ជាពិសេសភាសាព័រទុយហ្គាល់ត្រូវបានកំណត់ថានឹងមានអ្នកនិយាយច្រើនបំផុតទី២បន្ទាប់ពីអង់គ្លេសនៅសហភាពអឺរ៉ុប។

. ភាសាអារ៉ាប់

ភាសាអារ៉ាប់មានអ្នកនិយាយប្រមាណជាជាង៣០០លាននាក់នៅទូទាំងពិភពលោកហើយវាក៏ជាភាសាផ្លូវការក្នុងប្រទេសចំនួន២៨លើពិភពលោកផងដែរ ជាពិសេសភាសាអារ៉ាប់ក៏ត្រូវបានគេប្រើប្រាស់នៅក្នុងស្ថាប័នអន្តរជាតិធំៗផងដែរ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia